ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ស្នើ​សុំ​អាជ្ញា​ធរ​មាន​វិធានការ​ហាង​ផឹកស៊ីនេះ កំពុងបង្កការ​រំខានរាល់យប់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​​កណ្តាល​ ៖ ក្រោយ​​ពីមាន​ការ​សំណូមពរពីប្រជាពលរដ្ឋ​ ​​លោក​វរ​សេនី​យ៍ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​ បាន​​​​ហៅ​ម្ចាស់​ទីតាំង​មក​ធ្វើ​កិច្ចសន្យារួចហើយ ។ ប៉ុន្តែ​​​បើ​ករណីនេះ…

ខេត្ត​​កណ្តាល​ ៖ ក្រោយ​​ពីមាន​ការ​សំណូមពរពីប្រជាពលរដ្ឋ​ ​​លោក​វរ​សេនី​យ៍ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​ បាន​​​​ហៅ​ម្ចាស់​ទីតាំង​មក​ធ្វើ​កិច្ចសន្យារួចហើយ ។ ប៉ុន្តែ​​​បើ​ករណីនេះ ​នៅ​តែមិនស្តាប់ និង​មានទង្វើដដែល​ សមត្ថកិច្ច​នឹងចាត់​​​វិធានការ​តាម​ច្បាប់​បន្ត ​។

ប្រភពពីប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ហាង​ផឹកស៊ី «ស៊ី អេស ស្រា​ព្រិល» ស្ថិត​នៅ​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​​ឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ ថា ការដែល​ពួកគាត់​សំណូមពរឱ្យមានវិធានការ គឺនៅ​ហាង​ផឹកស៊ី​យីហោ ស៊ី អេស ស្រា​ព្រិល​​នៅ​ក្រុង​តា​ខ្មៅ តាម​បណ្តោយ​ផ្លូវ​១១០ ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាននិងកំពុង​បង្ក​ភាពអនាធិបតេយ្យ​ណាស់ ដោយ​យប់​ឡើងក្នុងហាង​​​បើក​សំឡេង​ភ្លេង​ឮ​ៗ តាំងពី​ល្ងាច​ម៉ោង​​​៦រហូត​ដល់​ម៉ោង​២ ម៉ោង​៣​ទៀបភ្លឺឯណោះ ​។ ​

ប្រភពបន្តថា ចំពោះភ្ញៀវជា​អ្នក​ផឹកស៊ី​ទាំង​អស់នោះវិញ ​បាន​ស្រែក​ហ៊ោខ្លាំង​ៗថែម​ទៀត​ផង​ ដែល​ធ្វើឱ្យ​រំខានដល់ការសម្រាក​របស់ពួកគាត់​ ដែលស្ថិត​នៅក្បែរៗនោះ ។ ពួក​គាត់​បាន​បន្ថែម​ទៀត​ថា ទីតាំង​ស្រា​ព្រិល​នោះ​ក្នុង​កាល​អំឡុង​ខែមករា ​ធ្លាប់​មានរឿង​ហិង្សា​មួយ​បាន​កើតឡើង​ដែរ​​ ហើយត្រូវប្រជាពលរដ្ឋ​នៅ​ជិត​ទីតាំង​នោះ​បាន​រាយ​ការ​ណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​តា​ខ្មៅ ។ ប៉ុន្តែ ពួកគាត់ក៏ដឹង​ពីចំណាត់​ការ​របស់សមត្ថ​កិច្ច ដោយ​ឃើញមក​ដល់ចូលក្នុង​ហាង​រួច​ទៅ​វិញ​បាត់ទៅ ។ ​

ពាក់​ព​ន្ធ័​​​បញ្ហាខាងលើ ​កោះសន្តិភាពបាន​សុំ​ស្វែងរក​បកស្រាយពីម្ចាស់​ហាងដែរ ប៉ុន្តែទំនាក់ទំនងមិនបាន ។

អត្ថបទសរសេរ ដោយ