ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាលដាល​ពី​ឧត្ត​មាន​ជ័យ​ដល់​បន្ទាយ​មាន​​ជ័យ​ហើយ ! បុរស​ជា​ស្វាមី​ម្នាក់​បាន​រង្វាន់​៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង ស្រា​​បៀរ កម្ពុជា ធានា​ពង្រីក​មុខរបរ​ប្រពន្ធ​​ឱ្យ​កាន់តែ​កាក់កប

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ អតិថិជន​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ស្ទើរ​ទូ​ទាំង​ប្រទេស​កម្ពុជា ត្រូវ​រង្វាន់​៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា រូបរាង​ថ្មី ។ ខេត្ត​ដែល​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់…

ខេត្តបន្ទាយមានជ័យ ៖ អតិថិជន​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ស្ទើរ​ទូ​ទាំង​ប្រទេស​កម្ពុជា ត្រូវ​រង្វាន់​៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា រូបរាង​ថ្មី ។

ខេត្ត​ដែល​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់ ៥០​លាន​រៀល​ដំបូង​គេ​បង្អស់ គឺ​ចាប់ផ្តើម​ពី​ខេត្តឧត្តរមានជ័យ ដែល​បាន​ទៅ​លើ​អតិថិជន​ឈ្មោះ បឿ​ក ហឿ​យ និង នួន ច​ន្ថា​, បន្ទាប់​មក​ខេត្តកំពង់ស្ពឺ លោក ម៉​ម សុ​ផា​ន់​ណា​, ខេត្តកំពង់ចាម លោក ផា​ន់ ស្រួច​, ខេត្តសៀមរាប អ្នកស្រី តាំង សុខ​ណា លោក ហេង ឈុ​ន​អ៊ឹម និង​អ្នកស្រី ជឿន សុ​គុណ​, ហើយ​ទៅ​ដល់​ខេត្តកណ្តាល គឺ​លោក វិត វឿ​ន​, បន្ទាប់​​មក​ចុះ​ទៅ​ខេត្តកំពត លោក ណុ​ប ច​ន្ថ​ន​, ក្រោយមក​ទៀត ខេត្តព្រៃវែង អ្នកស្រី ភោគ គា​, ឆ្លង​ទៅ​ដល់​ស្វាយ​រៀង លោក ពៅ អាន រួច​មក​ដល់​ខេត្តតាកែវ លោក ផា​ន់ ឌុ​ច​ឌី​, បន្ត​មក​ដល់​ខេត្តកំពង់ឆ្នាំង អ្នកស្រី ស៊ុំ សាលី​, រីឯ​បាត់ដំបង វិញ ឈ្មោះ រស់ សុ​ភ័​ក្ស ធ្លាក់​មក​ដល់​កំពង់ធំ មាន​លោក អ៊ី​វ ធាន​, មានសំណាង​ឆ្លង​ទៅ​ដល់​លោក ណា​ង សុភា និង វុន វ​ណ្ណា ឯ​ខេត្តបន្ទាយ​មានជ័យ នៅ​ចុង​ក្រោយ​គេ​នា​ពេល​ថ្មី​ៗ​នេះ ។

លោក វុន វ​ណ្ណា មក​ពី​ស្រុក​ព្រះនេត្រព្រះ​ដែល​ឈ្នះ​រង្វាន់ ៥០​លាន​រៀល​ចុង​ក្រោយ​គេ​នេះ បាន​រៀបរាប់​ទាំង​មុខមាំ​ថា​៖ «​ខ្ញុំ​នឹង​យក​ប្រាក់​រង្វាន់​នេះ ទៅ​ជួយ​ពង្រីក​មុខរបរ​សម្អាងការ ប្រពន្ធ​ខ្ញុំ​ឲ្យ​កាន់តែ​កាក់កប​ជាង​សព្វថ្ងៃ ដោយសារ​យើង​កំពុង​ត្រូវការ​សម្ភារ​សម្អាងការ​មួយ​ចំនួន​បន្ថែម ដើម្បី​​បង្កើន​គុណភាព​នៃ​ការ​តុបតែង​សម្រស់​អតិថិជន​របស់​យើង​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ថែម​ទៀត» ។

លោក​បន្ត​ថា រង្វាន់ ៥០​លាន​រៀល​នេះ ត្រូវ​ចំ​ពេល​ល្អ​ណាស់ ព្រោះ​ពេល​នេះ​ជា​រដូវ​កាល​អាពាហ៍​ពិពាហ៍ ហើយ​លោក​មាន​អតិថិជន​ច្រើន​កក់​សម្អាងការ​របស់​លោក​រួច​ហើយ​ផង​ដែរ ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ