ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​មាឃបូជា​រៀបចំ​ធ្វើ​នៅ​ប្រា​សាទ​បន្ទាយឆ្មារ ក្នុងស្រុក​ថ្មពួក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិធីបុណ្យ​មាឃបូជា​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រាសាទបន្ទាយឆ្មារ​ដោយ​មាន​ព្រះសង្ឃ​រាប់រយ​អង្គ ព្រមទាំង​មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។…

ខេត្តបន្ទាយមានជ័យ ៖ ពិធីបុណ្យ​មាឃបូជា​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រាសាទបន្ទាយឆ្មារ​ដោយ​មាន​ព្រះសង្ឃ​រាប់រយ​អង្គ ព្រមទាំង​មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ពិធីបុណ្យ​មាឃបូជា​នា​ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ព្រមទាំង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​ពិធីរាប់បាត្រ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​រៀបចំ​ដោយ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ធ្វើ​នៅ​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ជាតិ​អន្តជាតិ​បាន​ស្គាល់​និង​បានដឹង​ប្រាសាទ​ប្រវត្តិសាស្ត្រ​ដែល​មាន​ក្នុង​ខេត្តបន្ទាយមានជ័យ​ដូច​ជា ប្រាសាទបន្ទាយឆ្មារ​, ប្រាសាទបន្ទាយ​ទ័ព​, ប្រាសាទ​មេបុណ្យ និង​ទីទួល​ប្រាសាទ​ជា​ច្រើន​ទៀត​នៅ​ស្រុក​ថ្មពួក​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​ក៏​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ជាង​៥០០​អង្គ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ