ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​ចង់​ឃើញ​ទំនាក់ទំនង​ពលរដ្ឋ​កម្ពុជា​-​ឡាវ រស់នៅ​តាម​បន្ទាត់​ព្រំដែន​ឲ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​ស្នើ​សុំ​ប្រធានរដ្ឋសភា​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ធ្វើ​ទំនាក់ទំនង​គ្នា​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា ។ ខណៈ​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ប៊ុ​ន​ញ៉ាំង វរ​ជី​ត (H.E….

រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​ស្នើ​សុំ​ប្រធានរដ្ឋសភា​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ធ្វើ​ទំនាក់ទំនង​គ្នា​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា ។ ខណៈ​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ប៊ុ​ន​ញ៉ាំង វរ​ជី​ត (H.E. Mr. Bounnhang VORACHITH) អគ្គលេខាធិការ​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួប​សវនាការ​ជា​មួ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ​នេះ នៅ​វិមាន​រដ្ឋសភា​។

ដោយ​លោក​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​រីក​ច្រើន​យ៉ាង​ខ្លាំង​របស់​កម្ពុជា​នៅ​ក្នុង​រយៈពេល​ចុង ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ ។ លោក​ប្រធានរដ្ឋសភា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ។ លោក​បញ្ជាក់​ថា ៖« ដើម្បី​ឱ្យ​ទំនាក់ទំនង​ដ៏​ល្អជា​ប្រពៃណី​នេះ​កាន់តែ​រឹង​មាំ​ឡើង​ពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម លោក​បាន​ស្នើ​សុំ​សម្តេច​ប្រធានរដ្ឋសភា ជំរុញ​ទំនាក់ទំនង ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ឲ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​គ្នា​ឡើង​ក្នុង​ការ​កសាង​បន្ទាត់​ព្រំដែន​កម្ពុជា និង​ឡាវ ជា​ព្រំដែន​សុខ សន្តិភាព និង​អភិវឌ្ឍន៍​» ។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​ប្រធានរដ្ឋសភា​បាន​សម្តែង​សេចក្តី​សោមនស្ស​រីករាយ​បំផុត និង​សូម​ស្វាគមន៍​យ៉ា ង​កក់ក្ដៅ​ចំពោះ ប្រធាន​រដ្ឋ​ឡាវ ដែល​បាន​អញ្ជើញ​មក​បំពេញ ទស្សនកិច្ច ផ្លូវ​រដ្ឋ នៅ​កម្ពុជា​។ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​ក៏ បាន​លើក​ឡើង​ថា ទស្សនកិច្ច​នេះ នឹង​ជំរុញ​បន្ថែម​ទៀត ក្នុង​ការ​បន្ត​រឹត​បន្តឹង ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី​យ៍ និង​កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ លើ​គ្រប់​វិស័យ រវាង​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ ឲ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន ទ្វេ​ដង​ទៀត​។ សម្តេច​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ថ្នាក់ដឹកនាំ និង​ប្រជាជន​ឡាវ សម្រេច​បាន​ក្នុង​ការ​កសាង អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ជីវភាពរ ស់​នៅ​របស់​ប្រជាជន​ឡាវ កាន់តែ​ល្អ​ប្រសើរ ។

សូម​ជ​ម្រា​ថា តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ប៊ុ​ន​ញ៉ាំង វរ​ជី​ត (H.E. Mr. Bounnhang VORACHITH) អគ្គលេខាធិការ​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​០៩ និង​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ