វៀតណាម​ប្រកាស​ផ្អាក​ចេញចូល​ជា​បណ្តោះអាសន្ន​តាម​ច្រក​តំបន់ និង​ច្រករបៀង​


ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ប៉ុស្តិ៍​ការពារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​នៃ​ប្រទេស​វៀតណាម​បាន​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​ផ្អាក​ជា​បណ្តោះអាសន្ន​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​វៀតណាម​ជា​បណ្តោះអាសន្ន​តាម​គ្រប់​ច្រករបៀង​, ច្រក​តំបន់ និង​ច្រក​ទ្វេភាគី​ទាំងអស់ តែ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ចេញចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​ប្រទេស​វៀតណាម និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​-​កម្ពុជា​វិញ ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​)​។

ការ​ចេញ​ប្រកាស​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០២០ របស់​ប៉ុស្តិ៍​ការពារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​នៃ​ប្រទេស​វៀតណាម ហើយ​ភាគី​ខាង​កម្ពុជា​ក៏​បាន​ជូនដំណឹង​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង ច្រក​តំបន់ និង​ច្រក​ទ្វេភាគី​នេះ​ចាប់តាំងពី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២០​តទៅ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ប៉ុស្តិ៍​ការពារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​នៃ​ប្រទេស​វៀតណាម​បាន​ជូនដំណឹង​មក​លោក​ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​នៃ​ប្រទេស​កម្ពុជា នូវ​សភាពការណ៍​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​កំពុង​រីក​រាលដាល​លឿន ដោយ​មិន​អាច​ដឹង​មុន​បាន និង​អនុវត្ត​តាម​ការ​ចង្អុល​ណែនាំ​របស់​មេ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​, បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​តៃ​និ​ញ ចូលរួម​យ៉ាង​សកម្ម​នូវ​ការ​ទប់ស្កាត់​ការ​ឆ្លង​នៃ​ជំងឺ​ប្រភេទ​នេះ​ឱ្យ​ទទួល​បាន​នូវ​ប្រសិទ្ធិ​ភាព​ខ្ពស់​។

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន​ចេញចូល​ប្រទេស​វៀតណាម ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន មធ្យោបាយ ទំនិញ ឆ្លងកាត់​ទៅ​មក​នៅ​ច្រក​ទ្វារ​តំបន់​(​ឡុ​ង​ធន់​) ច្រករបៀង ច្រក​ទ្វេភាគី ច្រក​ផ្លូវ​គោលដៅ​ការពារ​ព្រំដែន​ឡុ​ង​អាន ប្រទេស​វៀតណាម ចំណុះ​ប៉ុស្តិ៍​ការពារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ និង​បណ្តា​ផ្លូវលំ​ដែល​ឆ្លងកាត់​ទៅ​មក​តាម​ព្រំដែន​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ។

ហើយ​ការ​ផ្តល់​បែបបទ​ចូល​ប្រទេស​វៀតណាម​ដូច​ជា​ជនជាតិ​ចិន​ឆ្លងកាត់​ប្រទេស​ចិន ដែល​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​វៀតណាម​តាម​បណ្តា​ច្រក​ទ្វារ​ភាគី​វៀតណាម សូម​សំណូមពរ​លោក​ប្រធាន​ប៉ុស្តិ៍​នគ​បាល​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​ដែល​ស្នាក់​នៅ​កម្ពុជា​ឱ្យ​បានដឹង​។

ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​ព្រំដែន​មាន​តម្រូវការ​ចាំបាច់​ឆ្លង​ដែន​ឆ្លងកាត់​ចូល​ទៅ​ប្រទេស​វៀតណាម​ត្រូវ​ទៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ប្រទេស​វៀតណាម ដើម្បី​បំពេញ​នូវ​បណ្តា​បែបបទ​ចេញចូល​ប្រទេស​តាម​បទបញ្ញត្តិ​។

ដោយ​យោង​តាម​សំណូមពរ​របស់​ភាគី​វៀតណាម​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ចេញចូល​តាម​ច្រក​តំបន់ និង​ច្រក​ទ្វេភាគី​នៅ​ប្រទេស​វៀតណាម ភាគី​កម្ពុជា​នៅ​តាម​ច្រករបៀង​, ច្រក​តំបន់​, និង​ច្រក​ទ្វេភាគី​ទូ​ទាំង​ខេត្តស្វាយរៀង​គឺ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ចេញចូល​ទៅ​ប្រទេស​វៀតណាម ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម ដែល​ចូល​តាម​ច្រក​តំបន់ និង​ច្រក​ទ្វេភាគី​កន្លង​មក​ត្រូវ​វៀតណាម​បញ្ជូនឱ្យ​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​ធ្វើ​បែបបទ​ជា​ថ្មី​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​ម៉ុ​កបាយ ដើម្បី​ពិនិត្យ​តាម​ម៉ាស៊ីន​ស្កែ​នរក​វីរុស​កូ​រ៉ូ​ណា​ដែល​បំពាក់​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ប្រទេស​វៀតណាម​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ