កីឡាករ​មួយគូ​វ័យក្មេង​នេះ បើក​ឆាក​វគ្គ​ជម្រុះ​តង់​ទី​២ ល្អមើល​ទាក់ភ្នែក


រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ គីឡូក្រាម នៅ​ប៉ុស្តិ៍​លេខ​៥ បាន​ឈាន​ដល់​ការ​ជម្រុះ​រវាង​អ្នក​ឈ្នះ​១៦​នាក់ យក​៨​នាក់​ហើយ​។ អ្វី​ដែល​គេ​កត់សម្គាល់​នោះ គឺ​កីឡាករ​វ័យក្មេង​២​នាក់ ប្រកួត​គ្នា​ល្អ​ទាក់ភ្នែក​នៅ​ក្នុង​ថ្ងៃ​នោះ​។

ការ​ប្រកួត​នេះ បាន​រៀបចំ​ឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​​ប្រដាល់​ជើងឯក TV5 KNOCK SERIS By K-Cement រ​ដូ​ល​កាល​ទី​៧ វគ្គ​ទី​២​។ ហើយ​គូ​ដណ្តើម​ពាន គឺ​កីឡាករ អៀ​ប លី​ឆា មក​ពី​ក្លិប​តា​ឯក​ដំបង​រិ​ទ្ឋ​ខេត្តព្រៃវែង ប៉ះ​ជាមួយ​កីឡាករ ខាំ សាបាន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​។ បើ​មើលទៅ​លើ​មាឌ​មាំ​របស់​កីឡាករ​ទាំង​២​នេះ គឺ​ប្រហែល​គ្នា ដោយ​មិនដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ​។

នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង សុទ្ធតែ​ឆ្លង​ជុំ​ទី​១ ផុត​រៀង​ៗ​ខ្លួន ហើយ​មួយ​តង់​ៗ​រក​ចំណុច​វាយ​គ្នា ដោយសារ​អត់​ដឹង​គុន​វាយ​បែប​ណា​។ បើក​ឆាក​ប្រកួត​ទឹក​ទី​១ អៀ​ប លី​ឆា ដែល​ថ្នឹក​ការ​ឡើង​រេញ ស្រាប់តែ​វាយ​ចូល​គោលដៅ​សន្ធាប់​ជាង សាបាន ។ ពួក​គេ​តតាំង​យ៉ាង​ខ្លាំង តែ​គេ​ឃើញ​បង្គោល​ក្រហម រៀង​វាយ​ផ្តួល​ច្រើន​ជាង ឱ្យ​ស្លន់ស្លោ​នឹក​អត់​ដល់​ថា ដៃគូ ពូកែ​លាក់​ស្នៀត​បែប​នេះ​។

លុះដល់​ទឹក​ទី​២ បង្គោល​ក្រហម វាយ​ចូល​វិញ​បន្ត​អុក​ចំពោះ លី​ឆា ក្លាយជា​បាត់​ជំហរ​ខ្លះ​ៗ​។ ក្រោម​ការ​ខិតខំ​ប្រមូល​កម្លាំង​មក​វិញ កីឡាករ​បង្គោល​ខៀវ បន្ត​អុកឡុក​រហូត​ដល់​ទឹក​ទី​៣ ចុង​ទឹក​វាយ ឱ្យ​បង្គោល​ក្រហម​ដេក​ដួល​សន្លប់​មួយសន្ទុះ​កាន់តែ​បាន​ពិន្ទុ​ថែម​។ កម្លាំង​ថយ​អស់​ច្រើន ទើប​បណ្ដាល​ឱ្យ​បង្គោល​ក្រហម ខាំ សាបាន ចាញ់​ដោយ​ពិន្ទុ។

ការ​ចាញ់​នេះ សាបាន ពិតជា​សែនស្តាយ ហើយ​មហាជន​វិញ អត់​បន្ទោស​ឡើយ ដោយ​គិត​ថា កីឡាប្រដាល់​របស់​កីឡាករ​នេះ​ល្អ តែ​មក​ពី​គេ​ប៉ះ​អ្នក​ខ្លាំង ទើប​មាន​លទ្ធផល​បែប​នេះ​។ បើ​ប៉ះ​ចំ​ជើង​ស្ទើរ ប្រហែល​បង្គោល​ខៀវ អាច​នឹង​មិន​ផុត​ទឹក​វិញ​ផង​ក៏​មិនដឹង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ