ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ដុតបង្ហោះគោមយប់ថ្ងៃបុណ្យមាឃបូជាឆេះភ្នំបាក់ និងភ្នំកងវ៉ា ត្រូវបានសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ភ្លាមៗ ដោយអាជ្ញាធរសុំមិនអោយដុតទៀតឡើយ នៅរដូវប្រាំងអាចឆេះគ្រប់ពេល ។ ហេតុការណ៍នេះកើតឡើងនៅយប់ ថ្ងៃទី០៨ ខែកុម្ភៈនេះ ។
សេចក្តីរាយការណ៍បានបន្ត ករណីឆេះភ្នំកងវ៉ា និងភ្នំបាក់ នៅពេលដុតគោមបង្ហោះពេលរាត្រីថ្ងៃបុណ្យមាឃបូជា ហើយឃើញមានកងកម្លាំងមានស្ថាប័នប៉ូលិស និងកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋបានចេញអន្តរាគមន៍ពន្លត់ជាច្រើនអ្នក ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរភ្នំនាំភ័យស្លន់ស្លោ ។
ជាក់ស្តែងនៅពេលដែលដឹកនាំកម្លាំងអន្តរាគមន៍ពន្លត់ឃើញវត្តមានលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា សុំអោយដុតបង្ហោះគោមបន្តទៀត នៅរដូវប្រាំងអាចបង្កអោយឆាបឆេះដូចពេលនេះក្នុងឱកាសដែលបុណ្យមាឃបូជា តាមបណ្តាវត្តជាប់ជើងភ្នំដែលដុតគោមបង្ហោះបណ្តោយខ្យល់បកជាប់ចុងឈើលើខ្នងភ្នំធ្លាក់ឆេះស្មៅ និងកូនឈើឆាបឆេះ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា ជាក់ស្តែងឃើញហើយនៅភ្នំបាក់ និងភ្នំកងវ៉ាត្រូវបានភ្លើងឆេះលើខ្នងភ្នំជាច្រើនកន្លែង នៅពេលដែលភ្លើងគោមហោះជាប់ចុងឈើ ហើយបណ្តាលឆាបឆេះត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ចុះពន្លត់បានទានពេលវេលា ។
លោកទទួចសុំកុំអោយដុតគោមបង្ហោះបន្តទៀត បណ្តាលឲ្យធ្លាក់ឆេះភ្នំ តែព្រួយបារម្ភឆេះលំដ្ឋានប្រជាពលរដ្ឋ ឬដំណាំកសិផល ព្រោះនេះជារដូវប្រាំងដែលហួតហែងស្មៅងាប់ស្លឹកឈើជ្រុះដែលបណ្តាលឲ្យឆេះគ្រប់ពេលវេលា ជាការប្រុងប្រយ័ត្ន និងការពារទុកកុំអោយកើតមានសុំបញ្ចប់ការដុតនិងបង្ហោះគោមបន្តទៀត នេះជាការសំណូមពរពីអាជ្ញាធរមានសមត្ថកិច្ចជំនាញដែលទទួចសុំ ៕
ចែករំលែកព័តមាននេះ