ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​របស់​ចម្លែក​ៗ​ដែល​មហាសេដ្ឋី​បច្ចេកវិទ្យា​ចំណាយ​លុយរាប់​លាន​លើ​វា

4 ឆ្នាំ មុន

មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជា​មនុស្ស​ដែល​ពូកែ​រក​វិធី​ក្នុង​ការ​ខ្ជះខ្ជាយ​លុយ ។ លោក​មហាសេដ្ឋី ឡា​រី អេ​លី​សាន់ (Larry Ellison) ជេ​ហ្វ បេ​សូ​ស (Jeff…

មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជា​មនុស្ស​ដែល​ពូកែ​រក​វិធី​ក្នុង​ការ​ខ្ជះខ្ជាយ​លុយ ។ លោក​មហាសេដ្ឋី ឡា​រី អេ​លី​សាន់ (Larry Ellison) ជេ​ហ្វ បេ​សូ​ស (Jeff Bezos) និង អ៊ី​ឡុ​ន ម៉ាស (Elon Musk) ជា​ឧទាហរណ៍​ល្អ​បំផុត ។ ខាងក្រោម​នេះ គឺជា​របស់​ចម្លែក​ៗ​ដែល​ពួក​គេ​ចំណាយ​លុយ​៖

១. កោះ​៖
នាយក​ប្រតិបត្តិ​ជា​ច្រើន​ចូល​ចិត្ត​ផ្ទះ និង​ដី​ថ្លៃ​ៗ ប៉ុន្តែ​លោក អេ​លី​សាន់ ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Oracle វិញ​ជា​មនុស្ស​ដែល​ស្រលាញ់​កោះ ។ កាលពី​ឆ្នាំ ២០១២ មហាសេដ្ឋី​រូប​នេះ​បាន​ទិញ ៩៨% នៃ​កោះ Lanai នៅ​ហា​វ៉ៃ ក្នុង​តម្លៃ​ប្រមាណ ២០០​លាន​ដុល្លារ ។ លើ​កោះ​នោះ​មាន​ដី ៣.៦​ម៉ឺន​ហិច​តា និង​មាន​ប្រជាជន​រស់នៅ​ដល់​ទៅ ៣២០០​នាក់ ។ លោក​មាន​គម្រោង​ប្រើប្រាស់​កោះ​នោះ​សម្រាប់​ការ​សាកល្បង​បច្ចេកវិទ្យា​ថ្មី​ៗ​ដូច​ជា​ថាមពល​សូ​ឡា និង​រថយន្ត​អគ្គិសនី​ជាដើម ។

២. រថយន្ត​ជេ​ម បន (James Bond)៖
លោក ម៉ាស ដែល​ជានា​យក​ប្រតិបត្តិ​របស់ Tesla និង SpaceX មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​រថយន្ត​ដែល​មាន​រូបរាង​ចម្លែក ។ កាលពី​ឆ្នាំ ២០១៣ លោក​បាន​ទិញ Lotus Esprit ដែល​ជា​រថយន្ត​កាត់​នាវាមុជទឹក​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ភាពយន្ត ជេ​ម បន ឈ្មោះ​ថា The Spy Who Loved Me ។ លោក ម៉ាស បាន​ទិញ​វា​ក្នុង​តម្លៃ ៩២០,០០០ ដុល្លារ​ក្នុង​ការ​ដេញថ្លៃ​មួយ ។


៣. នាឡិកា​ដែល​ត្រូវ​បាន​កប់​ក្នុង​ភ្នំ​៖
លោកនាយក​ប្រតិបត្តិ​របស់ Amazon គឺ​លោក បេ​សូ​ស ដែល​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក បាន​វិនិយោគ​ថវិកា ៤២​លាន​ដុល្លារ​លើ​នាឡិកា​មួយ​ដែល​ត្រូវ​បាន​កប់​ក្នុង​ភ្នំ​នៅ​រដ្ឋ Texas នៃ​សហរដ្ឋអាមេរិក ។ នាឡិកា​នោះ​មានឈ្មោះ​ថា​នាឡិកា​អាយុ ១​ម៉ឺន​ឆ្នាំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ The Long Now Foundation ។

៤. រថយន្ត​ចេះ​ហោះ​៖
លោក ឡា​រី ភេ​ច (Larry Page) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Google ជា​បុរស​ដែល​ចាប់អារម្មណ៍​នឹង​រថយន្ត​ដែល​ចេះ​ហោះហើរ​ដែល​បាន​ធ្វើ​ឲ្យ​លោក​វិនិយោគ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ហោះហើរ​ដល់​ទៅ ៣ ។ លោក​ក៏​បាន​បង្កើត​រថយន្ត​កៅអី​ពីរ​ដែល​អាច​ហោះហើរ​បាន​ដែរ​ឈ្មោះ​ថា Cora និង​នាវា​ដែល​ចេះ​ហោះហើរ​មួយទៀត​ឈ្មោះ​ថា Flyer ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ