ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិះម៉ូតូមកកា.ប់ប្រហារ​បុរស​លក់ជ្រូកខ្វៃ ​ម្នាក់​កំពុងឈរ​មុខផ្ទះ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជាអ្នកលក់​សាច់​ជ្រូក​ខ្វៃ​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ក្រុម​ជន​ដៃដល់​ជិះ​ម៉ូតូ​មក​កាប់​នៅ​ខាង​មុខ​ផ្ទះ​ត្រូវ​ចំ​ក្បាល កើតឡើងនៅ​វេលា​ម៉ោងជាង​១២រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០​កុម្ភៈ​ ស្ថិតនៅ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ក្នុងភូមិ​ម៉ុង​បារាំង ​សង្កាត់​ប្អេ​រ​ក្រុង​ ​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជាអ្នកលក់​សាច់​ជ្រូក​ខ្វៃ​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ក្រុម​ជន​ដៃដល់​ជិះ​ម៉ូតូ​មក​កាប់​នៅ​ខាង​មុខ​ផ្ទះ​ត្រូវ​ចំ​ក្បាល កើតឡើងនៅ​វេលា​ម៉ោងជាង​១២រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០​
កុម្ភៈ​ ស្ថិតនៅ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ក្នុងភូមិ​ម៉ុង​បារាំង ​សង្កាត់​ប្អេ​រ​ក្រុង​ ​ខេត្តកំពង់ឆ្នាំង ។

ជន​រង​គ្រោះមានឈ្មោះ ច​ន នី ភេទ​ប្រុស​ អាយុ២៤ឆ្នាំ​ រស់នៅ​ក្នុងភូមិ-​សង្កាត់​ខាងលើ​នេះ ។ នៅ​ក្នុង​មន្ទីរ​ពេទ្យជន​រង​គ្រោះ​បានឱ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ទឹកក្រូច​កូកាកូឡា នៅ​ខាង​មុខ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត ។ ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជន​ដៃដល់​ពីរ​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាក់ XR មួយ​គ្រឿង​ បាន​ឈប់​ទន្ទឹម​នឹង​ជន​រង​គ្រោះ​ហើយ​បានដក​ដាវ​កាប់​មក​លើ​គាត់​បណ្ដាល​ឲ្យ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឱ្យ​រង​របស់​ធ្ងន់ ហើយ​គឺ​កាប់​បំណង​សម្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កាប់​ប្រហារ​រូប​គាត់ ​ហើយ​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​គាត់​មិន​មានរឿង​រ៉ាវ​ជាមួយ​នរ​ណា​នោះ​ឡើយ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ​ផង​ដែរ​ ជន​រង​គ្រោះ​ចូល​ទៅ​ក្នុងផ្ទះ​លាក់ខ្លួន​ ដោយ​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ។

​លុះ​ព្រឹក​ឡើង​វេលា​ម៉ោង០៧ព្រឹក​ថ្ងៃ​ទី១០ កុម្ភៈ ទើប​ក្រុម​គ្រួសារ​សាច់ញាតិ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឡើយ ដោយ​ស្ថានភាព​យប់​ផង​ហើយ​នៅ​ខ្លាច​ជន​ដៃដល់​តាម​សម្លាប់​គាត់​ទៀត ។ អធិការ​នគ​បាល​ក្រុង​កំពង់ឆ្នាំង​លោក​វ​រ​សេនីយ៍​ឯក ឆាយ ខែ​មរ​ត្ន័ បានអោយ​ដឹង​តាមរយៈទូរ​ស័ព្ទ​ថា ករណី​ខាងលើ​នេះ​លោក​មិន​បានដឹង​ទេ​ ព្រោះ​មិន​មាន​ខាង​ភាគី​ជន​រង​គ្រោះ​បាន​មក​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ដឹងផង ។

យ៉ាងណា ​ខាង​លោកនឹងឱ្យកម្លាំង​ជំនាញ​ចុះ​ទៅ​សាកសួរ​ជន​រង​គ្រោះ​នៅ​មន្ទី​ពេទ្យ​និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​កាប់​ប្រហារ​ខាងលើ​ផង​ដែរ ។ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សូម​អោយ​សមត្ថកិច្ច​ផង​ដែរ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ សូម​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ ​ដើម្បី​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​ផ្លូវច្បាប់ ​។

អត្ថបទសរសេរ ដោយ