ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Roanldo ប្រេ​ស៊ី​ល​ប្រាប់​ឈ្មោះ​កីឡាករ​៥​នាក់ ដែល​លោក​ចូល​ចិត្ត​មើល​បំផុត តែ​គ្មាន Cristiano Ronaldo

4 ឆ្នាំ មុន

Roanldo ប្រេ​ស៊ី​ល​ដែល​មានឈ្មោះ​ពេញ​ថា Ronaldo Luís Nazário de Lima បាន​ប្រាប់​ពី​កីឡាករ​៥​នាក់ ដែល​លោក​ចូល​ចិត្ត​មើល​ពួក​គេ​លេង ប៉ុន្តែ​គ្មាន…

Roanldo ប្រេ​ស៊ី​ល​ដែល​មានឈ្មោះ​ពេញ​ថា Ronaldo Luís Nazário de Lima បាន​ប្រាប់​ពី​កីឡាករ​៥​នាក់ ដែល​លោក​ចូល​ចិត្ត​មើល​ពួក​គេ​លេង ប៉ុន្តែ​គ្មាន Cristiano Ronaldo​។

ពេល​ត្រូវ​បាន​សួរ​ពី​កីឡាករ ៥ នាក់​ដែល​លោក​ចូល​ចិត្ត​មើល​បំផុត ក្នុង​នោះ​លោក​បាន​ហៅ​ឈ្មោះ Lionel Messi ជា​កីឡាករ​ទី​មួយ ដោយ​បាន​និយាយ​ថា «​ជា​ការ​ពិត​ណាស់ Messi គឺជា​លេខ​មួយ វា​ជា​ទេព​កោសល្យ​ដែល​យើង​នឹង​ចំណាយពេល ២០ ឬ ៣០​ឆ្នាំ ដើម្បី​មើល​អ្វី​ដែល​ស្រ​ដៀង​គ្នា​»​។

បុរស​វ័យ​៤៣​ឆ្នាំ​ដដែល​បាន​បន្ត​ទៀត​ថា​«​ខ្ញុំ​ក៏​ចូល​ចិត្ត Salah, Hazard, Neymar ហើយ​ម្នាក់​ទៀត​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​គេ​លេង ពិត​ណាស់​គឺ Mbappe»​។

រំលឹក​ថា Roanldo បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​លោក​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​បាល់ទាត់​ឡើយ ដោយនៅ​តែ​បន្ត​ធ្វើការ​ប្រកួត​ជា​លក្ខណៈ​សប្បុរសធម៌​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ