ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហត្ថា​កសិករ លីមីត​ធី​ត បាន​រៀបចំ​មហា​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៣ ក្រោម​​ប្រធានបទ «​ឌី​ជី​ថ​ល​នី​យ​កម្ម​»

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ថ្ងៃ​សុក្រ ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០ ៖ ហត្ថា​កសិករ លីមីត​ធី​ត ដែល​គេ​ស្គាល់​ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា…

ខេត្តសៀមរាប ថ្ងៃ​សុក្រ ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០ ៖ ហត្ថា​កសិករ លីមីត​ធី​ត ដែល​គេ​ស្គាល់​ថា ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ លើក​ទី​២៣ ក្រោម​ប្រធានបទ «​ឌី​ជី​ថ​ល​នី​យ​កម្ម​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ខេត្តសៀមរាប ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ភា​ហ៊ុ​និក ប្រធាន​ក្រុមប្រឹក្សាភិបាល សមាជិក​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​សរុប​ប្រមាណ ៤០០​នាក់​។

មហាសន្និបាត​ប្រចាំឆ្នាំ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង អបអរសាទរ​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៩ និង​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ គោលដៅ ព្រមទាំង​ផែនការ​សម្រាប់​ឆ្នាំ ២០២០​។ បន្ថែម​ពីលើ​នេះ​ទៀត កម្មវិធី​ប្រចាំឆ្នាំ​នេះ​ក៏​មាន​គោលបំណង​ក្នុង​ការ​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញការងារ​ដើម្បី​នាំ​ភាព​រីក​ចម្រើន និង​ជោគជ័យ​ដល់​ហត្ថា​កសិករ ព្រមទាំង​ផ្សា​ភ្ជាប់​ការ​តាំងចិត្ត​ក្នុង​ការ​សម្រេច​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី និង​ការ​បង្កើត​ឲ្យ​មានការ​ជួបជុំ​រវាង​បុគ្គលិក​គ្រប់​ការិយាល័យ​សាខា ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ និង​ភាព​សប្បាយ​រីករាយ​។

លោក ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក ហត្ថា​កសិករ លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ថា​៖ «​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ប្រកបដោយ​ភាព​ជោគជ័យ​បំផុត​សម្រាប់​ហត្ថា​កសិករ​ទាំងមូល ដោយ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ ផលប័ត្រ​ឥណទាន និង​ប្រាក់​ចំណូល​សរុប​ប្រចាំឆ្នាំ​សម្រេច​បាន​លើស​ផែនការ​ដែល​បាន​កំណត់​»​។

លោក​បាន​បន្ថែម​ថា «​សម្រាប់​ឆ្នាំ​២០២០​នេះ ហត្ថា​កសិករ នឹង​ប្រែ​មុខមាត់​ថ្មី​ដែល​ថ្នាក់​គ្រប់​គ្រង​គ្រប់​ជាន់ថ្នាក់ និង​បុគ្គលិក​ទាំងអស់​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចាប់​យក​ចំណេះ​ជំនាញ​បន្ថែម​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​បំពេញ​នូវ​តម្រូវការ និង​បម្រើ​ដល់​អតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​”»​។ នា​ឱកាស​នេះ​ដែរ​លោក​បាន​បង្ហាញ​នូវ​សមិទ្ធផល​ដែល​សម្រេច​​បាន​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩ ដែល​រួម​មាន ផលប័ត្រ​ឥណទាន​សម្រេច​បាន ១,០៥១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៥៩៩​លាន​ដុល្លារ​អា​មេ​រិ​ក ប្រាក់​ចំណេញ​សុទ្ធ ២៨.៩០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ជា​ពិសេស​នោះ គឺ​ផលប័ត្រ​ឥណទាន​ស្ថិត​ក្នុង​កម្រិត​ហានិភ័យ មាន​អត្រា​ទាប​ត្រឹមតែ​០.៣៧% ប៉ុណ្ណោះ​។

លោក Dan Harsono ប្រធាន​ក្រុមប្រឹក្សាភិបាល ហត្ថា​កសិករ លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ហត្ថា​កសិករ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ដើម្បី​សម្រេច​បាន​សមិទ្ធផល​ដ៏​ល្អ ក្នុង​ឆ្នាំ ២០១៩”»​។

លោក​បន្ត​ថា «​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ ហត្ថា​កសិករ លីមីត​ធី​ត ហើយ​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ហត្ថា​កសិករ ដែល​សំបូរ​ទៅ​ដោយ​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ឆ្នើម មាន​ទេព​កោសល្យ និង​មាន​សមត្ថភាព​ខ្ពស់ ដូច្នេះ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ហត្ថា​កសិករ​នឹង​ទទួល​បាន​សមិទ្ធផល​កាន់តែ​ល្អ​ថែម​ទៀត​ក្នុង​ឆ្នាំ​២០២០​នេះ​“​។ «​គោលដៅ​ចំបង​ដែល​ធនាគារ​ក្រុង​ស្រ៊ី ចូលរួម​ជាមួយ ហត្ថា​កសិករ គឺ​ក្នុង​គោលបំណង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​ហត្ថា​កសិករ លីមីត​ធី​ត ក្លាយជា​ធនាគា​ពាណិជ្ជ ដែល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​នេះ​» លោក​បាន​បន្ថែម​។

លោក Seiichiro Akita ប្រធាន​អគ្គនាយក ធនាគារ​ក្រុង​ស្រ៊ី​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏ ដែល​ជា​ក្រុមហ៊ុន​អាណាព្យាបាល​របស់ ហត្ថា​កសិករ លីមីត​ធី​ត បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ព្រមទាំង​ធ្វើការ​កោតសរសើរ​ដល់​ក្រុមប្រឹក្សាភិបាល និង​ថ្នាក់​គ្រប់គ្រង​របស់​ហត្ថា​កសិករ ដែល​បាន​ដឹកនាំ​ហត្ថ​កសិករ​ឲ្យ​ទទួល​បាន​សមិទ្ធផល​ដ៏​ត្រចះត្រចង់​។

លោក​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​អរគុណ​ដល់​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងអស់ ជា​ពិសេស​លោក​ឧកញ៉ា ហួត អៀង​តុង ដែល​បាន​ដឹកនាំ​ហត្ថា​កសិករ លីមីត​ធី​ត ឲ្យ​ទទួល​បានការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ​។ សមិទ្ធផល​ដ៏​ល្អ​អស្ចារ្យ​នេះ គឺ​ពិត​ណាស់​កើតឡើង​ពី​ការ​ចូលរួម ការ​ខិតខំ​ប្រឹងប្រែង និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​អ្នក​ទាំងអស់​គ្នា​»​។

លោក​បាន​បន្ត​ថា «MUFG ដែល​ជា​ធនាគារ​ធំ​ជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ធនាគារ​ក្រុង​ស្រ៊ី​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​ការ​តាំងចិត្ត​ខ្អ​ស់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ ប្រទេស CLMV ដែល​រួម​មាន​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ភូមា និង​ប្រទេស​វៀតណាម ជា​ពិសេស​គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ខ្ញុំ​ជឿជាក់​ថា ហត្ថា​កសិករ នឹង​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ដែល​រឹង​មាំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​គ្នា​នឹង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​របស់​ធនាគារ​ក្រុង​ស្រ៊ី និង​MUFG»​។

លោក​បាន​បន្ថែម​ថា «​កម្មវិធី​ថ្ងៃនេះ​ផ្តោត​សំខាន់​ទៅ​លើ ឌី​ជី​ថ​ល​នី​យ​កម្ម​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​គ្រប់​វិស័យ​នា​ពេល​បច្ចុប្បន្ន ហើយ​យើង​គ្រប់​គ្នា​ចាំបាច់​ត្រូវ​អភិវឌ្ឍ​ផែ្ន​ក​ឌី​ជី​ថ​ល ដើម្បី​ថែរក្សា និង​បន្ត​នូវ​គុណភាព​សេវាកម្ម​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជូន​ដល់​ដល់​អតិថិជន​»​។ «​ខ្ញុំ​ពិតជា​ជឿជាក់​ថា​ហត្ថា​កសិករ​អាច​ជម្នះ និង​បន្តដំណើរ​ទៅ​មុខ​ប្រកបដោយ​ភាព​ជោគជ័យ​កាន់តែ​ខ្លាំង​ថែម​ទៀត​» លោក​បាន​បន្ថែម​។

ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៦​ឆ្នាំ ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​នេះ ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ដើម្បី​បម្រើ​សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹ​ម​ចំនួន ១៣៧ នៅ​ទូ​ទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែល​ជា​ធនាគារ ពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏ និង​ជា​សមាជិក​របស់ MUFG ដែល​ជា​សម្ព័ន្ធ​ធនាគារ ធំ​ជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ