អ៊ែមមឺរឹត បង្ហាញកម្មវិធីស្រារបស់ខ្លួនជាមួយអាហារពេលល្ងាចដ៏ស៊ីវីល័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ៖ ស្រាជាង៨០ប្រភេទផ្សេងៗគ្នា រួមមាន ៖ ស្រាក្រហម…
រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ៖ ស្រាជាង៨០ប្រភេទផ្សេងៗគ្នា រួមមាន ៖ ស្រាក្រហម…
រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ៖ ស្រាជាង៨០ប្រភេទផ្សេងៗគ្នា រួមមាន ៖ ស្រាក្រហម ស ស្រាសំប៉ាញ (Champagne) និងស្រាផត (Port) ដែលមានប្រភពមកពីចំការទំពាំងបាយជូរល្អបំផុតពី១២ប្រទេស ត្រូវបានផ្តល់ជូនដល់អ្នកដំណើរលើយន្តហោះរបស់ អ៊ែមមឺរឹត គ្រប់ថ្នាក់ទាំងអស់ ។
ការដាក់ទុនជាង៧០០លានដុល្លារអាមេរិកជាការតំណាងនៃការវិនិយោគរយៈពេលវែងតាំងពីឆ្នាំ២០០៦ មកកម្មវិធីស្រារបស់អ៊ែមមឺរឹត គឺជាធាតុផ្សំដ៏សំខាន់មួយជាមួយបទពិសោធន៍ការទទួលទានអាហារលើយន្តហោះ ។ ដូចគ្នានឹងគ្រប់ផ្នែកនៃសេវាកម្មរបស់ខ្លួនដែរការជ្រើសរើស និងរៀបចំផែនការស្រាត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ។
នៅក្នុងពិធីជួបជុំដ៏ស្និទ្ធស្នាលមួយនៅសណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ អ៊ែមមឺរឹត បានផ្តល់នូវរសជាតិនៃបទពិសោធន៍លើយន្តហោះដែលមិនអាចបំភ្លេចបានដែលទន្ទឹងរង់ចាំអ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) របស់ខ្លួនជាមួយការផ្គូផ្គង់អាហារពេលល្ងាចដ៏ស៊ីវីល័យ ដែលមានផ្តល់ជូនស្រាផ្តាច់មុខមួយចំនួនពីក្រុមហ៊ុន ។
កម្មវិធីស្រារបស់ អ៊ែមមឺតរឹត ៖ អ៊ែមមឺតរឹត មានយុទ្ធសាស្ត្រទិញស្រា និងកម្មវិធីយ៉ាងលម្អិតដើម្បីទទួលបានស្រាដែលបិទយូរកាលបំផុត សម្រាប់ការទទួលទានពេលអនាគតដូចជា ទិញ en primeur – ជាធម្មតា គឺប្រើមុនពេលស្រាត្រូវបានច្រកដាក់ដប និងចែកចាយទៅកាន់ទីផ្សារ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានស្រាចំនួនជាង៧លានដប ដែលជាប្រភេទស្រាមានអាយុច្រើននៅប៊ុហ្គានឌី (Burgundy) ប្រទេសបារាំង ដែលមួយចំនួននៃស្រាទាំងនោះអាចទទួលទានបាននៅឆ្នាំ២០៣៥តែប៉ុណ្ណោះ ។
ស្រាចំនួនជាងពាក់កណ្តាលនៅឃ្លាំងស្រារបស់ អ៊ែមមឺរឹត មានប្រភពពីតំបន់បដ៉ុក (Bordeaux) ប្រទេសបារាំង ជាមួយនឹងលាប៊ែលពីចំការទំពាំងបាយជូរដ៏ល្បីបំផុតរបស់ប្រទេសបារាំងដូចជា Chateau Lafite Chateau Margaux, Chateau Latour, Chateau Haute-លោក Brion និង Chateau Mouton-Rothschild ឃ្លាំងស្រារបស់ អ៊ែមមឺរឹត គឺជាក្តីសុបិន្តរបស់អ្នក ។ បន្ថែមពីស្រាម៉ាក់របស់ប្រទេសបារាំង អ៊ែមមឺរឹត ក៏មានផ្ដល់ជូនផងដែរជាមួយការជ្រើសរើសពិភពថ្មីនៃស្រាមកពីប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ កាលីហ្វញ៉ា (អាមេរិក) និងជាតំបន់ផលិតស្រាផ្សេងទៀតជុំវិញពិភពលោក ។
អតិថិជនថ្នាក់ហ្វឹសខ្លាស់របស់ អ៊ែមមឺរឹត អាចទទួលទានស្រាសំប៉ាញ Dom Perignon ស្រាសំប៉ាញមួយក្នុងចំណោមស្រាសំប៉ាញវយ័ចំណាស់ឈានមុខគេនៅលើពិភពលោកមានផ្តល់ជូនស្ទើរតែគ្រប់ជើងហោះហើរ ។ទស្សនវិជ្ជានៃអាហាររបស់អ៊ែមមឺរឹត ៖ ក្រុមហ៊ុនផ្តល់ជូនអាហារប្រហែល១១០លានជារៀងរាល់ឆ្នាំ ដោយមានការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ដូចគ្នាទៅគ្រប់ថ្នាក់ ថ្នាក់ហ្វឹសខ្លាស់ ថ្នាក់ពាណិជ្ជកម្ម និងថ្នាក់សន្សំសំចៃ ។ អ៊ែមមឺរឹត តែងតែផ្លាស់ប្តូរមុខម្ហូបរបស់ខ្លួនទៅតាមតំបន់ដែលខ្លួនបានហោះទៅដែលធ្វើឲ្យអ្នកដំណើរទទួលបាននូវបទពិសោធន៍ស៊ាំនៅទិសដៅរបស់គាត់ ។
ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សកលមួយវា គឺជាមោទនភាពដែលអាចបង្កើតមុខម្ហូបតាមរដូវកាលសម្រាប់ការប្រារព្ធពិធីបុណ្យអន្តរជាតិដូចជា បុណ្យណូអែល ក៏ដូចជា ការផ្តត់ជូនទៅតាមរដូវបុណ្យផ្សេងទៀត តែជាងនេះទៅទៀតក៏មានការផ្តល់ជូនការតាមប្រទេសដូចជាបុណ្យចូលឆ្នាំថ្មី និង Oktoberfest ។
នៅឆ្នាំ ២០១៨ អ៊ែមមឺរឹត បានបើកដំណើរការប៉ុស្តិ៍ម្ហូបនៅលើប្រព័ន្ធកម្សាន្តលើយន្តហោះរបស់ខ្លួន អាយស៍ (ice) ដើម្បីផ្តល់ឱ្យអតិថិជនដែលមិនធ្លាប់ឃើញពីទិដ្ធភាពចម្អិនម្ហូបក្រៅឆាកយល់ដឹងពីការចម្អិនម្ហូបសម្រាប់បម្រើលើយន្តហោះរបស់ខ្លួន និងធ្វើការជាមួយដៃគូសកលរបស់ខ្លួន ។ ភាគម្ហូបនីមួយៗបង្ហាញយ៉ាងស៊ីជម្រៅពីរបៀបដែលក្រុមហ៊ុនផលិតនូវផលិតផលរបស់ខ្លួនជាមួយជាដៃគូជាយូរអង្វែងនៅទូទាំងពិភពលោក រួមទាំងការផ្គត់ផ្គង់ពីសិល្បៈអាហារក្នុងស្រុក ។ ភាគម្ហូបក៏បង្ហាញនូវរូបមន្តមួយចំនួននៃការបំផុសគំនិតរបស់ខ្លួនដែលមានតាមតំបន់ ដើម្បីឱ្យអតិថិជនអាចរៀនតាមបានពេលនៅគេហដ្ឋានពីរបៀបចម្អិនម្ហូបប្រចាំត្រកូលរបស់អ៊ែមមឺរឹត ។
ការផ្តល់ជូន ស្រាស្ពីរីត (Spirits) របស់អ៊ែមមឺរឹត ៖ អ៊ែមមឺរឹត មានផ្តល់ជូនស្រាស្ពីរីត (Spirits) យ៉ាងទូលំទូលាយទាំងនោះរួមមាន ៖ ស្រាស្ពីរីត (Spirits) ថ្មីៗ សរុបជាង៣០មុខ និងស្រាលី ហ្គឺរស៏ (Liqueurs) មានផ្តល់ជូននៅគ្រប់ថ្នាក់លើយន្តហោះទាំងអស់ ។ ការផ្តល់ជូនស្រាស្ពីរីត (Spirits) របស់អ៊ែមមឺរឹត ជាការបំពេញបន្ថែមលើការផ្តល់ជូនលំដាប់ពិភពលោកដែលមានស្រាជាង៨០ប្រភេទ និងស្រាសំប៉ាញដែលមានជូននៅទូទាំងបណ្តាញរបស់ខ្លួនជារៀងរាល់ថ្ងៃ ។
អ៊ែមមឺរឹត បានវិនិយោគដល់ទៅ១០លានដុល្លារអាមេរិកនៅលើម៉ឺនុយស្រាស្ពីរីតថ្មីរបស់ខ្លួន ដែលមានរូបមន្តផ្សំយ៉ាងផ្លែក ពីស្រាស្ពីរីតជាម៉ាកល្បីៗនិងពេញនិយមបំផុតដូចជា Hennessy Cognac ដែលមាននៅគ្រប់ថ្នាក់លើយន្តហោះទាំងអស់ ។
លើសពីនេះទៀត Hennessy Paradis Impérial ជាស្រាផ្តាច់មុខ អ៊ែមមឺរឹត មានផ្តល់ជូននៅថ្នាក់ហ្វឹសខ្លាស់ដែលមានរយៈពេលកំណត់ទៅតាមគោលដៅ ។ នៅក្នុងការភ្ជាប់ជាមួយស្រាស្ពីរីតថ្មីរបស់ខ្លួន អ៊ែមមឺរឹត ក៏បានបង្កើតម៉ឺនុយស្រាក្រឡុករបស់ខ្លួនបន្ថែមដូចជា ណីហ្គ្រូនី (Negroni) អូលថោនហ្វាស់សិន (Old Town Fashioned) និង អាពេរ៉ូ ស្ព្រីត (Aperol Spritz) ខណៈពេលដែលរក្សាប្រភេទពេញនិយមមួយចំនួននៅលើយន្តហោះដូចជា ប្រាតដីម៉ែរី (Bloody Mary) ម៉ាជីតូ (Mojito )និង គឺរ៉ូយ៉ាល់ (Kir Royal) ។
អំពីអ៊ែមមឺរឹត ៖ អ៊ែមមឺរឹត ផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃពីទីក្រុងភ្នំពេញ និងទីក្រុងបាងកកតភ្ជាប់អ្នកដំណើររវាងទីក្រុងទាំងពីរតាមរយៈការហោះហើរងាយស្រួល ក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិកនិង អាមេរិក ។ ជាមួយទីក្រុងដ៏រស់រវើកនៃក្រុង ឌូបៃ ដែលជាមជ្ឈមណ្ឌលរបស់ខ្លួន អ៊ែមមឺរឹត បានផ្តល់នូវការធ្វើដំណើរដោយមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ជាង១៥០គោលដៅ និង៨៥ប្រទេស ក្នុងនោះរួមមាន៤២ទិសដៅ នៅក្នុងតំបន់អឺរ៉ុបជាង២០ទិសដៅទៅទ្វីបអាហ្វ្រិក ៥០ទិសដៅទៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣ទិសដៅមជ្ឈឹមបូព៌ា និង ១៧ទិសដៅទៅអាមេរិក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ