ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សង្សារ​មាន​អ្នក​ថ្មី លេង​ទៅ​ផ្ទះ​នាង​ទាំង​កម្រោល និង​កាន់​កាំបិត​ទៅ​ជាមួយ​ទៀត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម លោក​វរសេនីយ៍ ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀន ស្វាយ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម លោក​វរសេនីយ៍ ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀន ស្វាយ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ​នេះ​ថា ករណី​ហិង្សា​ដោយ​ចេតនា គឺ​ផ្តើម​ឡើង​ពី​រឿង​ប្រច័ណ្ឌ ។ លោក​អធិការ​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ និង​ជន​រង​គ្រោះជា​សង្សារ​នឹង​គ្នា ពោល គឺ​បាន​រួមរស់​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ខាង​ស្រី​បាន​បែកចិត្តរ​ត់ទៅ​ធ្វើការ​នៅ​ឯ​ភ្នំពេញ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ថ្មី​ទើប​ធ្វើ​អោយ​ជនសង្ស័យ​ខឹងសម្បារ ។

ពេល​លឺដំណឹង​ថា សង្សារ​របស់​ខ្លួន​មក​លេង​ស្រុក​កំណើត​វិញ​ជនសង្ស័យ​បាន​យក​កាំបិត​មក​កាប់សម្លាប់​សង្សារ​របស់​ខ្លួន តែ​សំណាងល្អ​ត្រឹមតែ​រង​របួស​ធ្ងន់ធ្ងរ​ពេញ​ខ្លួន ។ ហេតុ​ការ​ណ៌​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែកុម្ភៈ​នេះ នៅ​ចំណុច​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ អ៊​ន ស្រី​ល័​ក្ខ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ចំណែក​ជនសង្ស័យ​២​នាក់​មាន ទី​១-​ឈ្មោះ ចក់ ពឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​គេចខ្លួន និង​ទី​២- ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន ។

លោក​អធិការ​បាន​បញ្ជាក់​ថា ៖ ជន​រង​គ្រោះ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​តែ​ម្នាក់ឯង ដោយ​ដាក់​គន្លឹះទ្វារ​ជាប់​ខាងក្នុង ហើយ​ជនសង្ស័យ​បានដឹង​ថា ជន​រង​គ្រោះ​ដែល​ជាស​ង្សា​របស់​ខ្លួន​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​ពី​មុន​មក​បាន​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ហើយ​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ពេល​នោះ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​ខ្លួន​ជាមួយ​មិត្តភក្តិ ដោយ​មានកាំបិត​ផ្គាក់​យក​មក​ជាមួយ​ផង ពេល​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​ជនសង្ស័យ​បាន​ស្រែកហៅ​ជន​រង​គ្រោះ​អោយ​បើកទ្វារ តែ​ជន​រង​គ្រោះ​មិន​បាន​បើកទ្វា​អោយ​ទេ ហើយ​ជនសង្ស័យ​បាន​គំរាម ហើយ​យក​កាំបិត​ផ្គាក់​កាប់​ទ្វារផ្ទះ ពេល​នោះ​ជន​រង​គ្រោះភ័យ​ពេក បើកទ្វារ​រត់​ចេញ​មក​ក្រៅ​ផ្ទះ​ស្រែក​អោយ​គេ​ជួយ តែ​ត្រូវ​ជនសង្ស័យ​ចាប់​ជាប់ ហើយ​លើក​បី រត់​បាន​ប្រហែល​៣០០​ម៉ែត្រ ក៏​លើកដាក់​ម៉ូតូ​ជិះ​មក​ផ្លូវលំ​(​ទួល​ដំបង )​ដោយ​មានការ​រើ​បម្រាស់​ពី​ជន​រង​គ្រោះ​ខ្លាំង​ពេក​ជនសង្ស័យ​ក៏​ខឹង ហើយ​បាន​ឈប់​ម៉ូតូ​ទាញ​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវជា​ច្រើន​កាំបិត បណ្តាល​អោយ​រង​របួសធ្ងន់ បន្ទាប់​មក​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​យក​កាំបិត​ផ្គាក់​ទៅ​ជាមួយ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​កំពង់ស្វាយ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ គេចខ្លួន និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បន្ត​ចាត់កា​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ