ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​​​ចាប់ខ្លួន​នៅ​ក្រៅ​សេត​វិមាន​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប៉ូ​លិសបាន​ចាប់ខ្លួន​បុរស​មក​ពី Brandon រដ្ឋ​ផ្ល​រី​ដា​ម្នាក់ នៅ​ខាងក្រៅ​សេត​វិមាន កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​គាត់​បាន​គំរាម​ធ្វើឃាត​លោកប្រធានាធិបតីដូ​ណា​ល់​ត្រាំ​។ លោក Roger Hedgpeth អាយុ…

ប៉ូ​លិសបាន​ចាប់ខ្លួន​បុរស​មក​ពី Brandon រដ្ឋ​ផ្ល​រី​ដា​ម្នាក់ នៅ​ខាងក្រៅ​សេត​វិមាន កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​គាត់​បាន​គំរាម​ធ្វើឃាត​លោកប្រធានាធិបតីដូ​ណា​ល់​ត្រាំ​។

លោក Roger Hedgpeth អាយុ ២៥​ឆ្នាំ បាន​ទៅ​ជិត​មន្ត្រី​ប៉ូ​លិសនៃ​ទីភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក ​ដែល​កំពុង​ល្បាត ហើយ​បាន​និយាយ​ថា​«​ខ្ញុំ​នៅ​ទី​នេះ ​ដើម្បី​ធ្វើឃាត​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ» ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​។

របាយការណ៍​បាន​និយាយ​ថា ​លោក Hedgpeth បាន​ប្រាប់​មន្ត្រី​រូប​នោះ​ថា គាត់​មាន​គម្រោង​ធ្វើ​ឃា​ត​ប្រធានាធិបតី​ដោយ​ប្រើ​កាំបិត ដែល​មន្ត្រី​សេវាកម្ម​សម្ងាត់​បាន​រឹបអូស បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ឃើញ​។

Hedgpeth ត្រូវ​បាន​គេ​ចាប់ខ្លួន​ដោយ​ក្រុម​មន្ត្រី​ប៉ូ​លិស ដែល​ត្រូវ​បាន​ប្រាប់​ដោយ​ក្រុម​ភ្នាក់ងារ​សំងាត់​ថា រូបគេ​គឺជា​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត ដែល​មាន​គ្រោះថ្នាក់​បំផុត​ ។ បន្ទាប់​មក Hedgpeth ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​វាយតម្លៃ​សុខភាព​ផ្លូវចិត្ត ដែល​ជា​កន្លែង​ឃុំខ្លួន​គាត់ រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​។សារព័ត៌មាន CNN បាន​ទាក់ទង​ទៅ​ភ្នាក់ងារ​សម្ងាត់​អា​មេ​រិ​ក​ សម្រាប់​ព័ត៌មាន​បន្ថែម​៕

អត្ថបទសរសេរ ដោយ