ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនបុរស​ម្នាក់នាំ​នារី​ក្មេង​ៗ​ឲ្យ​រួម​មេត្រី​​​ជា​មួយ​​ភ្ញៀវ​តាម​ផ្ទះសំណាក់ ទៅ​តុលា​ការ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មេខ្យល់​ម្នាក់​ជាប់​ពាក់ព័ន្ធ​នាំ​នារី​វ័យក្មេង​ឲ្យ​ទៅ​រួម​ភេទ​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មេខ្យល់​ម្នាក់​ជាប់​ពាក់ព័ន្ធ​នាំ​នារី​វ័យក្មេង​ឲ្យ​ទៅ​រួម​ភេទ​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ និង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សេចក្តីរាយការណ៍​បន្ត​ថា មេខ្យល់​រូប​នោះ​ឈ្មោះ កេ​ត រតនៈ ហៅ​អា​ហ្សា អាយុ​២៩​ឆ្នាំ ជា​បុរស​ភេទ​ទី​៣ ស្នាក់​នៅផ្ទះ​លេខ​២៣២ ផ្លូវលំ ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។

សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោកស្នងការ​រង និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​បទល្មើស «​អំពើ​សញ្ចរ​កម្ម​មួយ​ករណី​» នៅ​ភោជនីយដ្ឋាន​ម្លប់​ស្បូវ​មាន​លាភ ផ្លូវ​លេខ​១៩៥៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សូម​រំលឹក​ទៀត ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ និង​រំដោះ​នារី​វ័យក្មេង​ៗ៦​នាក់ ក្នុង​នោះ​មាន​២​នាក់​ជា​អនីតិជន ដែល​មេខ្យល់​នាំ​ទៅ​រួម​ភេទ​ជាមួយ​ភ្ញៀវ​នៅ​តាម​ផ្ទះ​សំណាក់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នារី​វ័យក្មេង​ៗ​មាន​ខ្លះ​អាយុ​ក្រោម​១៥​ឆ្នាំ បាន​និយាយ​ថា ពួក​នាង​ជា​បំរើ​ភ្ញៀវ​នៅ​ហាង​ដែល​ត្រូវការ​ហៅ​មក​អង្គុយ​ផឹក​កំដរ ប៉ុន្តែ​បើសិន​ភ្ញៀវ​ពេញចិត្ត ហើយ​ត្រូវការ​ចង់​នាំ​នាង​ឡើងឋានសួគ៌​នៅ​ខាងក្រៅ​តាម​ផ្ទះសំណាក់ គឺ​អាច​ធ្វើការ​ទំ​ទាក់​នាក់​ទំនង​មេការ​ឈ្មោះ កេ​ត រតនៈ ហៅ​អា​ហ្សា តាម​រយៈ​ទូរស័ព្ទ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​នៅផ្ទះ​សំណាក់ និង​សណ្ឋា​គារ​បាន ដោយ​ម្នាក់​ក្នុង​តម្លៃ​ការ​ក្នុង​១​ដង​ចាប់ពី​១០០​ទៅ​១៥០​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មេខ្យល់​ក៏​បាន​ទទួល​កម្រៃជើងសារ​ពី​ភ្ញៀវ​បន្ថែម​ដែរ ។

ចំណែក​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នារី​ទាំងអស់ ដែល​នៅ​បម្រើភ្ញៀវ​នោះ​មែន ប៉ុន្តែ​រឿង​ពួក​នាង​ៗ​ចង់បាន​ប្រាក់ លួចលាក់​ទៅ​រួមមេត្រី​ជាមួយ​ភ្ញៀវ​ខាងក្រៅ​តាម​ផ្ទះសំណាក់ គេ​អត់​បានដឹង​ទេ ។

ទោះជា​យ៉ាងណា ជនសង្ស័យ​ជា​មេខ្យល់ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ ពី​បទ «​អំពើ​សញ្ចារ​កម្ម​មាន​ស្ថាន​ទម្ងន់ទោស​» និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ