ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្តបទល្មើសឆ្លងដែន អស់លក្ខណ៍​ក្នុង​សង្កាត់អូរបែកក្អម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ថៃ​ចូល​មក​កម្ពុជា ដោយ​ខ្លួន​បុរស​ម្នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៦ ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​(​គ្មាន​លេខ​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ថៃ​ចូល​មក​កម្ពុជា ដោយ​ខ្លួន​បុរស​ម្នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៦ ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​(​គ្មាន​លេខ​) ផ្លូវ​លេខ​១១៣ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ភី សុផល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​១៥​កញ្ចប់​ធំ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា កំលាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​១១) ដឹកនាំ​ដោយ​លោក​នាយករង ស៊ី ផល្លា និង​មានការ​សំរបសំរួល​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​រង សាយ ណូ​រ៉ា និង​ក្រឡាបញ្ជី បាន​ដំណើរការ​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ខាងលើ​នេះ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាង​សំណុំរឿង​ដើម្បីចាត់ការ​តាមនីតិវិធី ៕​ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ