ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​ចាប់ផ្តើម​ភាព​ជោគជ័យ​ផ្នែក​អាជីវកម្ម​មុន​ពេល​មាន​ផលិតផល​លក់

4 ឆ្នាំ មុន

សហគ្រិន និង​អាជីវករ​ជា​ច្រើន​វិនិយោគ​ពេលវេលា និង​ធនធាន​ខ្លួន​លើ​អាជីវកម្ម បច្ចេកវិទ្យា អតិថិជន និង​ដៃគូ​ប្រកួតប្រជែង ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ឡើយ​ដែល​វិនិយោគ​លើ​វត្តមាន​ខ្លួនឯង​ដោយ​គិត​ថា​ផលិតផល​ដែល​ពួក​គេ​ផ្គត់ផ្គង់​ជូន​គឺ​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ហើយ ។ ប៉ុន្តែ​ក្នុង​បរិស្ថាន​អាជីវកម្ម​ដ៏​ប្រកួតប្រជែង​សព្វ​ថ្ងៃនេះ វត្តមាន​របស់​អាជីវករ​ក៏​មាន​សារៈសំខាន់​ដែរ…

សហគ្រិន និង​អាជីវករ​ជា​ច្រើន​វិនិយោគ​ពេលវេលា និង​ធនធាន​ខ្លួន​លើ​អាជីវកម្ម បច្ចេកវិទ្យា អតិថិជន និង​ដៃគូ​ប្រកួតប្រជែង ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ឡើយ​ដែល​វិនិយោគ​លើ​វត្តមាន​ខ្លួនឯង​ដោយ​គិត​ថា​ផលិតផល​ដែល​ពួក​គេ​ផ្គត់ផ្គង់​ជូន​គឺ​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ហើយ ។

ប៉ុន្តែ​ក្នុង​បរិស្ថាន​អាជីវកម្ម​ដ៏​ប្រកួតប្រជែង​សព្វ​ថ្ងៃនេះ វត្តមាន​របស់​អាជីវករ​ក៏​មាន​សារៈសំខាន់​ដែរ ហើយ​វា​អាច​ជា​ជំហាន​ដំបូង​ៗ​ដែល​ជួយ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​នៅ​ថ្ងៃក្រោយ ។ ខាងក្រោម​គឺជា​វិធី​ងាយ​ៗ​ដែល​អ្នក​អាច​ចាប់ផ្តើម​វិនិយោគ​លើ​វត្តមាន​របស់​ខ្លួន​បាន​៖

១. បង្កើត​ប្រេ​ន​ផ្ទាល់ខ្លួន​មួយ​៖
វា​មិន​ចាំបាច់​ជា​ប្រេ​ន​យីហោ​សម្រាប់​ផលិតផល​របស់​អ្នក​ទេ តែ​អ្នក​គួរតែ​កសាង​ឈ្មោះ​មួយ​សម្រាប់​ខ្លួនឯង​ដើម្បី​បង្ហាញ​ពី​តម្លៃ​ដ៏​វិជ្ជមាន​របស់​អ្នក និង​កសាង​ជា​កេរ្តិ៍ឈ្មោះ​ដែល​អ្នក​អាច​ប្រើ​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​នៅ​ថ្ងៃ​មុខ ។ វា​អាច​ជា​ការ​ចែករំលែក​គំនិត​លើ​ប្រព័ន្ធ​សង្គម ឬ​ការ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ដើម្បី​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ជាដើម ។

២. តែងតែ​តាមដាន និង​ឆ្លើយ​តប​នឹង​មតិយោបល់​លើ​អ៊ី​ន​ធើ​ណេ​ត​៖
អ្នក​មិន​គួរ​ធ្វើ​មិនឃើញ​មតិយោបល់​ដែល​មិនល្អ ឬ​សង្ឃឹមថានឹង​មាន​នរណា​ចេញ​មុខការ​ពារ​អ្នក​ទេ ។ អ្នក​គួរតែ​ទទួលស្គាល់​ទាំង​មតិយោបល់​វិជ្ជមាន និង​អវិជ្ជមាន​ក្នុង​រយៈពេល​ដែល​សមរម្យ និង​ក្នុង​ទឹកដម​ដែល​មិន​បង្ក​ជា​ជម្លោះ​ដើម្បី​បង្ហាញ​ថា​អ្នក​ពិតជា​ខ្វល់ខ្វាយ​ពី​អតិថិជន​របស់​អ្នក​ពិតមែន ។

៣. វិនិយោគ​ពេលវេលា​ក្នុង​ការ​ស្គាល់​មនុស្ស​៖
ឈ្មោះ​របស់​អ្នក​ត្រូវ​បាន​ជះ​ឥទ្ធិពល​ដោយ​មនុស្ស​ដែល​អ្នក​ស្គាល់ និង​អ្នក​ទាក់ទង​ជាមួយ​លើ​អ៊ី​ន​ធើ​ណេ​ត ។ បើ​អ្នក​ចង់​ជោគជ័យ អ្នក​គួរតែ​សកម្ម​ក្នុង​ប្រព័ន្ធ​សង្គម​ដែល​មនុស្ស​ក្នុង​វិស័យ​របស់​អ្នក​តែងតែ​ប្រើប្រាស់ ។ ហើយ​ទំនាក់ទំនង​ដែល​អ្នក​បង្កើត​ឡើង​លើ​អ៊ី​ន​ធើ​ណេ​ត​នេះ​អាច​ត្រូវ​បាន​ពង្រឹង​ដោយ​ទំនាក់ទំនង​ដែល​អ្នក​កសាង​នៅ​ក្រៅ​ផង​ដែរ​ដូច​ជាតា​មការ​ចូរ​រួម​សិ​ក្ឋា​សាលា ការ​ណែនាំ​អ្នក​ដទៃ ឬ​ការ​រ​សេរ​អត្ថបទ​ចែករំលែក​នានា​ជាដើម ។

៤. បង្ហាញ​ពី​ជីវិត​របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម​៖
ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្វី​ដែល​មនុស្ស​ចែករំលែក​លើ​ប្រព័ន្ធ​សង្គម​ប្រៀប​បានជា​កញ្ចក់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិតប្រាកដ​របស់​ពូក​គេ​មិន​ថា​ល្អ​ឬ​អាក្រក់​ទេ ។ ដោយហេតុ​ដូចនេះ ការ​ចែករំលែក​ផ្នែក​វិជ្ជមាន​នៃ​ជីវិត​របស់​អ្នកជា​វិធី​ល្អ​មួយ​ក្នុង​ការ​បង្ហាញ​ពី​វត្តមាន​របស់​អ្នក​ប្រាប់​មនុស្ស​ដែល​ស្គាល់​អ្នក​លើ​ប្រព័ន្ធ​សង្គម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ