ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ក្លែងក្លាយ​ប្រមាណ​ជាង​១០០​តោន​នឹង​ផុត​បំផ្លាញ​នៅ​ខែមីនា​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ឲ្យ​ដឹង​គណៈកម្មាធិការ​នឹង​ដុត​បំផ្លាញ​ផលិតផល​ក្លែងក្លាយ​១០​តោន នៅ​ខេត្តកំពង់ធំ​នៅ​ចុងខែ​កុម្ភៈ​នេះ ហើយនឹង​ដុត​បំផ្លាញ​ផលិតផល​ក្លែងក្លាយ​ប្រមាណ​ជា​១០០​តោន នៅ​រាជធានី​ភ្នំពេញ នៅ​ខែមីនា​ខាង​មុខ​នេះ ។ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​)…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ឲ្យ​ដឹង​គណៈកម្មាធិការ​នឹង​ដុត​បំផ្លាញ​ផលិតផល​ក្លែងក្លាយ​១០​តោន នៅ​ខេត្តកំពង់ធំ​នៅ​ចុងខែ​កុម្ភៈ​នេះ ហើយនឹង​ដុត​បំផ្លាញ​ផលិតផល​ក្លែងក្លាយ​ប្រមាណ​ជា​១០០​តោន នៅ​រាជធានី​ភ្នំពេញ នៅ​ខែមីនា​ខាង​មុខ​នេះ ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) និង​សហព័ន្ធ​វិនិយោគិន​កម្ពុជា (​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​) នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​នា​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មក​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក៏​បាន​ធ្វើការ​ចុះ​បង្ក្រាប​អ្នកលក់​ផលិតផល​ក្លែងក្លាយ​តាម​អន​ឡាញ​ផង​ដែរ ។

លោក មៀ​ច សុ​ផា​ន់​ណា លើក​ឡើង​ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក៏​មាន​គ្រោង​ដុត​កម្ទេច​ចោល​នូវ​ផលិតផល​ក្លែងក្លាយ នៅ​ខេត្តកំពង់ធំ ប្រមាណ​ជា​១០​តោន នៅ​ស​ប្តា​ហ៍​ទី​៤​ខែ​នេះ ។ ហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផលិតផល​ក្លែងក្លាយ​ប្រមាណ​ជា​១០០​តោន នឹង​ដុត​កម្ទេច​ចោល នៅ​ដើមខែ​មីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

ពាក់ព័ន្ធ​នឹង​ជនល្មើស​វិញ លោកមៀ​ច សុ​ផា​ន់​ណា ក៏​បាន​ឲ្យ​ដឹង​ជនល្មើស​ដែល​ប្រព្រឹត្តិ​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ ក៏​ត្រូវ​បាន​បញ្ជូន​តុលាការ​ហើយ​ដែរ ដើម្បី​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រួច​ហើយ ។ លោក​ថា ការ​ដុត​បំផ្លាញ​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ដោយសារ​មានការ​សម្រេច​តុលាការ​រួច​ហើយ ។ នាយក​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា បាន​បន្ថែម​នា​ពេល​កន្លង​មក ក្រសួងសុខាភិបាល និង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ទិញ​ផលិតផល​តាម​អន​ឡាញ ។

លោក​បញ្ជាក់​ថា «​ក្រសួងសុខាភិបាល បាន​ចូលរួម​យ៉ាង​សកម្ម​បាន​ធ្វើការ​ជាមួយនឹង​យើង (​គណៈកម្មាធិការ​ផលិតផល​ក្លែងក្លាយ​) ។ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ប្រជាជន​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ទិញ ឬ​ជាវ​របស់​តាម​អន​ឡាញ​ពីព្រោះ​យើង​អត់​បាន​ពិនិត្យ​ឃើញ​របស់​ហ្នឹង​គុណ​យ៉ាងម៉េច​ទេ ? ឃើញ​តែ​គេ​រៀបរាប់​ឃោសនា យើង​មិនដឹង​ថា ពិត ឬ​មិន​ពិត?​» ។

ចំណែក លោក ឡី សុភាព ប្រធាន សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​វរ​វា​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​សមាគម​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ការពារ​អ្នក​វិនិយោគ​សុច្ចរិត និង​សហគ្រាស​ទាំងឡាយ​ដែល​ប្រកប​របប​ស្របច្បាប់​មាន​ភាព​ស្មោះត្រង់ និង​រកស៊ី​ប្រកួតប្រជែង​ដោយ​ភាព​ត្រឹមត្រូវ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ពិតជា​បាន​ផ្ដល់​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ