ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ចំ​ថ្ងៃ​ស៊យ​! ធ្វើ​សកម្មភាព​មិន​សម្រេច​​ហើយ​ជួប​គ្រោះ ថែម​ទាំងអស់​លក្ខណ៍​​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី​មិន​បាន​សម្រេច ក្រោយ​ពេល​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ដួល ក៏​ត្រូវ​ពលរដ្ឋ និង​សមត្ថកិច្ច​ក្របួច​ចាប់​ជាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី​មិន​បាន​សម្រេច ក្រោយ​ពេល​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ដួល ក៏​ត្រូវ​ពលរដ្ឋ និង​សមត្ថកិច្ច​ក្របួច​ចាប់​ជាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​២០០៤ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ស៊ឹ​ម វ៉ា​ន់​ណេ​ត អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កា​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​រង​គ្រោះ​ឈ្មោះ​ឡាយ វី អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​ផ្លូវ​២០០៤ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី ចេញពី​ម្តុំ​សន្ធរ​ម៉ុ​ក ឆ្ពោះទៅ​វត្ត​អង្គ​តា​មិ​ញ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ដោយ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​២០០៤ ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Beet ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GU-3738 តាម​ពីក្រោយ​មក​រួច​ក៏​ឆក់​ទូរស័ព្ទ​ដៃ​តែ​ម្តង ប៉ុន្តែ​មិន​បាន​សម្រេច​។

ប្រភព​ដដែល​បន្ត​ថា ព្រោះ​ខណៈ​ពេល​ដែល​ចោរ​លូកដៃ​ឆក់​ពី​ជន​រង​គ្រោះ​នោះ គឺ​ជន​រង​គ្រោះ​បាន​ចាប់​ក្តោប​ទូរស័ព្ទ​ជាប់ រួច​ស្រែ​កថា »​ចោរ​» ឆោឡោ​ផ្អើល​អស់​ប្រជាពលរដ្ឋ​តែ​ម្តង​។ ពេល​នោះ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ពេក ក៏​ជិះ​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ដួល​ម្នាក់ឯង មិន​ចាំបាច់​នឿយ​ហត់​ដេញ​តាម​ឡើយ ហើយ​ក៏​ត្រូវ​បាន​ពលរដ្ឋ និង​សមត្ថកិច្ច​ក្របួច​ចាប់​ជាប់ ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពី​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ដើម្បី​សាក​សួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ