ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​នៃ​ញ៉ាំ​ផ្លែ​ល្ពៅ​ លើស​ពី​អាហារ​ទទួលទាន​រាល់ថ្ងៃ​ទៅ​ទៀត

4 ឆ្នាំ មុន

រឿង​ដំបូង​ដែល​ប្រជាជន​លោក​ខាងលិច​ដឹង​អំពី​ផ្លែ​ល្ពៅ​គឺ​វា​ត្រូវ​បាន​គេ​យក​ទៅ​កែ​ឆ្នៃ​សម្រាប់​ពិធីបុណ្យ Halloween​។ យ៉ាងណាមិញ សម្រាប់​ស្រុក​យើង​វិញ​គឺ​គ្មាន​អ្វី​ក្រៅពី​ធ្វើ​ជា​អាហារ​ទទួលទាន ឬ​បង្អែម​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មាន​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ញ៉ាំ​ល្ពៅ​ទេ​ទោះបីជា​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​យ៉ាង​ក៏​ដោយ​។​ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ធំ​ៗ​ចំពោះ​សុខភាព​នៃ​ការ​ទទួលទាន​ផ្លែ​ល្ពៅ​៖ ១-សម្បូរ​វីតាមីន A ៖…

រឿង​ដំបូង​ដែល​ប្រជាជន​លោក​ខាងលិច​ដឹង​អំពី​ផ្លែ​ល្ពៅ​គឺ​វា​ត្រូវ​បាន​គេ​យក​ទៅ​កែ​ឆ្នៃ​សម្រាប់​ពិធីបុណ្យ Halloween​។ យ៉ាងណាមិញ សម្រាប់​ស្រុក​យើង​វិញ​គឺ​គ្មាន​អ្វី​ក្រៅពី​ធ្វើ​ជា​អាហារ​ទទួលទាន ឬ​បង្អែម​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មាន​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ញ៉ាំ​ល្ពៅ​ទេ​ទោះបីជា​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​យ៉ាង​ក៏​ដោយ​។​ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ធំ​ៗ​ចំពោះ​សុខភាព​នៃ​ការ​ទទួលទាន​ផ្លែ​ល្ពៅ​៖

១-សម្បូរ​វីតាមីន A ៖ ផ្លែ​ល្ពៅ​សម្បូរ​ទៅ​ដោយសារ​ធាតុ Beta-carotene ដែល​រាង​កាយ​នឹង​បំ​លែង​ទៅ​ជា​វីតាមីន A​។ វីតាមីន​មួយ​នេះ​សំខាន់​បំផុត​សម្រាប់​ដើរតួ​ជា​មីក្រូ​ជីវជាតិ​សម្រាប់​រាង​កាយ​។ វា​នឹង​ទៅ​ការពារ​ភ្នែក​ពី​ការ​ខ្វាក់មាន់ និង​ការ​ខូចខាត​ភ្នែក​ដោយសារ​តែ​ចាស់​ទៅ​តាម​អាយុ បន្ថយ​ការ​ប្រឈម​នឹង​មហារីក បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ បន្ថយ​ការ​ប្រឈម​និង​ការ​កើត​មុន ព្រមទាំង​ទ្រទ្រង់​ដល់​សុខភាព​ឆ្អឹង​ផង​។

២-ផ្ទុក​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ខ្ពស់ ៖ អង់​ទី​អុក​ស៊ី​ដង់​សំខាន់​បំផុត​សម្រាប់​រាង​កាយ ដោយសារ​តែ​វា​អាច​ជួយ​បន្ថយ​សកម្មភាព​រ៉ា​ឌី​កាល​សេរី​បាន ព្រមទាំង​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទៀត​។ អង់​ទី​អុក​ស៊ី​ដង់​ដើរ​តួណាទី​ធំ​មួយ​ក្នុង​ការ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ សម្រក​ទ្ងំ​ន់ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ទឹកនោមផ្អែម និង​មហារីក​។

៣-បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ៖ ផ្លែ​ល្ពៅ​គួរតែ​ជា​អាហារ​ដែល​អ្នក​ញ៉ាំ​បាន ជា​ពិសេស​ក្នុង​ពេល​មានការ​ប្រែប្រួល​រដូវ​កាល ឬ​មានការ​បង្ក​រោគ​ដោយ​វីរុស ឬ​បាក់តេរី​តែ​ម្តង​។ ផ្លែ​ល្ពៅ​ផ្ទុក​ទៅ​ដោយ​វីតាមីន A អង់​ទី​អុក​ស៊ី​ដង់ និង​វីតាមីន​ផ្សេង​ៗ​ទៀត​ដែល​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ការ​បង្ក​រោគ​។ ជីវជាតិ​ទាំងនេះ​ក៏​ប្រហែលជា​ជួយ​រាង​កាយ​ទប់ស្កាត់​ការ​បង្ក​រោគ​បាន​ល្អ និង​ឆាប់​ជា​លឿន​ផង​។

៤-ជួយ​ដល់​ការ​សម្រក​ទម្ងន់ ៖ ផ្លែ​ល្ពៅ​គឺជា​អាហារ​ម​យ​យ​ដែល​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​។ វា​គឺជា​ផ្លែ​ឈើ​ដែល​មាន​ជីវជាតិ​ខ្ពស់ សម្បូរ​ជាតិ​សរសៃ និង​កាឡូរី​ទាប​។ សមាសធាតុ​ទាំងនេះ​ហើយ​ធ្វើ​ឲ្យ​ផ្លែ​ល្ពៅ​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​។ ជាតិ​សរសៃ​នឹង​ពង្រឹង​ដល់​ការ​រំលាយ​អាហារ​សម្រាប់​សម្រក​ទម្ងន់​។ កាឡូរី​ទាប​អាច​ជួយ​បន្ថយ​ការ​រក្សា​ទុក​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ និង​ជួយ​សម្រក​ទម្ងន់​។

៥-ផ្តល់​សុខភាព​សម្រាប់​បេះដូង ៖ ផ្លែ​ល្ពៅ​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​អាច​ផ្តល់​សុខភាព​បំផុត​ដល់​បេះដូង​។​ផ្លែ​ល្ពៅ​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C និង​ជាតិ​សរសៃ​ដែល​អាច​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង​បាន​។ ជីវជាតិ​ទាំងនេះ​អាច​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​បញ្ចុះ​សម្ពាធ​ឈាម​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ