ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​រុញ​វាសនា​ខ្លួនឯង​ឱ្យ​កម្ម​ជា​អ្នក​ចាត់ចែង

4 ឆ្នាំ មុន

នៅ​ពេល​ដែល​យើង​អស់​លទ្ធភាព​ធ្វើការ​ហើយ អស់​ពាក្យ​ដែល​ត្រូវ​តវ៉ា​ហើយ សេរីភាព​ចុង​ក្រោយ​របស់​យើង​គឺ​ស្ថិត​នៅ​លើ​ការ​គិត គិត​យ៉ាងណា​ដើម្បី​ឲ្យ​ចិត្តស្ងប់​មិន​រំជួល​ញាប់​ញ័រ​នាំ​តែ​បំផ្លាញ​ខ្លួនឯង ។ កុំ​ចេះ​តែ​រុញ​វាសនា​របស់​ខ្លួនឯង​ទៅ​តាម​កម្ម តាម​ហេតុ​បច្ច័យ​ជា​អ្នក​ចាត់ចែង ហើយ​បែរជា​មិន​ប្រឹងប្រែង​តស៊ូ នោះ​ភាព​ជោគជ័យ​មាន​មកពីណា ។…

នៅ​ពេល​ដែល​យើង​អស់​លទ្ធភាព​ធ្វើការ​ហើយ អស់​ពាក្យ​ដែល​ត្រូវ​តវ៉ា​ហើយ សេរីភាព​ចុង​ក្រោយ​របស់​យើង​គឺ​ស្ថិត​នៅ​លើ​ការ​គិត គិត​យ៉ាងណា​ដើម្បី​ឲ្យ​ចិត្តស្ងប់​មិន​រំជួល​ញាប់​ញ័រ​នាំ​តែ​បំផ្លាញ​ខ្លួនឯង ។

កុំ​ចេះ​តែ​រុញ​វាសនា​របស់​ខ្លួនឯង​ទៅ​តាម​កម្ម តាម​ហេតុ​បច្ច័យ​ជា​អ្នក​ចាត់ចែង ហើយ​បែរជា​មិន​ប្រឹងប្រែង​តស៊ូ នោះ​ភាព​ជោគជ័យ​មាន​មកពីណា ។

មើល​គំរូ​ព្រះ​ពោធិសត្វ​ដែល​លោក​ខំ​ហែល​ឆ្លង​មហាសមុទ្រ គឺ​លោក​មិន​បាន​ស្រែកហៅ​ទេវតា​ឲ្យ​ជួយ​ឯណា ឬ​ក៏​លោក​ព្រម​តាម​កម្ម​ហែល​លេង​ៗ​នោះ​ក៏​ទេ​ដែរ គឺ​ព្រះ​អង្គ​នៅ​តែ​ប្រឹង​មិន​បោះបង់​កា​រត​ស៌ូ​ចោល​ឡើយ បើ​ទោះជា​ដឹង​ថា​ខ្លួន​គ្មាន​លទ្ធភាព​នឹង​ហែល​ទៅ​ដល់ត្រើយ​ក៏​ដោយ ។

ព្រះពុទ្ធ​លោក​ប្រដៅ​ឲ្យ​ព្យាយាម​តស៊ូ​មុន លុះ​តស៊ូ​ទៅ​លែង​រួច​ចាំ​លើកដៃ​សំពះ​មេឃ​សំពះ​ដី​ឱ្យ​ជួយ កុំ​រវល់​តែ​សំពះ​បន់ស្រន់​ភ្លេច​កម្លាំង​ខ្លួនឯង នោះ​ពិតជា​មិន​ប្រពៃ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ