ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ទាំង​រំលង​អធ្រាត្រ​! នៅ​ក្លិប​កម្សាន្ត​ផ្លា​យ​បាន​ទាំងប្រុស​-​ស្រី​៧០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទីតាំង​មណ្ឌល​កម្សាន្ត​ផ្លា​យ​ត្រូវ​បាន សមត្ថកិច្ច​ធ្វើការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​ប្រុស​ស្រី​បានជា​ច្រើន​នាក់​ដែល​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទីតាំង​មណ្ឌល​កម្សាន្ត​ផ្លា​យ​ត្រូវ​បាន សមត្ថកិច្ច​ធ្វើការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​ប្រុស​ស្រី​បានជា​ច្រើន​នាក់​ដែល​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ។ ការ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែកុម្ភ​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​មានការ​សម្របសម្រួល​ដោយ​លោក សេង ហ៊ា​ង ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដោយ​កម្លាំង​ចុះ​បង្ក្រាប​ជនសង្ស័យ​ស្រី​ប្រុស​ចំនួន​៧០​នាក់ ដែល​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ។

លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៧០​នាក់​ខាងលើ​មាន​ស្រី​២៦​នាក់ ដែល​មាន​បុគ្គលិក​ផង​ដែរ ព្រមទាំង​ដកហូត​ម៉ូតូ​បាន​៣៤​គ្រឿង រថយន្ត​៧​គ្រឿង និង​គ្រឿងញៀន​ច្រើន​ទៀត​ផង នេះ ។ ចំណែក​គ្រឿងញៀន​ខាងយើង​មិន​ទាន់​ដឹង​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​សម​ត្ថិ​ច្ច​កំពុង​តែ​រៀបចំ និង​ធ្វើតេស្ត​សា​ធារ​ធាតុ​ញៀន ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ