ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​ដំរី​ដែលធ្លាក់ក្នុង​រណ្តៅបាន​​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ព័ត៌​មាន​ចុង​ក្រោយ​បានដឹង​ថា ​សត្វ​ដំរី​មួយ​ក្បាល​នេះ​ ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​​​យក​ចេញពីរណ្ដៅ​ដីបានហើយ នៅ​វេលា​ម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១០ កុម្ភៈ នេះ​ ដោយ​សុខភាព​របស់​ដំរី គឺ​​មានស្ថានភាព​ល្អ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ…

ខេត្តមណ្ឌលគិរី ៖ ព័ត៌​មាន​ចុង​ក្រោយ​បានដឹង​ថា ​សត្វ​ដំរី​មួយ​ក្បាល​នេះ​ ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​​​យក​ចេញពីរណ្ដៅ​ដីបានហើយ នៅ​វេលា​ម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១០ កុម្ភៈ នេះ​ ដោយ​សុខភាព​របស់​ដំរី គឺ​​មានស្ថានភាព​ល្អ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ។

សូមរំលឹកថា សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ក្បែរ​ចម្ការ​ក្រូច ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា នា​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។

​ប្រភពបន្តថា កាលពី​​យប់​កើតហេតុ​ ប្រជាពលរដ្ឋ​បានឃើញ​ហ្វូង​ដំរីដើរចូល​មក​ចំណុច​កើតហេតុ លុះ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​វ​ដំរី​មួយ​ក្បាល​ជាប់​ក្នុង​រណ្តៅ​តែ​ម្តង​។ សមត្ថកិច្ច​មូលដ្ឋាន​ និង​មន្ត្រី​បរិស្ថាន​កំពុង​តែ​ជីក​ផ្លូវ ​និង​យក​រថយន្ត​បាញ់​ទឹកជួយ​សង្គ្រោះ​សត្វ​ដំរី​នេះ​។

អត្ថបទសរសេរ ដោយ