ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​ដី​កសិកម្ម​មិន​ទាន់​ឆ្លើយ​តប​តម្រូវការ​របស់​វិនិយោគ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​ឈានមុខ​គេ​ជាង​២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មើលឃើញ​ថា​បច្ចុប្បន្ន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ពុំ​មាន​ទាន់​មាន​ផ្ទៃដី​ក្នុង​ទំហំ​រាប់​ម៉ឺន​ហិ​កតា​សម្រាប់​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ជំនាញ​ខាង​កសិកម្ម​ដូច​ជា​មេ​រិ​ក​នោះ​ទេ ខណៈ​ដែល​វត្តមាន​ក្រុមហ៊ុន​ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុន​ស្វែងរក​កាលា​អនុវត្ត​ភាព​កាលពី​ថ្មី​ៗ​ក្រោម​ការ​សម​សម្រួល​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​។ តាម​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ប្រមាណ​២៦​ឆ្នាំ ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ប្រាប់​ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​០៩ កុម្ភៈ​នេះ​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ចូល​មក​ស្វែង​យល់​ពី​វិស័យ​កម្ម​កម្ពុជា​គេ​ចង់​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង ព្រោះ​គេ​សុទ្ធតែ​ក្រុមហ៊ុន​ធំ​ៗ​មាន​ទុន​គ្រប់គ្រាន់…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​ឈានមុខ​គេ​ជាង​២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មើលឃើញ​ថា​បច្ចុប្បន្ន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ពុំ​មាន​ទាន់​មាន​ផ្ទៃដី​ក្នុង​ទំហំ​រាប់​ម៉ឺន​ហិ​កតា​សម្រាប់​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ជំនាញ​ខាង​កសិកម្ម​ដូច​ជា​មេ​រិ​ក​នោះ​ទេ ខណៈ​ដែល​វត្តមាន​ក្រុមហ៊ុន​ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុន​ស្វែងរក​កាលា​អនុវត្ត​ភាព​កាលពី​ថ្មី​ៗ​ក្រោម​ការ​សម​សម្រួល​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​។

តាម​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ប្រមាណ​២៦​ឆ្នាំ ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ប្រាប់​ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​០៩ កុម្ភៈ​នេះ​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ចូល​មក​ស្វែង​យល់​ពី​វិស័យ​កម្ម​កម្ពុជា​គេ​ចង់​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង ព្រោះ​គេ​សុទ្ធតែ​ក្រុមហ៊ុន​ធំ​ៗ​មាន​ទុន​គ្រប់គ្រាន់ ពុំ​ចាំបាច់​ត្រូវការ​សហការ និង​ក្រុមហ៊ុន​ក្នុងស្រុក​នោះ​ទេ ។ តែ​សម្រាប់​ការ​ដាំ​ដុះ​នៅ​ក្នុង​វិស័យ​កសិកម្ម​ប្រហែល​គ្មាន​សង្ឃឹម​ទេ ព្រោះ​ក្រុមហ៊ុន​អា​មេ​រិ​ក​ត្រូវការ​ដី​ខ្ពស់​ម៉ឺន​ហិ​កតា​ទើប​អនុវត្ត​គម្រោង​បាន ។

លោក​ឧកញ៉ា ម៉ុង​ឬ​ទ្ធី មាន​ប្រសាសន៍ ការ​ដាំ​ដុះ​ខ្ញុំ​មិន​មាន​សង្ឃឹម​ទេ ព្រោះ​គេ​ដាំ​ដុះ​គេ​ត្រូវការ​ដី​រាប់​ម៉ឺន​ហិ​កតា​ទើប​ធ្វើ​កើត ។ យើង​ទៅ​មាន​ផ្ទៃរាប់​ម៉ឺន​ហិ​កតា​ឯណា ? ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំងនោះ​ផ្ទៃដី​រាប់​ពាន់​ហិ​កតា​វា​មិន​ធ្វើ​ទេ ។ នៅ​ពេល​កន្លង​មក​ធ្លាប់​ជួប​ក្រុម​វិនិយោគ​អា​មេ​រិ​ក​ម្តង​រួច​ទៅ​ហើយ នៅ​ស្ថានទូត​អា​មេ​រិ​ក​ហើយ​វា​មិន​បាន​ប្រាប់​ថា​វា​មក​វិនិយោគ​ដាំ ឬ​ចិញ្ចឹម​អី​ទៅ​មិន​រួច​ទេ​» ។

លោក​ឧកញ៉ា បន្ត​ថា «​តាម​បទ​ពិសោធន៍​២៦​ឆ្នាំ លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម នៅ​ពេល​នេះ​យើង​មិន​អាច​ទៅ​រួច​ដោយ​កម្ពុជា​មិន​អាច​រៀបចំ​ដី​ឱ្យ​គេ​ធ្វើ​ទៅ​បាន​នា​ពេល​បច្ចុប្បន្ន​នេះ ។ ចំពោះ​ក្រុមហ៊ុន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មិន​មាន​សង្ឃឹម​ទេ ព្រោះ​វា​ជា​រឿង​ខុស​គ្នា ហើយ​ខ្ញុំ​ក៏​រកស៊ី​ជាមួយ​គាត់​ដែរ ខ្ញុំ​ទិញ​ស​ណ្តែ​ង​សៀង​ពី​ពួក​គាត់​សណ្តែកសៀង​មក​ផលិត​ចំណី​សត្វ​នៅ​ក្រុម​អស់នេះ​មាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។ លើស​ពី​នេះ​ក៏​មាន​ទិញ​កាក​សំណល់​ពោត​ដែល​គេ​គាប​យក​ប្រេង​ផលិត​ជា​ចំណី​សត្វ​» ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ​កន្លង​ទៅ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អា​មេ​រិ​ក​គៀងគរ​តំណាង​ក្រុមហ៊ុន​ធំ​ៗ​ពី​អា​មេ​រិ​កមក​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា តែ​សម្រាប់​លើក​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​ធុរជន​មក​ពី​តំណាង​ក្រុមហ៊ុន​ធំ​ៗ​នៅ​អា​មេ​រិ​កបាន​មក​ដល់​កម្ពុជា និង​សិក្សា​ស្វែង​យល់​ពី​ឱកាស​ក្នុង​វិនិយោគ​លើ​ពាណិជ្ជកម្ម​និង​កសិកម្ម នៅ​កម្ពុជា​។

លោក​ឯកអគ្គរដ្ឋទូត​គូសបញ្ជាក់​ថា​« ក្រុមហ៊ុន​អា​មេ​រិ​ក​ប្រមាណ​១៥​ស្វែង​យល់​ពី​កាលានុវត្តភាព​វិស័យ​កសិកម្ម​នៅ​កម្ពុជា គេ​មាន​ចំណាបអារម្មណ៍​ខ្លាំង ក្នុង​ចូលរួម​ពិភាក្សា​ជាមួយ​ក្រុម​ធុរកិច្ច​ក្នុងស្រុក ។ ក្រុមហ៊ុន​ពួក​គាត់​ទាំងនេះ គឺជា​សុទ្ធតែ​ក្រុមហ៊ុន​យក្ស​ខាង​វិស័យ​កសិកម្ម​ដែល​បាន​ទទួលស្គាល់​នៅ​ទូ​ទាំង​ពិភពលោក ។ ក្រៅពី​នេះ​ក៏​មាន​ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា ហើយ​ពួក​គេ​ថា នឹង​នាំ​បច្ចេកវិទ្យា​មក​បម្រើ​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ។ ក្រុមហ៊ុន​ធំ​ៗ​ទាំងនេះ​ពួក​គេ​អាច​កំណត់​អនាគត​កសិកម្ម​នៅ​លើ​ភព​ផែនដី​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ