ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Inter វាយបក​យក​បី​ពិន្ទុ​ពី AC Milan យ៉ាង​សាហា.វ ឡើងឈរ​កំពូល​តារាង Serie A (​វី​ដេ​អូ​)

4 ឆ្នាំ មុន

ក្រុម Inter Milan បាន​វាយបក​យក​បី​ពិន្ទុ​ក្នុង​ជំនួប Milan Derby បន្ទាប់​ពី​ក្រុម AC Milan បាន​បើក​ការ​នាំមុខ​ពីរ​គ្រាប់​មុន​។…

ក្រុម Inter Milan បាន​វាយបក​យក​បី​ពិន្ទុ​ក្នុង​ជំនួប Milan Derby បន្ទាប់​ពី​ក្រុម AC Milan បាន​បើក​ការ​នាំមុខ​ពីរ​គ្រាប់​មុន​។

ពីរ​គ្រាប់​បើក​ឆាក​របស់​ក្រុម​ភ្ញៀវ AC Milan រកបាន​ដោយ​កីឡាករ Rebić និង Ibrahimović មុន​ពេល​ដែល​ម្ចាស់ផ្ទះ​វាយបក​យកឈ្នះ​បួន​គ្រាប់​មក​វិញ ដោយ​កីឡាករ Brozović, Vecino, de Vrij និង Lukaku ហើយ​លទ្ធផល ៤-២ នេះ រក្សា​រហូត​ចប់​ការ​ប្រកួត​។

បី​ពិន្ទុ​នេះ​ជួយ​ឱ្យ Inter Milan ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Serie A ដោយ​មាន​ពិន្ទុ​ស្មើ​ក្រុម Juventus (៥៤​ពិន្ទុ​) តែ​មាន​គ្រាប់​ចំណេញ​ច្រើន​ជាង គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៣​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ