ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ពិនិត្យ​គុណភាព​ឲ្យ​ម៉ត់ចត់​មុន​នឹង​ចែកចាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក មៀ​ច សុ​ផា​ន់​ណា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ជំរុញ​ឲ្យ​អ្នក​រកស៊ី​តាម​អន​ឡាញ​ក៏​ដូច​ជា រកស៊ី​ចែកចាយ​ផលិតផល​ផ្សេង​ៗ​នៅ​តាម​គេហដ្ឋាន​ធ្វើការ​ពិនិត្យ​ផលិតផល​ឲ្យ​បាន​ម៉ត់ចត់​មុន​នឹង​លក់ ។ ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​យោគយល់​រវាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ស្តី​ពី «​ស្តី​ពី​កិច្ច​សហ​ប្រប​ត្តិ​ការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​នាំ​ចូល​ផលិតផល…

រាជធានី​ភ្នំពេញ ៖ លោក មៀ​ច សុ​ផា​ន់​ណា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ជំរុញ​ឲ្យ​អ្នក​រកស៊ី​តាម​អន​ឡាញ​ក៏​ដូច​ជា រកស៊ី​ចែកចាយ​ផលិតផល​ផ្សេង​ៗ​នៅ​តាម​គេហដ្ឋាន​ធ្វើការ​ពិនិត្យ​ផលិតផល​ឲ្យ​បាន​ម៉ត់ចត់​មុន​នឹង​លក់ ។ ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​យោគយល់​រវាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ស្តី​ពី «​ស្តី​ពី​កិច្ច​សហ​ប្រប​ត្តិ​ការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​នាំ​ចូល​ផលិតផល និង​ការ​ចែកចាយ​នៃ​ប្រទេស​ផល​ឱសថ​គ្រឿងសំអាង​តែ​ក្លែងក្លាយ នាំ​ចូល​គ្មាន​ការ​អនុញ្ញាត​រំលោភ​កម្ម​សិទ្ធ​បញ្ញា និង​រំលោភសិទ្ធិ​នាំ​ចូល​ផ្ដាច់មុខ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​« នា​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ នៅ​ទីស្តីការក្រសួង ។

លោក មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ស្នើ​ដល់​អ្នក​រកស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​បាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ​នៅ​ក្រសួង​ត្រូវ​ធ្វើការ​ពិនិត្យ​អោយ​បាន​ម៉ត់ចត់​រួចរាល់ តែ​យក​លទ្ធផល​ទាំងឡាយ​មក​លក់​ចែកចាយ​លើ​ទីផ្សារ​នៃ​ក្នុង​ប្រទេស​កម្ពុជា ។ ចំណុច​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ឲ្យ​បាន​នៃ​ការ​នាំ​ចូល​ផលិតផល​ក្លែងក្លាយ និង​ផលិត​ខូចគុណភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​អ្នក​ប្រើប្រាស់ ។ លោក​បាន​បន្ត​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មួយ​កំពុង​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​នៅ​ក្នុង​គ្រុប​កិច្ចការ​តំបន់ និង​ឆាក​អន្តរជាតិ ហើយ​ក៏​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​បាន​សម្រេច​នៃ​វឌ្ឍនភាព​ដ៏​ប្រសើរ ។

ចំណែក​លោក​បណ្ឌិត ឡី​សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​នៅ​ថ្ងៃនេះ​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ការពារ​អ្នក​វិនិយោគ​សច្ចៈ និង​សហគ្រាស​ទាំងឡាយ​ដែល​ប្រកប​របស្រប​ច្បាប់​មាន​ភាព​ស្មោះត្រង់ និង​រកស៊ី​ប្រកួតប្រជែង​ដោយ​ភាព​ត្រឹមត្រូវ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពិតជា​បាន​ដល់​នៃ​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា ។

សូម​ជម្រាប​ថា​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​មាន​សមាជិកភាព​របស់​ខ្លួន​ជាង 5000 ក្រុមហ៊ុន​រក​ទទួលទាន​លើ​វិស័យ​ដូច​ជា វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ​ទន្តសាស្ត្រ សេដ្ឋកិច្ច​ពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ