ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់ឱ្យដំណើរការ​រដ្ឋបាល​ស្រុក​រំដួល​នៅ​ថ្ងៃនេះ​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ ​លោក​រស់ ផា​រិ​ទ្ធិ អភិបាលរង​ខេត្ត​ តំណាង​លោក​ម៉ែ​ន វិបុល​អភិ​បាលខេត្ត​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​ នៃ​រដ្ឋបាល​ស្រុក​រំដួល​ដោយ​​មានការ​ចូលរួម​ពី​លោក…

ខេត្តស្វាយរៀង​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ ​លោក​រស់ ផា​រិ​ទ្ធិ អភិបាលរង​ខេត្ត​ តំណាង​លោក​ម៉ែ​ន វិបុល​អភិ​បាលខេត្ត​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​ នៃ​រដ្ឋបាល​ស្រុក​រំដួល​ដោយ​​មានការ​ចូលរួម​ពី​លោក ​លោកស្រី ​ប្រធាន​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ លោក​ លោកស្រី​ក្រុមប្រឹក្សា​ស្រុក​​គណៈ​អភិបាលស្រុក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​មេបញ្ជាការ​រង​ផ្នែក​សឹង​រង​ស្រុក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ការិយាល័យ​អង្គភាព​ជុំវិញ​ស្រុក​មេឃុំ​ស្មៀនឃុំ​ធនាគារ​អង្គការ សមាគម​ជុំវិញ​ស្រុក​។

ចំពោះ​ការ​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ស្រុក​រំដួល​នា​ព្រឹក​នេះ ជា​ការ​ចូលរួម​ចំណែក​យ៉ាង​ជ្រាលជ្រៅ​មក​លើ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ការ​គ្រប់គ្រង​រដ្ឋបាល​ក្រុង​ស្រុក ខណ្ឌ​ តាម​គោលការណ៍​នៃ​រដ្ឋ​បាល​ឯកភាព​ដែល​មាន​លក្ខណៈ​ពេញលេញ​ ដើម្បី​បង្កើន ​និង​ជំរុញ​និង​ធ្វើ​ឲ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ​ស្រប​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ង​ស្រុក​ខ​ណ្យ​ និង​គោ​លន​យោ​យ​បាយ​កំនែទម្រង់​វិមជ្ឈការ​និង​វិ​សហ​មជ្ឈការ​សំដៅ​ដល់​ពង្រឹង​អង្គភាព​របស់​រដ្ឋ​ដើម្បី​សម្របសម្រួល​នូវ​រាល់​សកម្មភាព​សាធារណៈ​នៅ​លើ​ដែនដី​របស់​ខ្លួន​។​

ការ​ផ្លាស់​ប្តូរ​នូវ​ខ្សែ​គណនេយ្យ ​និង​របៀបរបប​នៃ​ការ​បំពេញការងារ​មាន​ន័យ​ថា ​រដ្ឋបាល​ក្រុង ស្រុក​ខណ្ឌ​ជា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល ​និង​ក្រសួង​ស្ថាប័ន​ នៅ​រដ្ឋបាល​របស់​ខ្លួន​ ត្រូវ​ដើរតួ​នាទី​ក្នុង​ការ​សម្របសម្រួល​និង​ដឹកនាំ​គ្រប់​សកម្មភាព​ឬ​កិច្ចការ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​រដ្ឋបាល​ស្រុក​ត្រូវ​មាន​គណនេយ្យ​ភាព​ចំពោះ​រាជរដ្ឋាភិបាល​និង​ក្រសួង​ស្ថាប័ន​ចំពោះ​វិស័យ​ក្រសួង​ស្ថាប័ន​នីមួយ​ៗ​ទទួលខុសត្រូវ​៕

អត្ថបទសរសេរ ដោយ