ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​លទ្ធផល​! ម្ចាស់​ខ្សែក្រវាត់​កម្ពុជា និង​ថៃ ប៉ះ​គ្នា​មុន​នេះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ ការ​ប្រកួត​អន្តរជាតិ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បើក​ឱ្យ​កីឡាករ​កម្ពុជា​បង្គោល​ក្រហម វង្ស វិ​ឆ័​យ ដែល​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ ការ​ប្រកួត​អន្តរជាតិ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បើក​ឱ្យ​កីឡាករ​កម្ពុជា​បង្គោល​ក្រហម វង្ស វិ​ឆ័​យ ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប ប៉ះ​ជាមួយ​ខ្សែក្រវាត់​ដូច​គ្នា​មក​ពី​ប្រទេស​ថៃ គឺ​កីឡាករ​បង្គោល​ខៀវ Theav Uolan តែ​ម្ដង​។

មួយគូ​នេះ ទម្រាំ​រក​ឃើញ​ចាញ់​ឈ្នះ សុទ្ធតែ​ប្រឹង​អស់​សមត្ថភាព​រៀងខ្លួន​។ អ្នក​ទស្សនា​ជក់ចិត្ត​សម្រាប់​ការ​ប្រកួត​បាន​តែ​៣​ទឹក​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​មាន​បញ្ហា​រំខាន​ដោយសារ​ការ​ដាច់​ភ្លើង ហើយ​បណ្ដាល​ឱ្យ​ការ​ប្រកួត​ត្រូវ​ផ្អាក​មួយ​ដង្ហើម​។

ប៉ុន្តែ​ក៏​ចាត់​ទុក​ថា ទុក​ពេល​ឱ្យ​កីឡាករ​ទាំង​ពីរ​បាន​បង្កើន​កម្លាំង​មួយ​សន្ធឹក​ដែរ ទើប​ក្រោយ​ចរន្ត​អគ្គិសនី​ដំណើរការ​មក​វិញ គេ​ឃើញ​ភាគី​ម្ខាង​ៗ វៃ​គ្នា​អស់ដៃ ហើយ​ទីបំផុត​ម្ចាស់​ខ្សែក្រវាត់​របស់​កម្ពុជា គឺ​កីឡាករ វង្ស វិ​ឆ័​យ ក៏​ជា​អ្នក​ឈ្នះ​ពិន្ទុ ។ ហើយ​ម្នាក់​ៗ​សរសើរ​ថា កីឡាករ​កម្ពុជា ដ្បិតថា​ត្រូវ​ជួប​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ប្រទេស​ថៃ​មែន ប៉ុន្តែ​សមត្ថភាព​កីឡាករ​រូប​នេះ​ក៏​ល្អ​ណាស់​ដែរ ទើប​មានឱកាស​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ ក្រោយ​តស៊ូ​៥​ទឹក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ