អ្នកគាំទ្រ Botafogo ១៣,០០០​នាក់​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ក្នុង​ថ្ងៃ​បង្ហាញខ្លួន​ជា​ផ្លូវការ​របស់ Keisuke Honda


អ្នកគាំទ្រ​ប្រមាណ ១៣,០០០​នាក់​បាន​ធ្វើការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ក្នុង​ថ្ងៃ​បង្ហាញ​មុខជា​ផ្លូវការ​របស់​លោក Keisuke Honda ជាមួយ​ក្លិប​ថ្មី Botafogo ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Nilton Santos​។

បុរស​ជប៉ុន​វ័យ​៣៣​ឆ្នាំ និង​ជា​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​ដូចនេះ​ទេ ។ ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​ដែល​ស្រស់​ស្អាត​បែប​នេះ​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​ទេ ។ ខ្ញុំ​គិត​ថា ចំណង់​ចំណូលចិត្ត​របស់​អ្នកគាំទ្រ​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេចចិត្ត​មក​លេង​នៅ​ទី​នេះ​» ។

រំលឹក​ជូន​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ Keisuke Honda បាន​សម្រេច​ចុះហត្ថលេខា​ចូលរួម​ជាមួយ​ក្លិប Botafogo ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល ជាមួយ​អាវ​លេខ​៤​។ ក្នុង​លក្ខ​ខ័​ណ្ឌ​លេង​ឱ្យ​ក្លិប​ថ្មី​នេះ Honda បាន​ទាមទារ​រថយន្ត​ការពារ​គ្រាប់ និង​​អង្គរក្ស បន្ទាប់​ពី​ទីក្រុង​នេះ​ជាទី​ក្រុង​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ពិភពលោក ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ