ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កាន់តែ​ច្រើន​ឡើង (មានវីដេអូ)

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​សុខ​សន្តិភាព និង​មានការ​រីក​ចម្រើន រួម​ផ្សំ​ខេត្តកំពង់ឆ្នាំង​មាន​តំបន់​ទេស​ចរណ៍​ច្រើន​កន្លែង​ផង​នោះ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​កាន់តែ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សេង សាលី…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​សុខ​សន្តិភាព និង​មានការ​រីក​ចម្រើន រួម​ផ្សំ​ខេត្តកំពង់ឆ្នាំង​មាន​តំបន់​ទេស​ចរណ៍​ច្រើន​កន្លែង​ផង​នោះ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​កាន់តែ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សេង សាលី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​សុក្រ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង លោក សេង សាលី បាន​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ខេត្តកំពង់ឆ្នាំង បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ពីរ​ប្រភេទ គឺ​ផ្លូវគោក​និង​ផ្លូវទឹក ។ ដោយ​ចាប់ផ្ដើម​ចេញពី​រាជធានី​ភ្នំពេញ​តាម​រយៈ​កប៉ាល់​ទេសចរណ៍ បន្ទាប់​មក​ភ្ញៀវ​ទេ​ចរណ៍​បាន​ឡើង​ចេញពី​កប៉ាល់​នៅ​ចំណុច​ព្រែក​ក្តាម ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ហើយ​បាន​ជិះ​រថយន្តក្រុង​មក​តាម​ផ្លូវជាតិ​លេខ​៥ រួច​បន្តដំណើរ​ចូល​ទៅ​កាន់​វត្ត​ពោធិ៍​រុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​ក្រោម ដើម្បី​ទស្សនា​វត្ត​ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ ដែល​មាន​គំនូរ​បុរាណ ដ៏​យូរលង់​ណាស់​មក​ហើយ ប៉ុន្តែ​ពណ៌​គំនូរ​មួយ​ចំនួន​នៅ​តែ​ស្រស់​ស្អាត​ស្ទើរ​ដូច​ដើម ។ វត្ត​មួយ​នេះ​ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែល​វត្ត​នេះ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេចរ​បរទេស​ដ៏​សំខាន់​ណាស់​ដែរ​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្ត​ថា បន្ទាប់​ពី​ភ្ញៀវ​ទេ​ចរណ៍​បាន​ទស្សនា​នៅ​វត្ត​កំពង់ត្រឡាច​ក្រោម​រួច​ហើយ ភ្ញៀវ​ទេសចរ​បាន​ដូរ​ការ​ធ្វើ​ដំណើរ​ដោយ​ជិះ​រទេះគោ​វិញ​ម្ដង គឺ​ជិះ​ចេញពី​វត្ត​កំពង់ត្រឡាច​ក្រោម ដើម្បី​ទស្សនាការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ រួច​សំដៅ​ទៅ​មាត់ទន្លេ​ដើម្បី​ចូល​ជិះ​កប៉ាល់​វិញ ។ ប៉ុន្តែ​ចំណុច​នេះ​លោក​ក៏​បាន​បញ្ជាក់​ដែរ មាន​ភ្ញៀវ​ខ្លះ​ទៀត​ជិះ​កប៉ាល់​ពី​រាជធានី​ភ្នំពេញ​មក​ដល់​មាត់ទន្លេ កំពង់ដរ កំពង់ត្រឡាច​ក្រោម រួច​ជិះរទេះ​គោ​មក​ទស្សនា​នៅ​វត្ត​ពោធិ៍​រុក្ខា​រាម ហើយ​ទើប​ជិះ​រទេះគោ​ត្រឡប់​ទៅ​កប៉ាល់​វិញ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្ត​ថា ក្រោយ​ពី​ទស្សនា​វត្ត​កំពង់ត្រឡាច​ក្រោម​រួច​ហើយ ភ្ញៀវ​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​លើ​ផ្លូវទឹក តាម​ដង​ទន្លេសាប រហូត​ដល់​កំពង់​ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ទើបបាន​ឡើងគោក​ទស្សនា​ផ្សារ​ក្រោម​ហើយ ទើប​ឡើង​ជិះ​រថយន្ត​ទួ​រី​ស​របស់​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​បន្តដំណើរ​ទៅ​ទស្សនា​នៅ​ភូមិ​អណ្ដូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដើម្បី​ទស្សនា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ការ​ធ្វើស្រែ​ចំការ ទស្សនាការ​ធ្វើ​ស្មូន​ឆ្នាំងដី ទស្សនាការ​ឡើងត្នោត និង​ផលិត​ស្ករត្នោត​ជាដើម ។ នៅ​ទីនោះ​ភ្ញៀវ​បរទេស​២​នាក់​ប្តី​ប្រ​ព​ន្ឋ​ខ្លះ បាន​ស្លៀក​សំលៀក​បំពាក់​ខ្មែរ រួច​ទូល​ក្អម រែក​បំពង់ និង​ឡើងត្នោត​ជាដើម ដើម្បី​ថតរូប​ទុកជា​អនុស្សាវរីយ៍ ។ ក្រោយ​ពី​ទស្សនា នៅ​ទីនោះ​អស់ចិត្ត​ហើយ ទើប​ភ្ញៀវ​ក៏​វិល​ត្រឡប់​ទៅ​កប៉ាល់​វិញ រួច​ក៏​បន្តដំណើរ​ទៅ​ទស្សនា​ទន្លេសាប​នឹង​បន្តដំណើរ ទៅ​ខេត្តសៀមរាប​ទៀត​ផង ។

ដោយឡែក​ក៏​មាន​ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ​ដែល​មក​ទស្សនា​ខេត្តកំពង់ឆ្នាំង​តាម​រយៈ​ឯកជន​ផ្ទាល់ខ្លួន ក៏​បាន​ឆ្លងទន្លេ​ទៅ​ទស្សនា​នៅ​ស្រុក​កំពង់លែង និង​ជិះទូក​ដរ​ដើម្បី​ទស្សនា​នូវ​ទិដ្ឋភាព​ផ្សារ​ក្រោម​ផង​ដែរ ។
ទោះបីជា​យ៉ាងនេះ​ក្តី លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៌​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ណ៌​បរទេស​ទាំងនោះ មិន​បាន​សម្រាក​នៅ​ខេត្តកំពង់ឆ្នាំង​ទេ ហើយ​ភ្ញៀវ​ទាំងនេះ​ភាគច្រើន​ជា​ជនជាតិ អា​ល្លឺ​ម៉​ង់ និង​បារាំង ដែល​មាន​វ័យ​ចំណាស់​ៗ ឬ​អាច​និយាយ​បាន​ថា ជា​ភ្ញៀវ​ដែល​ចូល​និវត្តន៍ ។ ដោយឡែក​ភ្ញៀវ​ទេសចរ​ណ៌​ដំណើរ​កំសាន្ត​ឯកជន ឬ​តាម​រយៈ​សៀវភៅ​ម​គ្គុ​ទេស​ទេសចរ​ណ៌​វិញ ទើប​អាច​មាន​សម្រាក​នៅ​តាម​សណ្ឋាគារ ឬ ផ្ទះសំណាក់ នៅ​ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ