ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​អាច​ពឹងផ្អែក​ខេត្ត​ព្រះ​សីហ​នុ​ជា​ច​លករ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​៥​ឆ្នាំ​ខាង​មុខ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខេត្ត​ព្រះ​សីហ​នុ​គឺជា​អាច​ជា​ខេត្ត​មាត់សមុទ្រ​មួយ​ក្នុង​ចំណោម​ខេត្ត​មាត់សមុទ្រ​ផ្សេង​ៗ​ទៀត​នឿក​ម្ពុ​ជា​ដែល​អាច​ដើរតួ​ជា​ច​លករ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ បន្ទាប់​រាជរដ្ឋាភិបាល​បញ្ចប់​នៃ​ការ​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​មួយ​នេះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ​ទន្ទឹម​នឹង​ការ​រៀបចំ​ផែនការមេ​របស់​រាជរដ្ឋាភិបាល​កំពុង​ដំណើរ​បណ្តើរ​ៗ​នោះ ខេត្ត​ព្រះ​សីហ​នុ​ដែល​កំពុង​មាន​កាស៊ីណូ​និង​សណ្ឋាគារ​ធំ​ៗ​វិនិយោគ​ដោយ​វិនិយោគិន​ចិន​នារយៈពេល​ប៉ុន្មាន ៤ ទៅ ៥ ខែ​ចុង​ក្រោយ​នេះ​គឺ​បាន​រង​ផល​ប៉ះពាល់​មួយ​ចំនួន​តាម​រយៈ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បិទ​នូវ​ល្បែង​អន​ឡាញ ។…

រាជធានី​ភ្នំពេញ​៖ ខេត្ត​ព្រះ​សីហ​នុ​គឺជា​អាច​ជា​ខេត្ត​មាត់សមុទ្រ​មួយ​ក្នុង​ចំណោម​ខេត្ត​មាត់សមុទ្រ​ផ្សេង​ៗ​ទៀត​នឿក​ម្ពុ​ជា​ដែល​អាច​ដើរតួ​ជា​ច​លករ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ បន្ទាប់​រាជរដ្ឋាភិបាល​បញ្ចប់​នៃ​ការ​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​មួយ​នេះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

​ទន្ទឹម​នឹង​ការ​រៀបចំ​ផែនការមេ​របស់​រាជរដ្ឋាភិបាល​កំពុង​ដំណើរ​បណ្តើរ​ៗ​នោះ ខេត្ត​ព្រះ​សីហ​នុ​ដែល​កំពុង​មាន​កាស៊ីណូ​និង​សណ្ឋាគារ​ធំ​ៗ​វិនិយោគ​ដោយ​វិនិយោគិន​ចិន​នារយៈពេល​ប៉ុន្មាន ៤ ទៅ ៥ ខែ​ចុង​ក្រោយ​នេះ​គឺ​បាន​រង​ផល​ប៉ះពាល់​មួយ​ចំនួន​តាម​រយៈ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​បិទ​នូវ​ល្បែង​អន​ឡាញ ។

យ៉ាងណាមិញ ក្រោយ​ការ​ចាកចេញ​យ៉ាង​គំហុក​របស់​ជនជាតិ​ចិន​នោះ ម្ចាស់​ស្រុក​មួយ​ចំនួន​ក៏​បាន​លង់​ប្រាណ​វណ្ឌ​.​ក នឹង​បំណុល​ធនាគារ​ដោយសារ​តែ​បាន​ខ្ចីប្រាក់​យក​មក​សាងសង់​កន្លែង​ជួល​ស្នាក់​នៅ​ឲ្យ​ចិន ដែល​ខ្លះ​សង់​មិន​ទាន់​រួចរាល់​ផង ស្រាប់តែ​ជនជាតិ​ច​ន​ចេញ​បាន​ចាកចេញ​យ៉ាងច្រើន​ពី​ខេត្ត​ព្រះ​សីហ​នុ ខណៈ​ម្ចាស់​អចល​ទ្រព្យ​ផ្សេង​ទៀត មិន​បាន​ទទួល​នូវ​ប្រាក់​ឈ្នួល​ពី​ចិន ដោយ​ជនជាតិ​ចិន​ទាំងនោះ​បាន​ចាកចេញ​ស្ងាត់​ៗ ឬ​ខ្លះ​មិន​ទាំង​បង់ថ្លៃ​ទឹក​-​ភ្លើង​នោះ​ទេ ។

​ខណៈ​គ្រប់​គ្នា​ហាក់​កំពុង​ប្រហោង​ពោះ​នឹង​បំណុល​ធនាគារ ឬ​ម្ចាស់​មីក្រូហិរញ្ញវត្ថុ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​នឹង​កំពុង​រុញ​ការ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ ក្នុង​គោលបំណង​ទាក់ទាញ​អ្នក​វិនិយោគ​សក្តានុពល​ដើម្បី​ចូល​មក​វិនិយោគ​និង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រយៈពេល​មធ្យម​និង​រយៈពេល​វែង ខណៈ​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​បាន​ចេញពី​ទឹកដី​កម្ពុជា​និង​ខេត្ត​ព្រះ​សីហ​នុ​កន្លង​មក​គឺ​ពាក់ព័ន្ធ​តែ​រឿង​បិទ​ល្បែង​អន​ឡាញ​ប៉ុណ្ណោះ ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​វិនិយោគិន​ល្អ​ៗ​ពី​ចិន​នឹង​ចូល​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា ស្ថានភាព​នៃ​ការ​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​កន្លង​មក ការ​អភិវឌ្ឍន៍​វិស័យ​សំណង់​បាន​ហក់​ឡើង​យ៉ាង​លឿន ក្នុង​នោះ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បិទហ្គេ​ម​លើ​ប្រព័ន្ធ​អន​ឡាញ វិស័យ​នេះ​បាន​រួម​ជាមួយ​វិស័យ​ផ្សេង​ៗ​ទៀត បាន​ថមថយ​ចុះ​មក​វិញ​។

នៅ​ជុំវិញ​ស្ថានភាព​នេះ រាជរដ្ឋាភិបាល​បាន​កំពុង​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ ឱ្យទៅ​ជា​ខេត្ត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​លក្ខណៈ​ដូច​ជាទី​ក្រុង​ស៊ិ​ន​ជិន នៃ​ប្រទេស​ចិន ដើម្បី​ប្រែ​ក្លាយទៅជា ទីក្រុង​ឧស្សាហកម្ម និង​ជាទី​ក្រុង​សេវាកម្ម ក្នុង​ផ្នែក​បច្ចេកវិទ្យា និង​ទេសចរណ៍​។

​លោក​រដ្ឋ​លេខា​ប្រចាំការ​រូប​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្ត​ព្រះ​សីហ​នុ រាជរ​ដ្ឋា​ភិ
បាល​បាន​កំពុង​រៀបចំ​ផែនការមេ ឱ្យ​ខេត្ត​មួយ​នេះ ទៅ​ជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ដែល​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​យ៉ាង​ខ្លាំង​, និង​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ដែល បម្រើ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ក្នុង​ការ​នាំ​ចេញ​-​ចូល នៃ​ការ​ផ្គង់​ផ្គង​សេដ្ឋកិច្ច​ទាំងមូល និង​ជា​ក្បាល​នាគ​នៃ​ច្រក​សេដ្ឋកិច្ច របស់​កម្ពុជា​ខ្លួនឯង បន្ទាប់​ពី​ច្រក​នៃ​ការ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ។

លោក វ​ង្សី វិស្សុត បាន​គូសបញ្ជាក់​ថា «​ការ​អភិ​ឌ្ឍ​ន៍​ខេត្ត​ព្រះ​សីហ​នុ​នេះ គឺជា គម្រោង​អភិវឌ្ឍន៍​ថ្នាក់​ជាតិ ដែល​មាន​ឧបនាយករដ្ឋមន្ត្រី​២​រូប​ទទួលខុសត្រូវ​ដល់​ការ​អភិ​ឌ្ឍ​ន៍​។ ជាក់ស្តែង​មក​ដល់ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិការ​ជា​ច្រើន​រួច​មក​ហើយ សម្រាប់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ការ​កសាង​ផ្លូវ លូ​ទឹក ប្រឡាយ ភ្លើង និង​កិច្ច​ការពារ​ឆ្នេរសមុទ្រ​ជាដើម ដើម្បី​ជម្រុញ​ឲ្យ​វិស័យ​ឧស្សាហកម្ម​កើតឡើង ប្រកបដោយ​សក្តានុពល រួម​ជាមួយ​វិស័យ​ទេសចរ​បាន​ដំណើរការ​ល្អ និង​ធានា​ជាទី​ក្រុង​ដែល​រស់នៅ​បាន និង​គួរ​ចង់ ឱ្យ​រស់នៅ​ផង​ដែរ »៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ