ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​ណាស់​ហ៊ាន​តាម​នាង​ដល់​បន្ទប់​ជួល​ស្ងាត់​ៗ​រួច​ធ្វើ​សកម្មភាព​ភ្លែត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ស្ទាវ​២​នាក់​ពិតជា​ក្លាហាន​ខ្លាំង​ណាស់​ហ៊ាន​ជិះ​ម៉ូតូ​ដេញ​តាម​ឆក់​យក​ទូរស័ព្ទ​ពី​នារី​ចាក់​បទ​ចម្រៀង​ខា​រ៉ា​អូរ​ខេ​ម្នាក់​ដល់​បន្ទប់​ជួល​ដែល​នាង​ស្នាក់​នៅ ហើយ​ត្រូវ​បាន​នាង​ស្រែ​កថា «ចោរ​ៗ» ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​អ្នក​ភូមិ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ប្រគល់​ជូន​នគរបាល​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង ៤៨​នាទី​យប់​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨…

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ស្ទាវ​២​នាក់​ពិតជា​ក្លាហាន​ខ្លាំង​ណាស់​ហ៊ាន​ជិះ​ម៉ូតូ​ដេញ​តាម​ឆក់​យក​ទូរស័ព្ទ​ពី​នារី​ចាក់​បទ​ចម្រៀង​ខា​រ៉ា​អូរ​ខេ​ម្នាក់​ដល់​បន្ទប់​ជួល​ដែល​នាង​ស្នាក់​នៅ ហើយ​ត្រូវ​បាន​នាង​ស្រែ​កថា «ចោរ​ៗ» ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​អ្នក​ភូមិ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ប្រគល់​ជូន​នគរបាល​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង ៤៨​នាទី​យប់​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​៥១ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃសំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ​ សាក់ ផៃ​រ័​ត្ន ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ក្នុងភូមិ​អណ្តូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ជា​អ្នកបើក​ម៉ូតូ​) ​និង​ម្នាក់​ទៀត​ឈ្មោះ ​រស់ មក​រា​ ភេទ​ប្រុស ​អាយុ១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរមិន​ពិតប្រាកដមាន​​​ទីលំនៅក្នុងភូមិ​ឧកញ៉ា​ភេ​ព ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​(​ជា​អ្នក​ជិះ​ពីក្រោយហើយ​​​ក៏​ជា​អ្នក​ឆក់​ទូរស័ព្ទ​ដែរ​)​ ។

ចំណែក​ស្ត្រី​រង​គ្រោះឈ្មោះ ​មុី វិច្ឆិកា ហៅ​រី​ណា អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ចាក់​បទ​ភ្លេង​ និង​ចម្រៀង​ខារ៉ាអូខេ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃសំរោង ឃុំ​ដំណាក់​​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល រង​របួស​រលាត់​ជង្គង់​ខាងឆ្វេង​ដោយសារ​ដួល​ពេល​ដែល​ជនសង្ស័យ​ឆក់​ដណ្ដើម​យក​ទូរស័ព្ទ​ ។

​នគរបាល​បាន​ដកហូត​យក​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៦ ព​ណ៍​ខ្មៅ ​គ្មាន​ផ្លាក​លេខ​១គ្រឿង ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព, ​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​ម៉ាក​ណូ​ក​គា​ចុច​ពិល​១​គ្រឿង​ ម៉ាក ​OPPO (A5S)​ ចំនួន​០២​គ្រឿង ក្នុង​នោះ​ជា​របស់​ជន​រង​គ្រោះ​១​គ្រឿង​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាងរង​គ្រោះ​បាន​ដើរ​ចេញពី​ហាង​ខារ៉ាអូខេ​« ជួ​ច ហេង »​ត្រឡប់​ទៅ​កាន់​បន្ទប់​ផ្ទះ​ជួល​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥១ លុះ​ពេល​ទៅ​ដល់​បន្ទប់​ជួល​ស្រាប់តែជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​ដល់​ឆក់​ទូរស័ព្ទ​បណ្ដាល​ឲ្យ​នាង​ដួល​រួច​ជិះគេច​ខ្លួន​ ខណៈនោះ​នាង​បាន​ស្រែ​កថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​អ្នក​ភូមិ​ និង​អ្នកដំណើរ​តាម​ផ្លូវ ជួយ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​បន្ទាប់​មក​បាន​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ដើ​ម្បី​សួរនាំ​ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ