ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​អំពាវនាវ​ដល់​ភាគី​កូរ៉េ​បន្ត​យកចិត្តទុកដាក់​លើ​ពលករ​ខ្មែរ​កំពុង​បម្រើ​ការងារ​នៅ​កូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​អំពាវនាវ​ទៅ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ទាំងអស់​នៅ​ប្រទេស​កូរ៉េ​ដែល​ទទួលយក​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ឱ្យ​បន្ត​ជួយ​យកចិត្តទុកដាក់​និង​ថែរក្សា​ពួក​គេ​ឱ្យ​បាន​ល្អ ខណៈ​ពលករ​ខ្មែរ​គោរព​ច្បាប់​និង​មាន​សិ​ល​ធម៌​ល្អ​ទទួល​បានការ​កោត​ស​សើរ​ពី​ភាគី​កូរ៉េ​។ ​ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​និង​ម្ចាស់​រោងចក្រ​កូរ៉េ​ប្រមាណ​៣៧​នាក់​នៅ​ប្រទេសកូរ៉េ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា…

រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​អំពាវនាវ​ទៅ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ទាំងអស់​នៅ​ប្រទេស​កូរ៉េ​ដែល​ទទួលយក​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ឱ្យ​បន្ត​ជួយ​យកចិត្តទុកដាក់​និង​ថែរក្សា​ពួក​គេ​ឱ្យ​បាន​ល្អ ខណៈ​ពលករ​ខ្មែរ​គោរព​ច្បាប់​និង​មាន​សិ​ល​ធម៌​ល្អ​ទទួល​បានការ​កោត​ស​សើរ​ពី​ភាគី​កូរ៉េ​។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​និង​ម្ចាស់​រោងចក្រ​កូរ៉េ​ប្រមាណ​៣៧​នាក់​នៅ​ប្រទេសកូរ៉េ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សម្តេច​បាន​អរគុណ​ដែល​កូរ៉េ​បាន​វាយតម្លៃ​ខ្ពស់​ទៅ​លើ​គុណភាព​នៃ​ពលករ​របស់​កម្ពុជា​។

សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា «​អ្វី​ដែល​ខ្ញុំ​សុំ​ពី​អស់លោក​គឺ​សុំ​អស់លោក (​ម្ចាស់​រោងចក្រ​) ជួយ​ថែទាំ​កូនក្មួយ​របស់ខ្ញុំ​។​មើល​សុខ​ទុក​កូនក្មួយ​របស់ខ្ញុំ​បាន​កំពុងធ្វើការ​នៅ​តាម​រោងចក្រ ឬ​ការដ្ឋាន​របស់​អស់លោក​ឱ្យ​បាន​ល្អ​។​នោះ​ហើយ​គឺជា​បំណងប្រាថ្នា​របស់ខ្ញុំ​។​ខ្ញុំ​ចាត់​ទុក​ថា​ពួក​គេ​ជា​សាច់ឈាម​របស់ខ្ញុំ​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា «​ខ្ញុំ​នូវ​តែ​អំពាវនាវ​ឱ្យ​និយោជក​ដែល​ម្ចាស់​រោងចក្រ​, ម្ចាស់​ការដ្ឋាន​,​ម្ចាស់​ក្រុមហ៊ុន​និង សហគ្រាស​កូរ៉េ ជួយ​បន្ត​ការ​ថែទាំ​ពលករ​ពល​ការិនី​ដែល​ធ្វើការ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កូរ៉េ ព្រោះ​យើង​ត្រូវការ​ឱ្យ​ពលករ​យើង មិន​ត្រឹមតែ​ដោះស្រាយ​ការងារ ហើយ​មក​ឱ្យ​គេ​សង្កត​ស​ង្កឹ​ន​នោះ​ទេ​។ យើង​បាន​តាម​ការពារ​ពលករ​របស់​យើង​នៅ​តាម​ប្រទេស​នានា ហើយ​មាន​ពេល​ខ្លះ​ពលករ​បស់​យើង​ត្រូវ​គេ​បោក​ទៅ​ដល់​អា​ប៊ី​សា​អូ​ឌិ​ត យើង​តាម​យក​មក​វិញ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើក​ឡើង​ថា «​ប្រទេស​កូរ៉េ​មានការ​ខ្វះ​ពលកម្ម​ពិតប្រាកដ ។ ដូច្នេះ​កូរ៉េ​ត្រូវ​នាំ​ពលកម្ម​ចូល ហើយ​ជា​សំណាង​ពលករ​ខ្មែរ​ធ្វើការ​មានការ​គោរព​ច្បាប់ មាន​សិ​ល​ធម៌​ល្អ​ទទួល​បានការ​កោត​ស​សើរ​ពី​ភាគី​កូរ៉េ​។​ដូច្នេះ​ហើយ​បានជា​យើង​ស្នើ​សុំ​បង្កើន​ចំនួន​ពលករ​ខ្មែរ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​។​ម្យ៉ាង​ដើម្បី​ដោះស្រាយ​ការងារ​ធ្វើ​និង​ម្យ៉ាងទៀត​ទទួលយក​បច្ចេកវិទ្យា​សម្រាប់​ទៅ​ក្នុង​ប្រទេស​នៅ​ពេល​ត្រលប់​ទៅ​វិញ​»​។

លោក ឡុ​ង​ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​រដ្ឋាភិបាល​សាធារណៈ​កូរ៉េ​ស្តី​ពី​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​កាលពី​ឆ្នាំ​២០០៦​រហូត​មក​ដល់​បច្ចុប្បន្ន​ពលករ​ពល​ការិនី​ដែល​កំពុង​មាន​វត្ត​មាននៅ​ប្រទេស​កូរ៉េ​នេះ​មាន​ជាង​៤,៩​ម៉ឺន​នាក់ ក្នុង​នោះ​ពល​ការិនី​ជាង​១​ម៉ឺន​នាក់​ធ្វើការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​,​សំណង់​និង​កសិកម្ម​។

លោក​ឯកអគ្គរាជទូត​បាន​បញ្ជាក់​ថា « ជា​រៀង​រាល់​ឆ្នាំ​ថវិកា​សរុប​មាន​ជាង​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ផ្ញើរ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​និង​សេដ្ឋកិច្ចជាតិ​។​ក្រៅពី​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ទទួល​បាន​បទ​ពិសោធន៍​ការងារ ចំណេះដឹង ជំនាញ​បច្ចេកទេស​នឹង​ភាសា​សម្រាប់​ជា​យាន​បង្កើត​មុខរបរ​នា​ពេល​អនាគត​នៅ​ពេល​បញ្ចប់​អាណត្តិ​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​»​។ បើ​តាម​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ ក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំងអស់​ដែល​ធ្លាប់​បាន​បម្រើ​ការងារ​នៅ​កូរ៉េ​មួយ​ចំនួន​បាន​ក្លាយជា​ពាណិជ្ជ​កម្មករ​ដ៏​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទៈ​, ភោជនីយដ្ឋាន កសិដ្ឋាន​នឹង​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​និង​ឯកជន ។

ប្រាក់ខែ​អតិបរមា និង​អប្បរ​មា​របស់​ពលករ​កម្ពុជា គឺ​មិន​មាន​តួលេខ​ច្បាស់លាស់​នោះ​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​អនុម័ត​ច្បាប់​នៃ​ការងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ ។ តែ​គ្រាន់តែ​ដឹង​ថា​ជា​មធ្យម ពលករ កម្ពុជា​ទទួល​បាន​ប្រាក់ខែ ប្រហែល ២០០០ ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ