ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ដ៏​ធំ​២​កន្លែង​ត្រូវ​អណ្តាតភ្លើង​លេប​ត្របាក់​សន្ធោសន្ធៅ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ដ៏​ធំ​ចំនួន​២​កន្លែង​ដែល​សង់​ជាប់​គ្នា បង្ក​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង​លាយ​លំ​ជាមួយ​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ឡើង​លើ​វេហា បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ក្បែរ​នឹង​អគ្គី​ស​នី​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ដ៏​ធំ​ចំនួន​២​កន្លែង​ដែល​សង់​ជាប់​គ្នា បង្ក​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង​លាយ​លំ​ជាមួយ​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ឡើង​លើ​វេហា បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ក្បែរ​នឹង​អគ្គី​ស​នី​កម្ពុជា ម្តុំ​ផ្សារ​ដី​ថ្មី ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា រោងចក្រ​ចំនួន​២​ខាងលើ ទី​១- មាន​ទំហំ​៨០០០​កា​រ៉េ ក្នុង​នោះ​ផ្ទៃ​ទំហំ​ខូចខាត ៥០​ម៉ែត្រ​គុណ​១០​ម៉ែត្រ និង​ទីតាំង​ទី​២- មាន​ទំហំ​៦០​ម៉ែត្រ គុណ​៨០​ម៉ែត្រ ត្រូវ​ឆាប​ឆេះ​ទាំងស្រុង​តែ​ម្តង ។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ប្រមាណ​ជា​កន្លះ​ម៉ោង ក្រោយ​​ពេល​ក្រុម​កម្មករ​ជា​ច្រើន​រយ​នាក់​ដែល​ធ្វើការ​ក្នុង​រោងចក្រ​នោះ​បាន​នាំ​គ្នា​ចាក​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​អស់ហើយ នៅ​សល់​តែ​ក្រុម​កម្មករ​ប្រមាណ​ជាង​២០​នាក់​ប៉ុណ្ណោះ ដែល​នៅ​ធ្វើ​ការងារ​បន្ត ព្រោះ​ពួក​គេ​ត្រូវ​ថែម​ម៉ោង​ធ្វើការ ។

ប្រភព​ដដែល​បន្ត​ថា កំឡុង​ពេល​ក្រុម​កម្មករ​កំពុងធ្វើការ ( ដេរ​សម្លៀក​បំពាក់ ) ស្រាប់តែ​មាន​ផ្សែង​​ហ៊ុយ​ចេញពី​កន្លែង​ស្តុក​កំណាត់​ដោយ​មិនដឹង​មូលហេតុ ។ រំពេច​ភ្លាម​ៗ​នោះ ស្រាប់តែ​កើត​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ឡើង​តែ​ម្តង បង្ក​ឱ្យ​ក្រុម​កម្មករ​ជាង​២០​នាក់​កំពុង​អង្គុយ​ជាន់​ម៉ាស៊ីនដេរ​សម្លៀក​បំពាក់​នោះ នាំ​គ្នា​ស្រ​វេរ​ស្រវា​រត់​ចេញ​ទៅ​ខាងក្រៅ​រោងចក្រ និង​រាយការណ៍​ជូន​អ្នកគ្រប់គ្រង​រោងចក្រ​ឱ្យ​បានដឹង ដើម្បី​រាយការណ៍​បន្ត​ទៅ​កាន់ អាជ្ញាធរ​មូលដ្ឋាន​អោយ​ជួយ​ចុះ​អន្តរាគមន៍ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឆាបឆេះ​ភ្លាម​ៗ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ ជា​ពិសេស​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​ផ្សេង​ៗ ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​បាញ់​ទឹក​ទប់​ស្កាត់​អណ្តាតភ្លើង ប៉ុន្តែ​មុន​ពេល​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ទៅ​ដល់​នោះ អគ្គិភ័យ​ឆាបឆេះ​បន្ត​ចូល​ទៅ​កាន់​រោងចក្រ​កាត់ដេរ​មួយទៀត​នៅ​ជាប់​នោះ​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ ។

បើ​ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​កម្លាំង​ពាក់ព័ន្ធ​ទាំងអស់​យ៉ាងណា​ក៏​ដោយ ក៏​អណ្តាតភ្លើង​បាន​បន្ត​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្លាំង​ដដែល លុះ​រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ទើប​ស្ថានភាព​ភ្លើង​មានការ​ថប​ថយ ទើប​កម្លាំង​នគរបាល​ជំនាញ​អាច​គ្រប់គ្រង​ស្ថាន​ការណ៍​​ឱ្យ​ធូរស្បើយ​បាន​ស្ទើរតែ​ទាំងស្រុង ។ ហើយ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​រោង​ចក្រ​ទាំង​២​ខាងលើ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​អស់​៥០​គ្រឿង​ឡើង​ចុះ​យក​ទឹក​ស្មើរ​នឹង​៤៣០​គ្រឿង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយឡែក​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ សមត្ថកិច្ច​ជំនាញ​ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​នោះ​ទេ រង់ចាំ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិ​និ​ត្រ​នៅ​ពេល​ក្រោយ​។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ជុំវិញ​ករណី​ខាងលើ​នេះ គឺ​ការ​ឆាបឆេះ​ឡើង​នៅ​ចំណុចកណ្តាល​នៃ​រោងចក្រ​ដែល​នៅ​ជុំវិញ​តំបន់​នោះ គឺ​ប្រមូលផ្តុំ​ឱ្យ​រោងចក្រ​ធំ​ៗ​ជា​ច្រើន​សង់​ជាប់​គ្នា​យ៉ាងរ​ដឹង​តែ​ម្តង ។

កត្តា​នេះ​ហើយ គឺជា​ហេតុ​ធ្វើ​ឱ្យ​មានការ​លំបាក​សម្រាប់​ក្រុម​នគរបាល​ជំនាញ​អគ្គិភ័យ​មិន​អាច​ចូល​រថយន្ត ឬ​ទាយ​ទុយោ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​ឱ្យ​ចំ​កន្លែង​ដែល​ឆាបឆេះ​បាន​ឡើយ គឺ​បាន​ត្រឹមតែ​បញ្ឈរ​រថយន្ត​ជា​ច្រើន​គ្រឿង​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង​ពី​ខាងក្រៅ​ចូល​ទៅ​ខាងក្នុង និង​មួយវិញទៀត គឺ​នគរបាល​ទាយ​ទុយោ ចូល​ទៅ​ក្នុង​រោច​ក្រ​ដែល​នៅ​ជាប់​ក្បែរ​នោះ ត្រៀមចាំ​បាញ់​ទឹក​ទប់ស្កាត់ ក្នុង​ករណី​ប្រសិនបើ​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ចូល​មក​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ឆាបឆេះ​ខាងលើ​នេះ ក៏​ឆាបឆេះ​រាលដាល​ចូល​ទៅ​កាន់​រោងចក្រ​មួយ​ចំនួន​នៅ​ជាប់​នៅ​ផង​ដែរ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មានការ​ឆាបឆេះ​ខ្លាំង​នោះ​ឡើយ ។

បើ​តាម​នាយការិយាល័យ ពន្លត់ និង​បង្ការ​គ្រោះ​អគ្គី​ភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ព្រហ្ម យ៉​ន បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​នេះ ឱ្យ​ដឹង​ថា ជុំវិញ​ករណី​ខាងលើ​នេះ ក្រុម​ជំនាញ​របស់​លោក​ពុំ​ទាន់​អាច​ធ្វើការ​វាយតម្លៃ​ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​បាន​នៅឡើយ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​អាច​សន្និដ្ឋាន​ថា បើ​គិត​ជា​សាច់ប្រាក់​ចំពោះ​ការ​ខូចខាត គឺ​មិន​ក្រោម​ខ្ទង់លាន​ដុល្លារ​នោះ​ឡើយ ។

ទន្ទឹម​នឹង​នោះ សមត្ថកិច្ច​ក៏​ពុំ​ទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​រង​របួស​ក្នុង​ករណី​នេះ​ដែរ រង់ចាំ​ការ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ និង​សាកសួរ​នាំ​បន្ថែម នៅ​ថ្ងៃ​ទី​០៩ នេះ បន្ត​ទៀត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ