ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​បន្តិចបន្តួច​ព្យាយាម​បើក​រត់​ពី​ខណ្ឌមានជ័យ​ដល់​ខណ្ឌចំការមន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង ខណៈ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​កៀរ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហើយ​ព្យាយាម​បើក​រត់គេច​បន្ថែម​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង ខណៈ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​កៀរ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហើយ​ព្យាយាម​បើក​រត់គេច​បន្ថែម​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ហើយ​ឃាត់​រថយន្ដ​បង្ក​បាន​នៅ​ជិត​វិទ្យាល័យ​បឹង​ត្របែក ផ្លូវ​៤៨៤​កែង​១០១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BC9343 ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កើតហេតុ​ដែល​ជា​កន្លែង​មាន​ភ្លើងស្តុប ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​ទៀត​វ័យ​៤០​ឆ្នាំ​បើករថយន្ត​១​គ្រឿង​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ 02 2.6899 មក​ពីក្រោយ​ហើយ រួច​បត់​ឆ្វេង​ឡើង​ទៅ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ក៏​ជ្រុល​ទៅ​កៀរ​នឹង​រថយន្ត​ឡិច​ស៊ី​ស បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​ថ្ពាល់​មុខ​ចំហៀង​ខាងស្ដាំ និង​ធ្លាក់​កាង​ទៀត​ផង តែ​មិន​មាន​រង​របួស​ដល់​មនុស្ស​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​រថយន្ត​បង្ក​ពណ៌​ត្រេ​អ៊ី រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​ចំហៀង​ខាងឆ្វេង​បន្តិច​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ដែរ នៅ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ អ្នកបើកបរ​រថយន្ត​មិន​ព្រម​ឈប់​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​រហូត​ដល់​ផ្លូវ​៤៨៤ កែង​១០១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្​ឌចំការមន ក៏​ត្រូវ​ខាង​រថយន្ត​រង​គ្រោះ​ដេញ​ឃាត់​បាន​ទាំង​រថយន្ដ និង​អ្នកបើកបរ​តែ​ម្តង ។ ក្នុង​ហេតុការណ៍​នេះ​ដែរ ភាគី​ខាង​រថយន្ត​បង្ក​ដឹងខ្លួន​ខុស ទើប​តេ​ទូរ​សព្ទ​ហៅ​តំណាង​មក​សម្រប​សម្រួល​គ្នា​ជាមួយនឹង​ខាង​រថយន្ត​រង​គ្រោះ ។

ក្រោយ​ពេល​កើតហេតុ តំណាង​ភាគី​រថយន្ដ​ទាំង​សងខាង​បាន​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​បង្ក​យល់ព្រម​ចេញថ្លៃ​ការ​ជួសជុល​ទៅ​ឱ្យ​ខាង​រថយន្ត​រង​គ្រោះ ដើម្បី​បញ្ចប់​រឿង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ