ផល​ប៉ះពាល​សេដ្ឋកិច្ច​ពិភពលោក​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​កាន់តែ​ធ្ងន់ធ្ងរ​ ខណៈ​ចិន​កំពុង​រង​សម្ពាធ​ឲ្យ​បើក​រោងចក្រ​ឡើង​វិញ


ប៉េ​កាំ​ង​៖ ខណៈ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ដែល​បាន​ផ្ទុះ​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​និង​បាន​នឹង​កំពុង​រីក​រាល​ទៅ​ជាង ២០ ប្រទេស​ជុំវិញ​ពិភពលោក​បាន​ធ្វើ​ឲ្យ​វិស័យ​ដឹក​ជ​ញ្ជួ​ន​ផ្លូវអាកាស​រង​ផល​ប៉ះពាល់​ដោយសារ​តែ​មាន​ប្រទេស​ជា​ច្រើន​បាន​សម្រេចចិត្ត​ផ្អាក​នូវ​ជើងហោះហើរ​ចេញ​-​ចូល​ប្រទេស​ចិន ពេល​នេះ​សេដ្ឋកិច្ច​ពិភពលោក​ក៏​កំពុង​រង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​តែ​វីរុស​កូ​រ៉ូ​ណា​បាន​ធ្វើ​ឲ្យ​វិស័យ​ផ្សេង​ទៀត​រង​ផលវិបាក​ផង​ដែរ ។

នា​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​នៅ​ជុំវិញ​ពិភពលោក​ដាក់​សម្ភាព​ទៅ​លើ​ប្រទេស​ចិន​ដែល​កំពុង​រង​នូវ​ព្យុះ​បក់​បោក​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​តែ​វីរុស​កូ​រ៉ូ​ណា​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ៨១០ នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​កុ​ម្ភះ ។ បណ្តា​ក្រុមហ៊ុន​ជុំវិញ​ពិភពលោក​កំពុង​រង់ចាំ​ប្រទេស​ចិន​ឲ្យ​បើក​រោងចក្រ​និង​សហគ្រាស់​របស់​ខ្លួន​ឡើង​វិញ ដែល​គ្រោង​នឹង​បើកទ្វារ​នៅ​ថ្ងៃ​ច័ន្ទ ទី ១០ កុ​ម្ភះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ។

ប្រសិនបើ​ប្រទេស​ចិន​មិន​អាច​បើកទ្វារ​រោងចក្រ​និង​សហគ្រាស​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ទេ នោះ​ម៉ាក​ធំ​ៗ រាប់​ចាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​រហូត​ដល់​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​លើ​ផលិត​ផលិតផល​របស់​ពួក​គេ​។

ជាក់ស្តែង​ណាស់ សន្និធិ​កំពុង​ដំណើរការ​ទាប​ទៅ​ៗ​រួច​ទៅ​ហើយ​បន្ទាប់​ពី​ការ​បិទទ្វារ​ដោយ​បង្ខំ​នូវ​បណ្តា​រោងចក្រ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ដើម្បី​ការពារ​នូវ​ការ​ចម្លង​នូវ​មេរោគ​កូ​រ៉ូ​ណា​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំ​ក្លា​នោះ ។​ប្រទេស​ចិន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ទឹកដី​ប្រ​មួល​ផ្តុំ​នូវ​រោងចក្រ​ជា​ច្រើន​ដែល​បាន​ផលិត​នូវ​ផលិតផល​ជា​ច្រើន​ផ្គត់ផ្គង់​ទៅ​កាន់​ពិភពលោក និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពិភពលោក​និង​សេដ្ឋកិច្ច​ពិភពលោក​។

​ក្នុង​នោះ អេប​ផល (Apple ) គឺជា​យីហោ​មួយ​ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​មុនគេ​ជាមួយនឹង​គ្រឿង​បង្គុំ​ទូរស័ព្ទ iPhone ធំ​ៗ​ពីរ​ម៉ាក់​របស់​ខ្លួន​គឺ Foxconn និង Pegatron ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។ ​បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​បាន​បិទ​ហាង​និង​ការិយាល័យ​របស់​ខ្លួន​នៅ​ប្រទេស​ចិន ខណៈ​ដែល​វា​ឃ្លាំមើល​ស្ថានការណ៍​វីរុស​កូ​រ៉ូ​ណា​កំពុង​វាយប្រហារ​ប្រទេស​ចិន​យ៉ាង​ជោគ​ជាំ​នោះ ។

​អាជ្ញាធរ​ចិន​បាន​ប្រាប់​ទៅ​ដល់​ក្រុមហ៊ុន​នានា​ឱ្យ​ពន្យា​ពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ចាប់ពី​ថ្ងៃ​ទី ២៤ មក​រា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​កុ​ម្ភះ ឆ្នាំ ២០២០ ដើម្បី​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​ដែល​អាច​សម្លាប់​មនុស្ស​ពី​ការ​រីក​រាលដាល​បន្ថែម​ទៀត​។​ការ​ព្រួយបារម្ភ​នៅ​ពេល​នេះ​គឺថា នៅ​ពេល​ណា​ការ​បិទទ្វារ​រោងចក្រ​នៅ​ប្រទេស​ចិន​កាន់តែ​យូរ នោះ​នឹង​បណ្តាល​ឲ្យ​មានការ​ពន្យារពេល​បន្ថែម​ទៀត​នឹង​ប៉ះពាល់​ដល់​សង្វា​ក់​ផលិតកម្ម​នៅ​លើ​ពិភពលោក ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ចិន​បន្ត​ជំរុញ​ឱ្យ​រោងចក្រ​បិទទ្វារ​ឲ្យ​បាន​យូរថ្ងៃ​បន្ថែម​ទៀត ។

​លោក Michael Every ប្រធាន​ផ្នែក​ទីផ្សារ​ហិរញ្ញវត្ថុ​ប្រចាំ​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​ក្រុមហ៊ុន Rabobank បាន​និយាយ​ថា លោក​ដឹង​ច្បាស់​ថា​ថ្ងៃ​ច័ន្ទ​គឺ​មិន​មាន​ភាព​ប្រាកដនិយម​នោះ​ទេ ខណៈ​មនុស្ស​ជា​ច្រើន​កំពុង​គិត​ថា​ខែមេសា ពិតជា​មាន​ភាព​ប្រាកដនិយម​ចំពោះ​ការ​កើនឡើង​ខ្ពស់​នៃ​វីរុស​មួយ​នេះ ។
​ផល​ប៉ះពាល់​ត្រូវ​បាន​គេ​ដឹង​រួច​មក​ហើយពី​ការ​បិទទ្វារ​នៅ​ក្នុង​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ចិន​។ ក្រុមហ៊ុន​ផលិត​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាងគេ​ទី ៥ នៅ​លើ​ពិភពលោក​ត្រូវ​បាន​បង្ខំ​ឱ្យ​បញ្ឈប់​ការ​ផលិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​ដោយសារ​តែ​គ្រឿងបន្លាស់​ផ្នែក​ខ្លះ​ដែល​ត្រូវ​នាំ​ចូល​ពី​រោងចក្រ​ពី​ប្រទេស​ចិន​បាន​ដាច់​ស្តុក​ទៅ​ហើយ​នោះ ។ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ទៀត​ប្រឈម​នឹង​បញ្ហា​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ ដូច​ជា ក្រុមហ៊ុន Tesla, Volkswagen និង Toyota ដែល​ពួក​គេ​រំពឹង​ថា​នឹង​មានការ​រំខាន​ពី​វីរុស​កូ​រ៉ូ​ណា ។

លោក Iris Pang សេដ្ឋវិទូ​ចិន​មក​ពី​ក្រុមហ៊ុន ING បាន​មាន​ប្រសាសន៍​ថា «​គ្រប់​រោងចក្រ​ទាំងអស់​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​» ។ ការ​បិទទ្វារ​រោងចក្រ​នេះ​មិន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជាក់លាក់​ណាមួយ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ផលិតកម្ម​ទាំងមូល ខណៈ​ដែល​វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​កម្មករ​រោងចក្រ​ប៉ុន្មាន​នាក់​នឹង​វិល​ត្រឡប់​ទៅ​រោងចក្រ​របស់​ពួក​គេ​វិញ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​ដែល​មាន​ថេរវេលា​យូរ​បែប​នេះនោះ​ទេ​។

​ការ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា​នេះ​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក មិន​ថា​តែ​បញ្ហា​សុខភាព​របស់​មនុស្ស​នោះ​ទេ តែ​វិ​រូស​នេះ​រីក​រាលដាល​និង​កំពុង​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ពាសពេញ​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ចិន ក្រុមហ៊ុន​អាកាសចរណ៍​ធំ ៗ និង​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​។

សួន​កម្សាន្ត​នានា​និង​កាស៊ីណូ​ធំ​ៗ​ត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ រួម​ទាំង​សួន​កម្សាន្ត Disneyland នៅ​សៀង​ហៃ​និង​ហុងកុង​ដែល​នឹង​ត្រូវ​បិទ​រយៈពេល ២ ខែ​ពេញ ។ ក្នុង​ស​ប្តា​ហ៍​មុន គ្រប់​កាស៊ីណូ​នៅ​ទីក្រុង​ម៉ា​កាវ​ដែល​ជា​មជ្ឈមណ្ឌល​លេងល្បែង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​បិទ​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​នូវ​វីរុស​កូ​រ៉ូ​ណា ខណៈ​ដែល​ហាង​កាហ្វេ Starbucks និង McDonalds ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តាញ​សង្វា​ក់​អាហារ​សំខាន់​ៗ​ក៏​ត្រូវ​បិទទ្វារ​ផង​ដែរ ។

ចំណែក Wynn Resorts បាន​និយាយ​ថា​កាស៊ីណូ​របស់​ខ្លួន​កំពុង​ខាតបង់​ប្រហែល ២,៥ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នៅ​ម៉ា​កាវ​ដោយសារ​តែ​ការ​បិទទ្វារ​។ កាស៊ីណូ​នេះ​ផ្តល់​ការងារ​ដល់​ប្រជាជន​ប្រមាណ ១២.០០០ នាក់​នៅ​ក្នុង​តំបន់ ៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ