ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អាច​ជួយ​ក្រុម​ឈ្នះ តែ C.Ronaldo នៅ​តែ​បន្ត​បង្កើត​កំណត់​ត្រា​នៅ​អ៊ី​តា​លី

4 ឆ្នាំ មុន

ក្រុម​សេះបង្កង់ Juventus បាន​របូត​បី​ពិន្ទុ​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៣ នៃ​លី​គ​កំពូល​អ៊ី​តា​លី ក្រោយ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Hellas Verona ដោយ​លទ្ធផល ២-១ ។…

ក្រុម​សេះបង្កង់ Juventus បាន​របូត​បី​ពិន្ទុ​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៣ នៃ​លី​គ​កំពូល​អ៊ី​តា​លី ក្រោយ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Hellas Verona ដោយ​លទ្ធផល ២-១ ។

ពីរ​គ្រាប់​របស់ Verona រកបាន​ដោយ​កីឡាករ Fabio Borini និង​មួយ​គ្រាប់​ទៀត​ជា​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដោយ​កីឡាករ Giampaolo Pazzini ខណៈ​មួយ​គ្រាប់​របស់ Juventus ធ្វើ​បាន​សម្រេច​ពី Cristiano Ronaldo​។

ការ​ស៊ុត​បញ្ចូល​មួយ​គ្រាប់​យប់មិញ​នេះ បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ វ័យ​៣៥​ឆ្នាំ រូប​នេះ ប​ង្តើ​ត​កំណត់​ត្រា​មួយទៀត គឺជា​កីឡាករ​ដំបូង​គេ​ក្នុង​ក្រុម Juventus ដែល​អាច​រក​គ្រាប់​បាល់​១០​ប្រកួត​ជាប់​គ្នា ក្នុង​ក្របខ័ណ្ឌ​អ៊ី​តា​លី​ស៊េរី A ។

បច្ចុប្បន្ន Juventus បន្ត​ឈរ​នៅ​កំពូល​តារាង​មាន​៥៤​ពិន្ទុ តាម​ពីក្រោយ​ដោយ Inter Milan មាន​៥១​ពិន្ទុ​ដែល​ត្រូវ​ធ្វើការ​ប្រកួត​ថ្ងៃនេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ