ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉ូ​ណា​វីរុស​ថ្មី​ ស្លា.ប់​ដល់​៩០៨​នាក់ និង​ឆ្លង​ជាង​៤​មឺ​ុ​ន​នាក់​​​នៅចិន

4 ឆ្នាំ មុន

ប្រទេស​ចិន៖ យោង​តាម​តុល្យការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១០​ កុម្ភៈ​ ដោយ​អាជ្ញាធរ​ចិន​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​៩០៨​នាក់​ ហើយ​នៅ​ចិនដីគោក តែ​អះអាង​ថា មាន​ស្ថេ​រ​ភាព​មួយ​ចំនួន​ហើយ​ក្នុង​ការ​ឆ្លង​។ មនុស្ស​ស្លាប់​ថ្មី​៩៧​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ចិនដីគោក ក្នុង​នោះ​៩១​នាក់​ក្នុង​ខេត្ត​ហ៊ូ​បី​ុ​តែ​មួយ​គត់​។…

ប្រទេស​ចិន៖ យោង​តាម​តុល្យការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១០​ កុម្ភៈ​ ដោយ​អាជ្ញាធរ​ចិន​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​៩០៨​នាក់​ ហើយ​នៅ​ចិនដីគោក តែ​អះអាង​ថា មាន​ស្ថេ​រ​ភាព​មួយ​ចំនួន​ហើយ​ក្នុង​ការ​ឆ្លង​។

មនុស្ស​ស្លាប់​ថ្មី​៩៧​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ចិនដីគោក ក្នុង​នោះ​៩១​នាក់​ក្នុង​ខេត្ត​ហ៊ូ​បី​ុ​តែ​មួយ​គត់​។ មនុស្ស​តែ​២​នាក់​ដដែល​ស្លាប់​នៅ​ក្រៅ​ចិនដីគោក គឹ​ម្នាក់​នៅ​ហុងកុង​និង​ម្នាក់​ទៀត​នៅ​ហ្វ៊ី​លី​ពី​ន​។ តុល្យការ​ជាស​កល​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​ថ្មី​នោះ​ឡើង​ដល់​៩១០​នាក់ ដែល​ឡើង​កាន់តែ​ខ្ពស់​លើស​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​SRAS ដែល​មាន​ត្រឹម​៧៧៤​នាក់​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០០២​និង​២០០៣​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​WHO​ថា ចំនួន​អ្នក​ឆ្លង​ដែល​ជំរឿន​រាល់ថ្ងៃ​នៅ​ចិន តាម​ពិនិត្យ​ឃើញ​ហាក់ដូចជា​ទ្រឹង តែ​គេ​មិន​ត្រូវ​ប្រញាប់ប្រញាល់​ក្នុង​ការ​សន្និដ្ឋាន​ដែល​ថា​ការ​ឆ្លង​ឈាន​ដល់​ចំណុច​ត្រូវ​ធ្លាក់​ចុះ​វិញ​នោះ​ទេ​។ WHO​ប្រកាស​ថា បេសកកម្ម​មួយ​របស់​បណ្ដា​អ្នក​ជំនាញការ​WHO​ដឹកនាំ​ដោយ​លោក​BRUCE AYLWARD អ្នក​ជើង​ចាស់​ដែល​ធ្លាប់​ធ្វើការ​លើ​គ្រាអាសន្ន​សុខាភិបាល​នានា​នោះ បាន​ចាកចេញ​កាលពី​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​មក​កាន់​ប្រទេស​ចិន​ហើយ​។

លោក​MICHAEL RYAN​អ្នក​ទទួល​ខុសត្រូវ​នៃ​កម្មវិធី​សុខាភិបាល​សម្រាប់​គ្រាអាសន្ន​របស់​WHO​ថ្លែង​ថា យើង​កត់សម្គាល់​ដំណាក់កាល​ស្ថេ​រ​ភាព​មួយ មាន​រយៈពេល​៤​ថៃ្ង​ដែល​ចំនួន​អ្នក​ឆ្លង​ត្រូវ​បាន​រាយការណ៍​ហាក់​ពុំ​មានការ​កើន​។ នោះ​ជា​ដំណឹង​ល្អ​មួយ​ហើយ​បែប​នេះ​នឹង​ត្រូវ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ថែម​ទៀត​។

នៅ​ចិនដីគោក​ជាមួយ​អ្នក​ឆ្លង​ថ្មី​ប្រមាណ​ជា​១០០០​នាក់​ថែម​ទៀត ប្រកាស​នា​ថ្ងៃ​ទី​១០​កុម្ភៈ ទល់​នឹង​ប្រមាណ​​ជា​២៦០០​នាក់​នា​ពេល​មុន​នេះ ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​៤០.១៧១​នាក់​។ សម្រាប់​អ្នកឯកទេស​អា​មេ​រិ​ក​លោក​IAN LIPKIN នៃ​សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី​យ៉ា​ថា​ការ​ឆ្លង​អាច​ដល់​ចំណុចកំពូល​ក្នុង​ពេល​២​ស​ប្ដា​ហ៍​ទៀត មុន​ពេល​ចុះ​ថយ​វិញ​យ៉ាង​ច្បាស់ ក៏​ទោះបី​ការ​ឆ្លង​អាច​មាន​ខ្ពស់​ពេល​មនុស​ម្នា​ចូល​ធ្វើការ​ច្រើន​វិញ​ក្ដី​៕

អត្ថបទសរសេរ ដោយ