ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គន្លឹះ​ងាយ​ៗ​​ទប់ស្កាត់​ និង​ព្យាបាល​អាកា​រៈ​ឈឺ​ខ្នង

4 ឆ្នាំ មុន

អាកា​រៈ​ឈឺ​ខ្នង គឺជា​បញ្ហា​គួរ​ឱ្យ​រំខាន​បំផុត​មួយ​។ ហើយ​បើ​ទោះជា​វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក៏​ដោយ ក៏​ត្រូវការ​រយៈពេល​យូរណាស់​ដែរ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​ទប់ស្កាត់​និង​ព្យាបាល​អាកា​រៈ​ឈឺ​ខ្នង ៖ ១….

អាកា​រៈ​ឈឺ​ខ្នង គឺជា​បញ្ហា​គួរ​ឱ្យ​រំខាន​បំផុត​មួយ​។ ហើយ​បើ​ទោះជា​វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក៏​ដោយ ក៏​ត្រូវការ​រយៈពេល​យូរណាស់​ដែរ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​ទប់ស្កាត់​និង​ព្យាបាល​អាកា​រៈ​ឈឺ​ខ្នង ៖

១. ទទួលទាន​ឱ្យ​បាន​ត្រឹមត្រូវ ៖ ការ​ទប់ស្កាត់ ឬ​ការពារ​ទុក​មុន​ច្រើន​តែ​ប្រសើរ​ជាង​ព្យាបាល ហើយ​ក្នុង​ករណី​ឈឺ​ខ្នង​ក៏​ដូច​គ្នា​! របប​អាហារ​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​លើ​អាកា​រៈ​ឈឺ​ខ្នង​។ ការ​ជ្រើសរើស​របប​អាហារ​បាន​ត្រឹមត្រូវ​អាច​ជួយ​ទប់ស្កាត់​និង​ព្យាបាល​អាកា​រៈ​ឈឺ​ខ្នង​បាន​យ៉ាង​ប្រសើរ​។ អ្នក​មិន​គួរ​ទទួលទាន​អាហារ​ប្រៃ ឬ​ហឹរ​ច្រើន​ពេក​នោះ​ទេ​។

ចូរ​ជ្រើសរើស​របប​អាហារ​សុខភាព​ល្អ​រួម​បញ្ចូល​ទាំង​បន្លែ​ផ្លែ​ឈើ​និង​ត្រី​សម្បូរ​ខ្លាញ់​។ អាហារ​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​និង​បំបាត់​អាកា​រៈ​ឈឺ​ខ្នង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​សារធាតុចិញ្ចឹម​ចាំបាច់​ជា​ច្រើន​ដល់​រាង​កាយ​ដើម្បី​រក្សា​បាន​នូវ​សុខ​ភាពរឹងមាំ​ផង​ដែរ​។

២. គេង​ផ្អៀង​ទៅ​ឆ្វេង ៖ អ្នក​ដែល​មាន​បញ្ហា​ឈឺ​ខ្នង​រ៉ាំរ៉ៃ​អាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ពី​ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង​។ នោះ​ក៏​ព្រោះតែ​ការ​គេង​ផ្អៀង​អាច​បំបាត់​សម្ពាធ​ដែល​សង្កត់​លើ​ឆ្អឹងខ្នង​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​គេង​លក់​បាន​ស្រួល ចូរ​ព្យាយាម​គេង​ផ្អៀង​ទៅ​ខាងឆ្វេង

៣. សន្ធឹង​ពត់​ពែន​ខ្លួន​ខ្លះ ៖ ការ​អង្គុយ​រាប់​ម៉ោង​មុខ​អេ​ក្រង់​កុំព្យូទ័រ​អាច​បណ្ដាល​ឱ្យ​ឆ្អឹងខ្នង​រង​សម្ពាធ​ហើយ​អ្នក​នឹង​ជួប​ប្រទះ​អាកា​រៈ​ឈឺ​ខ្នង ចុក ចង្កេះ​និង​កញ្ចឹងក​ជា​មិន​ខាន​។ ដូច្នេះ​ចូរ​ចំណាយពេល​ខ្លះ​សម្រាក​សន្ធឹង​ពត់​ពែន​ខ្លួន​ដើម្បី​សម្រួល​សាច់ដុំ​។

៤. ម៉ាស្សា ៖ ការ​ម៉ាស្សា​ខ្នង​ផ្នែក​ខាងក្រោម​អាច​បំបាត់​អាកា​រៈ​ឈឺចាប់​គួរ​ឱ្យ​កត់សម្គាល់​។ វា​ក៏​ជួយ​ធ្វើ​ឱ្យ​លំហូរ​ឈាម​ទៅ​កាន់​ខ្នង​មាន​លក្ខណៈ​ប្រសើរ​ឡើង​ដែល​អាច​កាត់​បន្ថយ​ការ​រលាក​ផង​ដែរ​។

៥. ស្អំ​ទឹកកក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រុំ​ទឹកកក​មួយ​កញ្ចប់​ក្នុង​កន្សែង ឬ​ក្រណាត់​ស្អាត​រួច​ដាក់​ស្អំ​លើ​ខ្នង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី និង​អនុវត្ត​សារ​ឡើង​វិញ​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ