ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អា​មេ​រិ​ក​២​នាក់ បាត់​បង់​ជីវិត​​នៅ​​អា​ហ្វ​ហ្គា​នី​ស្ថាន

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទាហាន​អា​មេ​រិ​ក​២​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​៦​នាក​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ២០២០ ​ក្នុង​ការ​វាយប្រហារ​មួយ​ដោយ​កាំភ្លើងស្វ័យប្រវត្តិ ពី​សំណាក់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់ នៅ​ភាគ​ខាងកើត​ប្រទេស​នេះ​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ទាហាន​អា​មេ​រិ​ក​២​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​៦​នាក​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ២០២០ ​ក្នុង​ការ​វាយប្រហារ​មួយ​ដោយ​កាំភ្លើងស្វ័យប្រវត្តិ ពី​សំណាក់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់ នៅ​ភាគ​ខាងកើត​ប្រទេស​នេះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ថ្លែង​កាលពី​ថ្ងៃ​ទី​៩ ខែ​​កុម្ភៈ​ ​ថា បណ្ដា​ព័ត៌មាន​បច្ចុប្បន្ន​គូសបញ្ជាក់​ថា​ជន​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បាញ់ប្រហារ​ជាមួយ​កាំភ្លើងស្វ័យប្រវត្តិ​លើ​ទាហាន​អា​មេ​រិ​ក ​និង​អា​ហ្វា​ហ្គា​នី​ស្ថាន​មួយ​ក្រុម​។ មុន​នេះ​មាន​សេចក្ដីរាយការណ៍​ថា ​ទាហាន​ទាំងនេះ​រង​ការ​បាញ់ប្រហារ​ដោយ​ផ្ទាល់​តែ​ម្ដង​ក្នុង​ខេត្ត​ណា​ន​ហ្គា​ហា​។

អភិបាលខេត្ត​នេះ លោក​សា​ហ៍​ម៉ា​ហ៍​មូ​ដ​មី​យ៉ា​គី​ល ក្នុង​សារ​មួយ​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​៣​នាក់​រង​របួស​។ លោក​អះអាង​ថា ក្នុង​ពេល​ភ្លាម​ៗ​លោក​មិន​ទាន់​ច្បាស់​ថា តើ​អំពើ​នោះ​ជា​អំពើ​ដោយ​ចេតនា របស់​បុរស​ដែល​ចូល​ទៅ​បាញ់​ឬ​ក៏​ជា​ឧប្បត្តិហេតុ​មួយ​ឬ​យ៉ាងណា​ឡើយ​? ពុំ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ឡើយ ហើយ​យើង​នឹង​ធ្វើការ​ស៊ើប​អង្កេត​មួយ​។

អ្នកនាំពាក្យ​របស់​កងទ័ព​អា​មេ​រិ​ក​ក៏​គូសបញ្ជាក់​ដែរ​ថា មូលហេតុ​នៃ​ការ​បាញ់ប្រហារ នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ