ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​សី​ុ​រី​ដណ្ដើម​បាន​ក្រុង​មួយទៀត​​ហើយ

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​វាយ​ដណ្ដើម​យក​បាន​ពី​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​នូវ​ទីក្រុង​គន្លឹះ​មួយទៀត​នៅ​ខេត្ត​អ៊ី​ដ​លី​ប​គឹ​ក្រុង​សា​រ៉ា​កេ​ប ដែល​នោះ​ជា​ជ័យជម្នះ​ចុង​ក្រោយ​សម្រាប់​របប​ស៊ី​រី ដែល​ធ្វើការ​វាយលុក​ធំ​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​។ ក្រុង​ដា​ម៉ាស់​បន្ត​ការ​វាយ​រុលទៅមុខ​តាម​បណ្ដោយ​ផ្លូវថ្នល់​យុទ្ធសាស្ត្រ​មួយ ក៏​ទោះបី​មានការ​ព្រមាន​​របស់​តួ​ក​គី…

ប្រទេស​ស៊ី​រី ៖ កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​វាយ​ដណ្ដើម​យក​បាន​ពី​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​នូវ​ទីក្រុង​គន្លឹះ​មួយទៀត​នៅ​ខេត្ត​អ៊ី​ដ​លី​ប​គឹ​ក្រុង​សា​រ៉ា​កេ​ប ដែល​នោះ​ជា​ជ័យជម្នះ​ចុង​ក្រោយ​សម្រាប់​របប​ស៊ី​រី ដែល​ធ្វើការ​វាយលុក​ធំ​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​។

ក្រុង​ដា​ម៉ាស់​បន្ត​ការ​វាយ​រុលទៅមុខ​តាម​បណ្ដោយ​ផ្លូវថ្នល់​យុទ្ធសាស្ត្រ​មួយ ក៏​ទោះបី​មានការ​ព្រមាន​​របស់​តួ​ក​គី ជា​អ្នក​ជួយ​ដល់​បណ្ដា​ក្រុម​បះបោរ ហើយ​មាន​កងទ័ព​ដាក់​ពង្រាយ​ក្នុង​តំបន់​នោះ​​ក្ដី​។ ក្រុង​អង់កា​រ៉ា​នា​ថ្ងៃ​ទី​៨​កុម្ភៈ​នៅ​បាន​គំរាម​សងសឹក ក្នុង​ករណី​មានការ​វាយប្រហារ​បណ្ដា​ទីតាំង​យោធា​របស់​ខ្លួន​ក្នុង​តំបន់​នោះ​។

គាំទ្រ​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី របប​លោក​បា​ចា​អាល់​អាសា​ដ បាន​បើក​ធ្វើ​ពី​ខែធ្នូ​មក​នូវ​ការ​វាយ​លុក​ថ្មី​មួយ ប្រឆាំង​ទីតាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម ដែល​នៅ​គេច​ផុត​ពី​ការ​ត្រួត​ត្រា​របស់​ខ្លួន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ