ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា​ មិន​ទាន់​ដាច់​ចិត្ត​រៀប​ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រប់គ្នា​បានដឹង​ថា ទឹម រ​ដ្ឋា មាន​គូគាប់​ជាប់​ប្រាណជា​បុរស​រូប​សង្ហា​ម្នាក់ រស់នៅ​អា​មេ​រិ​ក នឹង​មាន​ជំនួញ​នៅ​ស្រុក​ខ្មែរ ​។ ពួក​គេ​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ…

រាជធានីភ្នំពេញ ៖ គ្រប់គ្នា​បានដឹង​ថា ទឹម រ​ដ្ឋា មាន​គូគាប់​ជាប់​ប្រាណជា​បុរស​រូប​សង្ហា​ម្នាក់ រស់នៅ​អា​មេ​រិ​ក នឹង​មាន​ជំនួញ​នៅ​ស្រុក​ខ្មែរ ​។ ពួក​គេ​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ ស្ទើរតែ​ក្លាយជា​ប្តី​ប្រ​ព​ន្ឋ តែ​នៅ​មិន​ទាន់​ទទួល​រើស​ឱកាស​រៀប​ការ ដោយ​ម្នាក់​ស្ទើរតែ​ចង់​ហួស​វ័យ​ទៅ​ហើយ ពិសេសរ​ដ្ឋា​ក៏​អាយុ​ច្រើន​ ។ យ៉ាងណា ​ទឹម
រ​ដ្ឋា បាន​បញ្ជាក់​ម្តងទៀត ដើម្បី​អោយ​ច្បាស់ការ​ណ៍ការ​ពន្យារ​ពេល​រៀប​ការពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

កញ្ញា​រាង​ស្រ​ឡូ​ន​ស្វែ​ល​ល្អ សមជា​តារា​ដើរ​ម៉ូ​ដ ទឹម រ​ដ្ឋា បាន​ចេញ​មុខ​បញ្ជាក់​រឿង​ស្នេហា​នាង​ថា បើ​និយាយ​ពី​រឿង​រៀប​ការ នាង​ពិតជា​ចង់​ចូល​រោងការ​ដូច​តែ​គេ​ដែរ​តើ ! ហើយ​ក៏​មិន​ចោល​រូបភាព​នេះ​ដែរ ទើស​ត្រង់​ថា ក្រោយ​រៀប​ការ​នៅ​ជាមួយ​គ្នា​បាន​តទៅ​ទៀត​អត់ ប្រសិនបើ​យើង​មិន​បាន​គិត​អោយ​ច្បាស់​។

អុ​ី​ចឹ​ង​ហើយ​ ទើប​នាង​ចេះ​តែរំលង​បើ​ពេល​ណា​ល្អ​ពេល​នោះ​រៀបចំ​ភ្លាម ព្រោះ​ការ​មួយ​ភ្លែត​ទេ ហើយ​ជា​ការ​គោរព​ប្រពៃណី សំខាន់​នៅ​ជា​គូ​មួយ​ជីវិត​ត្រូវ​ថែ​គ្នា​បែប​ណា ។ ប្តី​ប្រ​ព​ន្ឋ បើ​ការ​បែក​គ្នា​នោះ​មិនល្អ​ទេ សំខាន​់យើង​ជានា​រី ​គឺ​ចាយ​មាត់​គេ​ច្រើន​ណាស់​ ។ នាង​បន្ត​ថា អាច​ខុស​ពី​គេ តារា​មួយ​ចំនួនអត់​ខ្លាច​រៀប​ការ​ហើយ បាត់បង់​ប្រជាប្រិយភាព​។

តែ​នាង​ចេះ​តែ​មាន​ហេតុផល ច្រើន​ដូច​ជា​គិត​រឿង​សិល្បៈ តស៊ូ​មិន​តិច​ឆ្នាំ ទំ​រាំ​រក​ឱកាស​ឈ​ជើង​បាន​ទើប ចេះ​តែ​ពន្យា​ឱកាស ។ យើង​អត់​ដឹង​ថា​អនាគត​ខាង​មុខ​ទៅ មាន​រូបភាព​អី​កើតឡើង ប្រសិនបើ​យើង​មាន​គូ បើ​ស្វាមី​អោយ​បន្ត​សិល្បៈ​នោះ ដូ​ចរិត​តែ​សំណាង ។ ប៉ុន្តែ​បើ​ហាម​ រឹតតែ​យើង​ប្រកែក​មិន​បាន ព្រោះ​គូជីវិត ត្រូវ​តែ​យល់​គ្នា ដល់​ណា​ទីណា​ក៏​នៅ​ជាមួយ​គ្នា ទើប​ចំណុច​បែប​នេះ​ យក​មក​គិត​ច្រើន ទាក់ទិន​រឿង​រៀប​ការ​។

អត្ថបទសរសេរ ដោយ