ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​អ្វី​ក៏​ដោយ​កុំ​ចេះ​តែ​វាយតម្លៃ​ក្នុង​ផ្លូវ​អាក្រក់

4 ឆ្នាំ មុន

ហេតុការណ៍​អ្វី​ក៏​ដោយ​ដែល​កើតឡើង​ភ្លាម​កុំ​អាល​វាយតម្លៃ​តែ​ក្នុង​ផ្លូវ​អាក្រក់​នោះ ត្រូវ​មើលឃើញ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង ដូច​ពាក្យចាស់​ពោល​ថា បើ​ចង់​ដឹង​ច្បាស់​ថា​ទឹក​នោះ​ជ្រៅ​ឬ​រាក់ ត្រូវ​ចុះ​ទៅ​ក្នុង​ទឹក​ទើប​ប្រាកដ​ជាក់ ការ​វាយតម្លៃ​ដោយ​ស្មាន​ៗ​គឺ​មិន​ប្រាកដ​ថា​ត្រឹមត្រូវ​១​រយ​ភាគរយ​ឡើយ ។ ព្រោះថា​រឿងរ៉ាវ​ខ្លះ ដំបូង​យើង​អាច​យល់​ឃើញ​ថា វា​ជា​រឿង​អាក្រក់…

ហេតុការណ៍​អ្វី​ក៏​ដោយ​ដែល​កើតឡើង​ភ្លាម​កុំ​អាល​វាយតម្លៃ​តែ​ក្នុង​ផ្លូវ​អាក្រក់​នោះ ត្រូវ​មើលឃើញ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង ដូច​ពាក្យចាស់​ពោល​ថា បើ​ចង់​ដឹង​ច្បាស់​ថា​ទឹក​នោះ​ជ្រៅ​ឬ​រាក់ ត្រូវ​ចុះ​ទៅ​ក្នុង​ទឹក​ទើប​ប្រាកដ​ជាក់ ការ​វាយតម្លៃ​ដោយ​ស្មាន​ៗ​គឺ​មិន​ប្រាកដ​ថា​ត្រឹមត្រូវ​១​រយ​ភាគរយ​ឡើយ ។

ព្រោះថា​រឿងរ៉ាវ​ខ្លះ ដំបូង​យើង​អាច​យល់​ឃើញ​ថា វា​ជា​រឿង​អាក្រក់ ជា​រឿង​គ្រោះកាច​ដ៏​ក្រៃ​លែង តែ​លុះដល់​ពេល​ដែល​យើង​បាន​អាស្រ័យ​នូវ​បញ្ញា ពិចារណា​រក​ផ្លូវ​ដោះស្រាយ​ដ៏​ម៉ត់ចត់ ព្រម​ដោយ​ការ​បាន​នូវ​កម្លាំងចិត្ត​ដ៏​មាំមួន​សម្រាប់​ប្រឹងប្រែង ព្យាយាម​ក្នុង​ការ​ដោះស្រាយ​ទៀត​ផង នោះ​ហេតុការណ៍​ដែល​ថា អាក្រក់​ហ្នឹងឯង​ក៏​បាន​ធ្វើ​ឲ្យ​យើង​សម្រេច​នូវ​ប្រយោជន៍​ដ៏​ច្រើន​ទៅ​វិញ ។

ដូចនេះ​ដើម្បី​សេចក្តី​ស្ងប់​សុខ​នៃ​ចិត្ត​សន្តាន​របស់​យើង​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ គឺ​យើង​ត្រូវ​ចេះ​សម្លឹង​មើល​ហេតុ ការណ៍​ផ្សេង​ៗ​នៅ​ក្នុង​ផ្នែក​ល្អជា​មុន​សិន ឬ​ត្រូវ​ចេះ​ពិចារណា​ដោយ​ការ​ធ្វើ​សមាធិ​ភាវនា​ឲ្យ​បាន​រឿយ​ៗ​ថា កិច្ច​ការ​អ្វី​ក៏​ដោយ​ឱ្យ​តែ​ធ្វើ​ដោយ​បញ្ញា​នឹង​ទទួលលទ្ធផល​គឺ​ល្អ​ដូច​ៗ​គ្នា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ