ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចង់​ទស្សនា​និង​កម្រ​បានឃើញ

9 ឆ្នាំ មុន

១-​រំលឹក​ខួប​ផ្ទុះ​ភ្នំភ្លើង
លោក​ដា​ដា គ្រី​ស្ទៀ​ន​តូ វិចិត្រករ​ឥណ្ឌូ​ណេ​ស៊ី​បាន​បង្ហាញ​រូបសំណាក​ឆ្លុះ​បញ្ចាំង​ពី​ការ​រង​គ្រោះ​ដោយ​កម្ទេច​ភ្នំភ្លើង គ្រប់​ដណ្តប់​នៅ​ខេត្ត​ជ្វា​ខាងលិច​ក្នុង​ឱកាស​គម្រប់​ខួប​៨​ឆ្នាំ​ដែល​ភ្នំភ្លើង​លូ​ស៊ី​បាន​ផ្ទុះ កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០០៦ ។ បាតុភូត​នោះ​បង្ក​ឱ្យ​អ្នក​ស្រុក​​គ្មាន​ទីជម្រក​ប្រហែល​៥០.០០០​នាក់ ។

១-​រំលឹក​ខួប​ផ្ទុះ​ភ្នំភ្លើង
លោក​ដា​ដា គ្រី​ស្ទៀ​ន​តូ វិចិត្រករ​ឥណ្ឌូ​ណេ​ស៊ី​បាន​បង្ហាញ​រូបសំណាក​ឆ្លុះ​បញ្ចាំង​ពី​ការ​រង​គ្រោះ​ដោយ​កម្ទេច​ភ្នំភ្លើង គ្រប់​ដណ្តប់​នៅ​ខេត្ត​ជ្វា​ខាងលិច​ក្នុង​ឱកាស​គម្រប់​ខួប​៨​ឆ្នាំ​ដែល​ភ្នំភ្លើង​លូ​ស៊ី​បាន​ផ្ទុះ កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០០៦ ។ បាតុភូត​នោះ​បង្ក​ឱ្យ​អ្នក​ស្រុក​​គ្មាន​ទីជម្រក​ប្រហែល​៥០.០០០​នាក់ ។

២-​ហ្វឹកហាត់​បណ្តែត​ខ្លួន
លោក​ដេ​វី​ដ សា​ណៃ​ប​ល (​ស្តាំ​) គ្រូបង្ហាត់​ការ​ហោះហើរ​ក្នុង​រង្វង់​ពោង​ខ្យល់ ហ្វឹកហ្វឺន​ដល់​កុមារ​លៀម ហែ​រ៍​រី​សុ​ន អាយុ​៩​ឆ្នាំ នៅ​សាលា​ហ្វឹកហ្វឺន​ក្នុង​រដ្ឋ​អ៊ី​លី​ណ​យ សហរដ្ឋអាមេរិក ។ កង្ហារ​យក្ស​នឹង​លើក​ដងខ្លួន​ឱ្យ​អណ្តែត​នៅ​កណ្តាល​វេហាស៍ ដោយ​ក្រុមហ៊ុន​មួយ​បាន​បង្កើត​កន្លែង​ហ្វឹកហ្វឺន​ចំនួន​៣០​នៅ​លើ​ពិភពលោក ។

៣-​រោងចក្រ​ចម្រោះ​ទឹកសមុទ្រ​ជា​ទឹកសាប
រោងចក្រ​ចម្រោះ​ទឹកសមុទ្រ​ក្លាយជា​ទឹកសាប​ស្ថិត​នៅ​ទីក្រុង​រី​ស​ហុ​ន ឡេ​សៀន ប្រទេស​អី​ុ​ស្រា​អែ​ល ។ អី​ុ​ស្រា​អែ​ល​ជា​ប្រទេស​ជួប​គ្រោះ​រាំង​ស្ងួត បច្ចុប្បន្ន​កំពុង​សំបូរ​ទឹកសាប​ដោយសារ​មាន​ម៉ាស៊ីន​ចម្រោះ​ទឹកសមុទ្រ​ជា​ទឹកសាប​សម្រាប់​ប្រើប្រាស់ ។

៤-​របាំ​មនុស្ស​យន្ត
Pamplona ក្រុង​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ បាន​បើក​ការ​ប្រកួត​របាំ​មនុស្ស​យន្ត​ដោយ​មាន​តំណាង​ចូលរួម​ពី​ប្រទេស​នានា​ចំនួន​៩០​ក្រុម​ប្រកួត​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មនុស្ស​យន្ត ។

៥-​យានអវកាស​ឯកជន
លោក​អ៊ី​ឡុ​ន ម៉ា​ស ប្រធាន​ក្រុមហ៊ុន​យានអវកាស​ឯកជន Dragon V2 បាន​ឈរ​ពីមុខ​យានអវកាស​ស៊េរី​ថ្មី​នៅ​ទីក្រុង​ហ៊័​រ​ត្រូ​ន រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ ក្រុមហ៊ុន NASA បាន​បញ្ជា​ទិញ​យាន​នោះ​សម្រាប់​ដឹក​ជញ្ជូន​ស្បៀង​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ។

៦-​ឆ្កែ​ក្លិនស្អុយ​នៅ​លើ​យន្តហោះ
ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ US Airways ដែល​ធ្វើ​ដំណើរ​ពី​ក្រុង​ឡូ​ស​អេ​ន​ចឺ​លេស ទៅ​ហ្វ៊ី​ឡា​ដែល​ហ្វ៊ី​យ៉ា ត្រូវ​ចុះ​ចត​បន្ទាន់ ដោយសារ​ឆ្កែ​ថែទាំ​ជន​ពិការ​ម្នាក់​មាន​ក្លិនស្អុយ ។ ក្រោយ​ពេល​ចុះ​ចត​សម្អាត​រួចរាល់ យន្តហោះ​បាន​ធ្វើ​ដំណើរ​បន្ត ចំណែក​ឆ្កែ​និង​ម្ចាស់​ត្រូវ​ផ្ទេរ​ទៅ​យន្តហោះ​មួយ​គ្រឿង​ទៀត ។

៧-​រត់​បាច​ពណ៌
បណ្តា​អ្នកចូលរួម​ប្រកួត​រាំ និង​បាច​ពណ៌​ដាក់​គ្នា​សប្បាយ​រីករាយ​នៅ​ពេលរ​ត់ទៅ​ដល់ទី ក្នុង​ទីលាន​ប្រកួត​វេ​ម​ប្ល៊ី ក្រុង​ឡុ​ង ចក្រភព​អង់គ្លេស ។ ពិធី​ប្រកួត​នេះ​ឈ្មោះ​ថា «Color Run» ជា​ការ​ប្រកួត​ប្រចាំឆ្នាំ​ដែល​រៀបចំ​ឡើង​ចំនួន​៥​ទ្វីប រួម​មាន​អា​មេ​រិ​ក​ខាងជើង អា​មេ​រិ​ក​ខាងត្បូង​អឺរ៉ុប អាស៊ី និង​អូស្ត្រាលី ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​រត់ប្រណាំង​ទាំង​អាជីព និង​ស្ម័គ្រចិត្ត​ដោយ​មិន​ពឹងផ្អែក​លើ​រង្វាន់ ប៉ុន្តែ​សង្កត់ធ្ងន់​លើ​ការ​សប្បាយ​រីករាយ ។

៨-​ចចក រួច​ផុត​ពី​ភ្លើង​ឆេះ​ព្រៃ
កូន​ចចក​មួយ​ក្បាល​ត្រូវ​បុគ្គលិក​ឧទ្យាន​សត្វ​ឱ្យ​ផឹក​ទឹកដោះគោ ។ វា​ជា​កូន​ចចក​១​ក្នុង​ចំណោម​៥​ក្បាល​ដែល​បាន​ជួយ​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​តំបន់​ហ្វា​ន​នី​រី​វើ សហរដ្ឋអាមេរិក ។

៩-​តែង​ឈុត​ដល់​ចៀម មុន​ពេល​ប្រកួត​បាល់ទាត់​ពិភពលោក
បុរស​ម៉ិក​ស៊ិ​ក​នាំ​ហ្វូង​ចៀម ស្ថិត​ក្នុង​ឈុត​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ម៉ិក​ស៊ិ​ក​បង្ហាញ​នៅ​ក្រុង​ណូ​ប​សា រដ្ឋ​បូ​យ៉ា​កា ភាគ​ខាង​ជើង​ប្រទេស​កូ​ឡុំ​ប៊ី ដើម្បី​ត្រៀម​ពិធី​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៤​នៅ​ប្រេ​ស៊ី​ល ៕