ឥទ្ធិពល​រយៈពេល​ខ្លី និង​វែង​នៃ​ការ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់


ការ​ឈឺចាប់​គ្រប់​ប្រភេទ និង​គ្រប់កន្លែង​នៃ​រាង​កាយ សុទ្ធតែ​មិនមែន​ជា​រឿង​ស្រួល​ទទួលយក​ឡើយ​។ ពេល​ខ្លះ វា​គឺជា​អាកា​រៈ​មួយ​នៃ​បញ្ហា​សុខភាព​ធំ​ណាមួយ​ក្នុង​ខ្លួន និង​ខ្លះ​ទៀត​អាច​មក​ពី​ការ​មាន​របួស​។ ការ​ឈឺចាប់​ខ្លះ​ទៀត​កើតឡើង​ញឹកញាប់​ជាង​ការ​ឈឺចាប់​ដោយសារ​តែ​របួស ឬ​រហែក​សាច់ដុំ ឈឺចាប់​ពេល​មក​រដូវ​ទៅ​ទៀត​។

ថ្នាំ​បំបាត់​ការ​ឈឺចាប់​ពិត​ណាស់​ជា​អ្វី​ដែល​អ្នក​អាច​ជ្រើសរើស​មក​ប្រើ​ដើម្បី​បំបាត់​ការ​ឈឺចាប់​បាន ដែល​វា​មាន​ទាំង​អាច​ទិញ​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា និង​មាន​វេជ្ជបញ្ជា​។ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ច្រើន​តែ​ប្រើ​ចន្លោះ​ពេល ៦ ទៅ​៨​ម៉ោង ឬ​នៅ​ពេល​មានការ​ឈឺចាប់​កើតឡើង​ម្តងទៀត​។ តាម​សេចក្តីរាយការណ៍​ថ្មី​បាន​រក​ឃើញ​ថា ថ្នាំ​បំបាត់​ការ​ឈឺចាប់​មួយ​អាច​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ការ​បាក់​ឆ្អឹងត្រគាក​។ ហេតុ​ដូច្នេះ​ហើយ តើ​ការ​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​សោះ​អាច​មាន​ឥទ្ធិពល​អ្វី​ខ្លះទៅ​ក្រៅពី​បំបាត់​ឈឺ​៖

ឥទ្ធិពល​រយៈពេល​ខ្លី ៖
នៅ​ពេល​អ្នក​បេះ​ថ្នាំ​បំបាត់​ឈឺ​មក​លេប វា​នឹង​ទៅ​ទប់ស្កាត់​ការ​ទទួល​ស្កាល់​ការ​ឈឺចាប់​របស់​ខួរក្បាល​តាម​រយៈ​ការ​តោង​កន្លែង​ទទួល Opiate​។ វា​នឹង​ទៅ​រំខាន​ការ​ចម្លង​ចរន្ត​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​ទៅ​ខួរក្បាល​។ វា​ក៏​បន្ថយ​អារម្មណ៍​ឈឺចាប់ និង​ជំរុញ​ដល់​អារម្មណ៍​ធូរស្រាល​ក្នុង​រាង​កាយ​បាន​។ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​បាន​ដែរ​។ អារម្មណ៍​នេះ​ច្រើន​តែ​ទាក់ទង​នឹង​ការ​ញឿ​ន ដោយសារ​តែ​ត្រូវការ​ប្រើ​ច្រើន​។

តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​លេបថ្នាំ​បំពា​ត់​ឈឺ​ទៀងទាត់​រយៈពេល​យូរ?
នៅ​ពេល​មនុស្ស​ម្នាក់​បន្ត​លេបថ្នាំ​បំបាត់​ឈឺចាប់​រយៈពេល​វែង វា​នឹង​ទៅ​តោង​កន្លែង​ទទួល Opiate សម្រាប់​ចម្លង​សារធាតុ​ចម្លង​សរសៃប្រសាទ​។ នៅ​ពេល​លេបថ្នាំ​បែប​នេះ​រយៈពេល​យូរ រាង​កាយ​នឹង​បន្ថយ​ការ​ផលិត​សារធាតុ​ចម្លង​សរសៃប្រសាទ​បែប​ធម្មជាតិ ដូច្នេះ​រាង​កាយ​ក៏​មិន​សូវ​អាច​បំបាត់​ការ​ឈឺចាប់​វិញ​ដោយ​ខ្លួនឯង​បាន​ដែរ​។ នេះ​ដោយសារ​តែ ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធ្វើ​ឲ្យ​រាង​កាយ​ជឿ​ថា វា​ជំរុញ​ឲ្យ​បំបាត់​ឈឺចាប់​គ្រប់គ្រាន់​ហើយ​។

សង្វា​ក់​នៃ​ការ​ផលិត​របស់​សារធាតុ​ចម្លង​សរសៃប្រសាទ Endorphin នឹង​ថយ​ចុះ​នៅ​ពេល​លេ​បថ្នាំ​បំបាត់​ការ​ឈឺចាប់​។ Endorphins គឺជា​សារធាតុ​គីមី​ដែល​ជំរុញ​ដល់​ការ​មាន​អារម្មណ៍​ល្អ ដែល​ផលិត​ចេញពី​ខួរក្បាល ហើយ​វា​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ប្រាប់​ខួរក្បាល​ឲ្យ​ទទួល​ដឹង​ការ​ឈឺចាប់​ដែរ​។ នៅ​ពេល​ការ​ផលិត​របស់ Endorphin ថយ​ចុះ ឱកាស​នៃ​ការ​ញៀន​ក៏​កើនឡើង​ដែរ​។

ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ខួរក្បាល ហើយ​ក៏​សម្លាប់​កោសិកា​ខួរក្បាល​ផង​ដែរ​។ តំបន់​ជា​ច្រើន​នៃ​ខួរក្បាល​ដែល​ជាប់​ទាក់ទង​នឹង​ការ​រៀនសូត្រ ភាព​ចេះ​ដឹង និង​ការ​ចង​ចាំ​គឺ​រង​ការ​ប៉ះពាល់​បំផុត​តែ​ម្តង​ក្នុង​ករណី​បែប​នេះ​។ ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ក៏​ធ្វើ​ឲ្យ​ខូចខាត​ដល់​បេះដូង និង​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​គាំងបេះដូង​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ