ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ភាសា​អង់គ្លេស​បែកគំនិត​លួច​​នោះ ត្រូវ​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ដែល​បែកគំនិត​លួច​ទូរស័ព្ទ​នៅ​ចំណុច​ក្នុង​ហាង​កាហ្វេ កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ស្ថិត​ក្នុងភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ​នោះ ត្រូវ​បាន​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ដែល​បែកគំនិត​លួច​ទូរស័ព្ទ​នៅ​ចំណុច​ក្នុង​ហាង​កាហ្វេ កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ស្ថិត​ក្នុងភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ​នោះ ត្រូវ​បាន​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​អំពើ​លួច​» តាម​មាត្រា​៣៥៣ ,៣៥៦ នៃ​ក្រមព្រហ្ម​ទណ្ឌ នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ត្រូវ​ចោទ​ខាងលើ​មានឈ្មោះ ភី​ម សុវណ្ណ​ធឿ​ន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ សញ្ជាតិ​អា​មេ​រិ​ក មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់​នៅផ្ទះ​សំណាក់ (​ចល័ត​) ក្នុង​ក្រុង​តា​ខ្មៅ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ គន្ធ សត្យា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

នគរបាល​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ចូល​ផឹក​កាហ្វេ​ដោយ​យក​ទូរស័ព្ទ​របស់​ខ្លួន​អស់​ថ្ម​ទៅ​ទុក​ក្នុង​កាបូបស្ពាយ ហើយ​ទុក​កាបូប​លើ​កៅអី រួច​ចូល​ទៅ​បន្ទប់ទឹក ។ ខណៈ​ដែល​ជន​រង​គ្រោះ​ចូល​បន្ទប់ទឹក ស្រាប់តែ​បុរស​ជា​គ្រូបង្រៀន​ដែល​អង្គុយ​ក្បែរ​គ្នា​បាន​បន្លំ​លួច​យក​ទូរស័ព្ទ រួច​ក៏​គេចខ្លួន​បាត់​ទៅ​។

ប្រភព​ដដែល​បន្ត​ថា ដោយ​មានការ​សង្ស័យ​ជន​រង​គ្រោះ​ក៏​សុំ​បើក​កាមេរ៉ា​សុវត្ថិភាព​ពី​ម្ចាស់​ហាង​កាហ្វេ ដើម្បី​ពិនិត្យ​ឆែក​មើលឃើញ ស្រាប់តែ​ឃើញ​គ្រូបង្រៀន​ភាសា​អង់គ្លេស​រូប​នេះ ដែល​ជា​ជនសង្ស័យ​អង្គុយ​ក្បែរ​គ្នា​នោះ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ខ្លួន បន្ទាប់​មក​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​តា​ខ្មៅ ហើយ​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ រួច​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅ​ហាង​កាហ្វេ​នៅ​ក្រោយ​សាលា​សុវណ្ណ​ភូមិ ក៏​ហៅ​សួរ និង​ធ្វើការ​ឆែកឆេរ​ឃើញ​ទូរ​សព្ទ័​នៅ​ក្នុង​ហោប៉ៅ​ខោ បន្ទាប់​មក​ក៏​ឃាត់ខ្លួន​បញ្ជូន​មក​ប៉ុស្តិ៍​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ