ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀង មុំ​សុធា​វី ទោះ​រៀប​ការ​ជាមួយ​អាណិក​ជន​នៅ​បារាំង ក៏​មិន​បោះបង់​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សិល្បៈ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​បាន​ចូលរួម​ជូនពរ​ជ័យ​ដល់​តារា​ចម្រៀង​​ស្រគត់ស្រគំ​ល្បីឈ្មោះ​នៅ​ក្រៅប្រទេស ទៀង មុំ​សុធា​វី សម្រេច​គោលដៅ​ចូល​រោង​ជ័យ​ហើយ កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ តារា​សិល្បៈ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​បាន​ចូលរួម​ជូនពរ​ជ័យ​ដល់​តារា​ចម្រៀង​​ស្រគត់ស្រគំ​ល្បីឈ្មោះ​នៅ​ក្រៅប្រទេស ទៀង មុំ​សុធា​វី សម្រេច​គោលដៅ​ចូល​រោង​ជ័យ​ហើយ កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ មុន​នេះ​។

អាពាហ៍ពិពាហ៍​របស់​តារា​សុភាព​រម្យ​ទុំ រូប​នេះ​រៀបចំ​ធ្វើ​ឡើង​លំដាប់​តែ​ម្តង ជប់លៀង​ជួបជុំ​មិត្ត​នៅ​​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​សុខា​» មិន​ចាញ់​តារា​កំពូល​មួយ​ចំនួន​។ សាក​សម ជាមួយ​កេរ្តិ៍​ឈ្មោះ​តែ​ម្តង ព្រោះ​ទាំង​ក្នុង​ង និង​ក្រៅប្រទេស ទៀង មុំ​សុធា​វី ជា​តារាចម្រៀង កម្រ​មួយ​មាន​ទេព​កោសល្យ​លំដាប់​ជាតិ ចេះ​ច្រៀង​បាន​ច្រើន​ភាសា ជាតា​រា​ផ្លូវ​រដ្ឋ និង​ច្រៀង​ប្រចាំ​ព្រះរាជ​វាំង។

បែប​នេះ​ហើយ ឱកាស​ចូល​រោងការ​ដ៏​អ​ធឹ​ក​អធម គេ​សង្កេត​ឃើញ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ជួរ​មុខ​ក្នុង​ប្រទេស​មួយ​ចំនួន បាន​បង្ហាញ​វត្តមាន និង​អ្នកជំនួញ​ល្បី​ៗ ជា​ច្រើន​ទៀត​មាន​វត្តមាន​នា​ឱកាស​​នោះ​ដែរ​។ កាន់តែ​ចាប់អារម្មណ៍​ឪពុកក្មេក​ម្តាយក្មេក ទៀង មុំ​សុធា​វី ជា​ឯកឧត្តម សុ​ន គ​ន្ឋ​រ និង​លោក​ជំទាវ កុយ ម៉ា​រី​។ អ្នក​នាង ទៀង មុំ​សុធា​វី ក៏​បាន​រំលេច​ឈុត​សំអាងការ បែប​លក្ខណៈ​ទ្រទ្រង់​វប្បធម៌​ខ្មែ តែ​ម្តង គ្រប់​ឈុត មើល​គយគន់ ប្លែក​ពី​គេ ។ ជា​ពិសេស​មាន​ឈុត​ខ្លះ គេ​ទម្លាយ​ថា ជា​ឈុត «​អប្សរា​អង្គរ​» មាន​ច្នៃ​រូប​អប្សរា​ចំនួន​៣៦​អង្គ នៅ​លើ​សាច់​ក្រណាត់​យ៉ាង​សម្រិតសម្រាំង​។

ឆ្លង​ឆ្លើយ​ដោយ​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​យើង អ្នក​នាង សុធា​វី ទើបតែ​ក្លាយជា​ភរិយា​ពេញ​ច្បាប់​ជាមួយ​លោក ជួន សុ​ភាន់​ណា​រឹទ្ធ ជា​អាណិកជន​រស់នៅ​ប្រទេស បារាំង បានឱ្យ​ដឹង​ថា អ្នក​នាង​បាន​សម្រេច​ក្តី​ប្រាថ្នា​សំពះ​ផ្ទឹម មាន​ផ្កាស្លា ចាស់ទុំ​ឱ្យ​ពរ​ជ័យ​ដឹង​ឮ ពិតជា​រំភើប​រីក​រាយ​។ ជា​ពិសេស​បាន​លើក​កិត្តិយស​ឪពុក​ម្តាយ ដោយ​នារី​ខ្មែរ សំខាន់​ការសំពះ​ផ្ទឹម​នេះឯង​។

សុធា​វី លើក​ឡើង​ទៀត​ថា ក្រោយ​ពេល​រៀប​ការ មាន​ព័ត៌មាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ថា នាង​នឹង​បោះបង់ ឬ​លាឈប់​ពី​សិល្បៈ​ចេញ​ទៅ​រស់នៅ​តាម​គ្រួសារ​នា​ប្រទេស​បារាំង​។ ត្រង់​ចំណុច​នេះ រូប​នាង​បញ្ជាក់​ឡើង​វិញ​ថា សិល្បៈ​នាង​មិន​បោះបង់​នោះ​ទេ នៅ​តែ​ចាប់​ការងារ​ប្រឡូក​ដដែល ព្រោះ​នេះ​ជា​វិ​ថី​ដែល​កើត​ចេញពី​សមត្ថភាព ដែល​ធម្មជាតិ​ផ្តល់​ឱ្យ បូក​រួម​ទាំង​ការ​តស៊ូ​គ្រប់​រូប​ភាព​។

ចំពោះ​រឿង​គេ​ច្រឡំ​ថា នាង​ទៅ​នៅ​បារាំង គឺ​ចេញ​-​ចូល​ចុះឡើង​ញឹកញាប់ ស្រុក​យើង​ស្រុក​បារាំង ។ មហាជន​នៅ​តែ​ពេញចិត្ត នាង​ក៏​នៅ​តែ​បម្រើ​ប្រិ​យ​មិត្ត ហើយ​រំពឹង​ថា ហ្វេ​ន​ៗ​ទាំងអស់​យល់​ពី​ដំណឹង​នេះ​ឡើង​វិញ​ថា នាង​មិន​ទៅ​ណា​ចោល​អ្នកគាំទ្រ​នោះ​ទេ​

ហើយ​នៅ​ពេល​សួរនាំ​រឿង​យក​កូនចៅ សុធា​វី​ឆ្លើយ​ថា ពេល​ណា​មាន​ពេល​ហ្នឹង​ចុះ សំខាន់​ទំនេរ​ពោះ​គឺ​ខិតខំ​ធ្វើការ និង​បម្រើ​សិល្បៈ​ជា​បន្ត​ទៀត​។ នាង​ពិតជា​សំណាង ទោះ​ឈរ​លើ​ចំណុច​ប្រសើរ​​អាច​រស់នៅ​ល្អ តែ​មិន​បោះបង់​សិល្បៈ​។ ចំណែក​ស្វាមី​វិញ ក៏​ជិត​ទូលាយ​បើកឱកាស​តាម​ចិត្ត​ភរិយា បំពេញ​តាម​បំណង​ដែល​ភរិយា​ចង់បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ