ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​ដែល​ផ្ទុះ​អាវុធ​អស់​៦​​គ្រាប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធា​នី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ​កុម្ភៈ​ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​មន្ត្រី​យោធា​ម្នាក់ ពាក់​ព័ន្ធ​ករណី​ផ្ទុះអាវុធ​ចំនួន​៦គ្រាប់…

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធា​នី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ​កុម្ភៈ​ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​មន្ត្រី​យោធា​ម្នាក់ ពាក់​ព័ន្ធ​ករណី​ផ្ទុះអាវុធ​ចំនួន​៦គ្រាប់ ​នៅ​កន្លែង​ម៉ាស្សា​កោសជប់ យីហោ «លី​លី» ព្រោះតែ​ខឹង​មនុស្ស​ប្រុស​ធ្វើ​ស្រី​(​ខ្ទើយ​)​លូក​ចាប់​ប្រដាប់​ភេទ ។ មន្ត្រី​យោធា​រូប​​នេះ ​ឈ្មោះ លន់ ជីវ័ន ហៅមាស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​​.ហឹ​ង្សា​ដោយ​ចេតនា នឹង​.​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំ​រឿង​នេះ ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ស​ម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ម៉ាស្សា​កោស​ជប់​ឈ្មោះ លី លី ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ មាន​ករណី​ជំ​លោះ​ទាស់ទែង​គ្នា​មួយ​រវាង​ភ្ញៀវ​នឹង​នារី​ម៉ាស្សា រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ចំនួន​៦​គ្រាប់ ដែល​ភាគី​ម្ខាង​ជា​ភ្ញៀវ​បាន​បាញ់​ដើម្បី​រំដោះ​យក​ម៉ូតូ​ចេញពី​ហាង ព្រោះ តែ​គ្មាន​លុយ​ឲ្យ​ថ្លៃ​ម៉ាស្សា នឹង​ខឹង​បុរស​ខ្ទើយ​លូក​ទាញ​ប្រដាប់​ភេទ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង រួច​ខ្មាន់កាំភ្លើង​បាន​គេចខ្លួន​បាត់ ។

យ៉ាងណា​ក្តី​រហូត​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ ខ្មាន់កាំភ្លើង​រូប​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​កង​រាជ​អាវុធ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​អាវុធ​ហត្ត​ខេត្តកោះកុង ស្រាវ ជ្រាវ នឹង​ចាប់ខ្លួន​មុខសញ្ញា​រូប​នោះ​នៅ​ស្រុកស្រែ​អំបិល ។ ក្រោយ​ចាប់ខ្លួន​តាម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ មន្ត្រី​យោធា​នោះ​បាន​សារភាព​ថា ដើមហេតុ​ដែល​បណ្តាល​នាំ​ឲ្យ​រូបគេ​ផ្ទុះអាវុធ​នោះ គឺ​ដំបូង​នៅ​ថ្ងៃ​កើតហេតុ​រូបគេ​ចេះ​តែ​រសេះរសោះ​មិន​ស្រួលខ្លួន ក៏​សម្រេចចិត្ត​ទៅ​រក​កន្លែង​កោស​ជុប នឹង​ម៉ាស្សា ។

ពេល​នោះ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ហាង​ម៉ាស្សា​កោស​ជុប​យីហោ លី​លី ហើយ​បាន​ចូល​ក្នុង​បន្ទប់​រួច​បាន​ដោះ​អាវ ដើម្បី​ឲ្យ​គេ​កោសខ្យល់​ឲ្យ ។ ស្រាប់តែ​នារី​កោសខ្យល់​ម្នាក់ ដែល​ចូល​ក្នុង​បន្ទប់​ជាមួយ មិន​បាន​កោស​ជុប​ទេ បែ​ជាយ​កដៃ​លូក​ស្ទាបអង្អែល​ខ្លួនប្រាណ​គេ និង​ចាប់​ប្រដាប់​ភេទ​ចង់​រួមរក្ស​មេត្រី ។ ពេល​ឃើញ​ដូច្នោះ​រូបគេ​ក៏​បាន​មើល​មុខ​នារី​នោះ ទើប​ដឹង​ថា​ជា​មនុស្ស​ខ្ទើយ​(​ប្រុស​តែង ខ្លួន​ធ្វើ​ស្រី​) ដែល​រូបគេ​មិន​ចូល​ចិត្ត​ទាល់តែ​សោះ ហើយ​ក៏​បាន​ហាមឃាត់​និង​រុញច្រាន​បុរស​ខ្ទើយ​នោះ​ចេញ បណ្តាល​ឲ្យ​មានការ​ប្រតាយ​ប្រតប់​គ្នា ដាច់​ឡេវ​រហែក​អាវ និង​ដាច់​សាច់​បំពង់ក ព្រោះ តែ​ប្រុស​ខ្ទើយ​ខ្វាច​នឹង​ក្រចកដៃ ។

ហេតុ​ដូច្នោះ​បាន​ធ្វើ​ឲ្យ​គេ​បានការ​ខឹង​ជា​ខ្លាំង ក៏​បាន​ចេញ​ទៅ​ក្រៅ​បន្ទប់​បម្រុង​ទាញ​យក​ម៉ូតូ​ជិះ​ចេញ តែ​អ្នក​នៅ​ក្នុង​ហាង​មិន​ព្រម​ឲ្យ​គេ​យក​ម៉ូតូ​ចេញ​ទេ ថែម ទាំង​បាន​ទាមទារ​ប្រាក់​ចំនួន​១០ ម៉ឺន​រៀល ហើយ​គេ​សុំ​សម្រួល​ត្រឹម​១​ម៉ឺន​៥​ពាន់​រៀល ដើម្បី​បញ្ចប់រឿង​តែ​ម្ចាស់​ហាង​មិន​ព្រម ទើប​គេ​ខឹង​ខ្លាំង​ពេក​សម្រេចចិត្ត​ដើរ​ចេញ នឹង​បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ទៅ​លួច​យក​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម​នៅ​អង្គភាព មក​បាញ់​គម្រាម​នៅ​កន្លែង​កោស​ជុប​ដើម្បី​យក​ម៉ូតូ​វិញ ។

ចម្លើយ​បន្ត​ថា ដំបូង​គេ​បាញ់​ជុច​ដី​១​គ្រាប់​ទេ តែ​ពួក​នាង​ៗ អត់​ខ្លាចញញើត នឹង​កាន់តែ​សម្រុកចូល ពេល​នោះ​ខ្លួន​ក៏​បាញ់​រះ​តែ ម្តង​រហូត​ដល់​៦​គ្រាប់ ទើប​ពួក​នាង​រត់​បាតជើង​ស​ព្រាត ខ្លួន​ក៏​បាន​ចូល​យក​ម៉ូតូ ជិះ​យក​កាំភ្លើង​ទៅ​ទុក​ក្នុង​អង្គភាព​វិញ ដោយ​គ្មាន​ឲ្យ​អ្នក​ណា​ដឹង​ឡើយ រួច​បាន​ទៅ​សម្ងំ​លាក់ខ្លួន​ផ្ទះ​បងប្អូន​នៅ​គីឡូម៉ែត្រ​លេខ​១០ ខណ្ឌ​ឬ​ស្សី​កែវ​១​យប់ ។

លុះ​ព្រឹក​ឡើង​ក៏​ជិះ រថយន្ត​តាក់ស៊ី គេចខ្លួន​ទៅ​ខេត្ត​ឧត្តម​មាន​ជ័យ​៤​ថ្ងៃ​ទៀត បន្ទាប់ មក​ក៏​វិល​ត្រឡប់​មក​ស្នាក់​នៅផ្ទះ​បងប្អូន​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​វិញ បាន​២​ថ្ងៃ​ក៏​គេច​ទៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ស្រាប់តែ​ដល់​ចំណុច​វត្ត​គង​ឆាង ភូមិ​ជី​ខ​លើ ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន នាំ​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ