ប្រទះ​ឃើញ​ឈើ​ហ៊ុ​ប៤ដើម​​នៅ​លើ​រថ​យន្ត​​កណ្តាលវាល​​ស្រែ​ជិត​ព្រំដែន


ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ឈើ​ហ៊ុ​ប​ចំនួន​៤​ដើម​មុខកាត់​៣​ទៅ​៤​តឹក​ប្រវែង​៥​ម៉ែត្រ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​​​ប្រទះ​ឃើញ​គេ​លើកដាក់​នៅ​លើ​រថយន្ត​១​គ្រឿង​​ត្រង់​ចំណុច​វាលស្រែ​ក្បែរ​​ផ្ទះ​មួយកន្លែង ស្ថិត​ក្នុងភូមិ​ខ្សែ​ដែក ឃុំ​ត្រស់ ស្រុក​រមាស​ហែក ដែល​នៅ​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​វៀតណាម កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០២០ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បានឃើញ​បុរស​២​នាក់​បាន​កាប់​ដើមឈើ​ហ៊ុ​ប​នេះ​នៅ​ក្នុង​ស្រែ​មួយ​កន្លែង​ជិត​ព្រំដែន ហើយ​បាន​ដឹក​មក​ទុក​នៅ​ក្បែរ​ផ្ទះ​អ្នកស្រុក ក៏​ប៉ុន្តែ​ពេល​លោក​មេ​ភូមិ​ខ្សែ​ដែកធ្វើ​ការ​​សាកសួរ ម្ចាស់ផ្ទះ​ក្បែរ​នោះ​ប្រាប់​ថា ជា​ឈើ​របស់​គាត់​កាប់​នៅ​ក្នុង​ដីស្រែ​របស់​គាត់​យក​មក​ជ្រៀក​អារ​ធ្វើ​ជា​រនង និង​ផ្ទោង​ផ្លានផ្ទះ​ដែល​នឹង​កំពុង​រៀបចំ​សាងសង់ ។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​៧ កុម្ភៈ នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ