ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ​ម្បី​សមត្ថកិច្ច​នៅ​ព្រំដែន​ឡាវ​ឧស្សាហ៍​លេង​កីឡា​ជាមួយ​គ្នា ដើម្បី​ងាយ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំ​នួ​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ថា សម្តេច​ចង់​ឲ្យ​សមត្ថកិច្ច​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ឧស្សាហ៍​លេង​កីឡា​ជាមួយ​ព្រោះថា​នៅ​ពេល​មាន​បញ្ហា​អាច​នឹង​ឆាប់​ដោះស្រាយ​បាន ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំ​នួ​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ថា សម្តេច​ចង់​ឲ្យ​សមត្ថកិច្ច​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ឧស្សាហ៍​លេង​កីឡា​ជាមួយ​ព្រោះថា​នៅ​ពេល​មាន​បញ្ហា​អាច​នឹង​ឆាប់​ដោះស្រាយ​បាន ។

យោង​តាម​បណ្តាញ​សង្គម ហ្វេ​ស ប៊ុ​ក សម្តេច​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ប៊ុ​ន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​០៩ កុម្ភៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព និង​បាន​វាយតម្លៃ​ខ្ពស់​អំពី​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ។

សម្ដេច​តេ​ជោ បាន​លើកទឹកចិត្ត​ធ្វើ​យ៉ាងណា យើង​គ​ម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ល្អ នេះ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ស្រប​តាម​អ្វី​ដែល​យើង​បាន​ចុះហត្ថលេខា​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផង ។ ជាង​នេះ​ទៅ​ទៀត សម្ដេច​តេ​ជោ​បាន​មាន​បញ្ជាក់​ថា​៖«​គប្បី​ណា​តាម​ព្រំដែន​អាជ្ញាធរ​ដែនដី​ទាំង​សងខាង​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​យ៉ាង​ជិត​ស្និទ្ធ ហើយ​អាច​បង្កើត​ឲ្យ​មានកម្ម​វិធី​កីឡា​រួម​គ្នា​ផង ដែល​ធ្វើ​យ៉ាងណា​ឲ្យ​ទំនាក់ទំនង​ល្អ​នេះ​ឈាន​ដល់​ការ​ដោះស្រាយ​រាល់​បញ្ហា​ផ្សេង​ៗ​ដែល​កើត​មាន​ឡើង​នៅ​តាម​ព្រំដែន​» ។

ទន្ទឹម​នឹង​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា មិន​ត្រឹមតែ​អាជ្ញាធរ​ដែនដី​ទេ កងទ័ព​នៃ​ប្រទេស​យើង​ទាំង​ពីរ​ក៏​គប្បី​ដែល​ជំរុញ​ទំនាក់​ទំ​នង់​ឲ្យ​បាន​កាន់តែ​ជិត​ស្និត​ផង​ដែរ ព្រោះ​កាលណា​មាន​ភាព​ជិត​ស្និត ហើយ​ទោះបី​មានរឿង​អ្វី​ក៏​អាច​ដោះស្រាយ និង​ពិភាក្សា​គ្នា​បាន​ដែរ ។ ក្នុង​ជំនួប​លោក​ប៊ុ​ន​ញ៉ាំង វរ​ជី​ត បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ជា​រៀងដរាប​មក កម្ពុជា និង​ឡាវ​ជា​មិត្ត​ជិត​ស្និត​ជាទី​បំផុត ហើយ​ក៏​ជា​មិត្ត​ដែល​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​នេះ គឺ​បាន​បង្ក​នូវ​លក្ខណៈ​ឲ្យ​ប្រទេស​ទាំង​ពីរ​ជា​ប្រទេស​ភូមិ​ផង​របង​តែ​មួយ ជា​ប្រទេស​ជិតខាង​ដ៏​ល្អ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​កំណើន​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​កាន់តែ​កើនឡើង​ល្អ ជាង​នេះ​ទៀត​ក៏​មាន​សុវត្ថិ​ភាពល្អ​ផង​ដែរ​នៅ​តាម​ព្រំដែន ។

លោក​បន្ត​ថា កន្លង​មក​ភាគី​ឡាវ​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​លើកកម្ពស់​លើក​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឲ្យ​ទៅ​ជា​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​រយៈពេល​យូ​អន្លាយ និង​បាន​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ និង​កាន់តែ​មាន​កម្រិត​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក្នុង​ន័យ​នេះ​ដែរ​លោក​បាន​បន្ត គោរព​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ លោក​បាន​មក​កម្ពុជា ហើយ​បាន​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ជាទី​បំផុត ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​វិញ​ក៏​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ